ឱកាសឈ្នះមាសសុទ្ធទម្ងន់កន្លះគីឡូក្រាម ពីកម្មវិធី “ប្រកួតយកដុំមាស” ​រដូវកាលទី 2

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

ឧសភា 1, 2024

តស់! អតិថិជនដែលកំពុងប្រើប្រាស់អេប Wing Bank ត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី ប្រកួតយកដុំមាស ដើម្បីមានឱកាសឈ្នះមាសសុទ្ធទម្ងនកន្លះគីឡូក្រាម។ កម្មវិធីនេះ ផ្តល់ជូនជាពិសេសសម្រាប់អ្នកប្រើប្រាស់អេប Wing Bank ក្នុងការប្រកួតប្រជែងប្រមូល Wingpoints ឱ្យបានចំនួន 15,000 មុនគេ ដើម្បីឈ្នះរង្វាន់ធំជាមាសសុទ្ធ សរុបចំនួន 1 រង្វាន់!

លក្ខន្តិក

  1. រង្វាន់៖ មាសសុទ្ធ 24K ទម្ងន់ 0.5kg ចំនួន 1 រង្វាន់។ 
  2. រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី01 ខែមិថុនា រហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ 2024
  3. សិទ្ធចូលរួមមានសម្រាប់តែអតិថិជនដែលមានព័ត៌មានគណនីពេញលេញ ដែលប្រើប្រាស់អេប Wing Bank និងដំណើរការអេបបានយ៉ាងតិច 3 ខែ។  
  4. របៀបចូលរួមហើយឈ្នះ៖ អតិថិជនដែលប្រមូលបាន Wingpoints ចំនួន 15,000 មុនគេនិងមានព័ត៌មានគណនីពេញលេញ នឹងក្លាយជាអ្នកឈ្នះដោយស្វ័យប្រវត្តិ
  5. លក្ខខណ្ឌនៃការឈ្នះមាសសុទ្ធទម្ងន់កន្លះគីឡូក្រាមចំនួន 1 រង្វាន់ នឹងផ្តល់ជូនអ្នកឈ្នះចំនួន 1 នាក់ រៀងរាល់ 3 ខែម្តងអតិថិជនម្នាក់អាចឈ្នះមាសសុទ្ធតែម្តងប៉ុណ្ណោះ ឧទាហរណ៍៖ ប្រសិនជាអ្នកក្លាយជាអ្នកឈ្នះក្នុងអំឡុងពេល 3 ខែដំបូង នោះអ្នកនឹងគ្មានសិទ្ធចូលរួមប្រកួតដើម្បីឈ្នះមាសសុទ្ធសម្រាប់ការឈ្នះបន្ទាប់នោះទេ
  6. ដៃគូទូទាត់ទាំង 10៖ អ្នកចូលរួមទាំងអស់តម្រូវឱ្យធ្វើការទូទាត់នៅតាមហាងជាដៃគូ (តាម Wingpay ឬកុម្ម៉ង់តាមអេប Wingmall) ឱ្យបាន 10 ហាងផ្សេងៗគ្នា
  7. គោលការណ៍ 40-ថ្ងៃ៖ ដើម្បីមានសិទ្ធិឈ្នះរង្វាន់ អ្នកចូលរួមត្រូវរកឱ្យបាន 15,000 វីងភ័ញ ក្នុងរយៈពេលបានយ៉ាងតិច 40 ថ្ងៃនៃប្រតិទិន គិតចាប់ពីថ្ងៃប្រមូលវីងភ័ញដំបូង។ ប្រសិនបើសកម្មភាពប្រមូលមានរយៈពេលតិចជាង 40 ថ្ងៃ អ្នកចូលរួមនោះ នឹងមិនមានសិទ្ធិក្នុងការឈ្នះរង្វាន់ដុំមាសនេះទេ។
  8. ការប្រកាសអ្នកឈ្នះ៖ អ្នកឈ្នះនឹងត្រូវប្រកាសនៅរៀងរាល់សប្តាហ៍ទី 1 តាមអេប Wing Bank និងឆាណែលឌីជីថលផ្លូវការរបស់ធនាគារ វីង។ 
  9. Wingpoints ដែលត្រូវបានរាប់បញ្ចូលក្នុងកម្មវិធី៖ ជាចំនួន Wingpointsដែលទទួល បានបន្ទាប់ ពីការទូទាត់ នៅតាម ហាងជា ដៃគូទូទាត់របស់ធនាគារវីងដោយផ្ទាល់ ឬអនឡាញនិងការបើកកេសឈ្នះរង្វាន់ដោយការប្រើប្រាស់លេខទូរសព្ទតែមួយប៉ុណ្ណោះ​​។ បញ្ជាក់៖ ការប្រមូល Wingpointsក្នុងអំឡុងពេល 3 ខែដំបូងនឹងមិនត្រូវបានរាប់បញ្ចូលសម្រាប់ការប្រកួតក្នុងខែបន្ទាប់នោះទេ
  10. ការប្តូរ Wingpoints៖ Wingpoints ដែលអតិថិជនរកបាន នឹងមិនប៉ះពាល់ដល់ការប្តូររង្វាន់នោះទេមានន័យថាអតិថិជនអាចប្តូរ Wingpoints ដែលរកបានគ្រប់ពេលក្នុងអំឡុងពេលនៃកម្មវិធី
  11. ការទទួលរង្វាន់៖ ធនាគារវីង រក្សាសិទ្ធក្នុងការប្រគល់រង្វាន់ជាមាសសុទ្ធទៅកាន់អតិថិជនបន្ទាប់ប្រសិនបើអ្នកឈ្នះដំបូង​​​មិន​​​មក​​​ទទួលរង្វាន់នៅតាមសាខាឬប្រសិនបើក្រុមការងាររបស់យើងខ្ញុំមិនអាចទាក់ទងទៅអ្នកឈ្នះបានក្នុងអំឡុងពេល 7 ថ្ងៃ នៃថ្ងៃធ្វើការ
  12. សិទ្ធក្នុងការលុបឬកែប្រែកម្មវិធី៖ ធនាគារវីង រក្សាសិទ្ធក្នុងការមិនប្រគល់រង្វាន់ ឬដកសិទ្ធអ្នកចូលរួមប្រសិនបើធនាគាររកឃើញចំណុច ឬប្រតិបត្តិការសង្ស័យណាមួយកើតឡើង 
  13. ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយធ្វើការជូនដំណឹងជាមុន។

សំនួរញឹកញាប់

  • 1. តើធ្វើដូចម្តេចទើបអាចឈ្នះរង្វាន់មាសសុទ្ធទម្ងន់ 0.5kg?

    អតិថិជនដែលរកបាន 15,000 Wingpoints មុនគេក្នុងរយៈពេល 3 ខែ នឹងទទួលបានរង្វាន់ធំនេះ។
  • 2. តើខ្ញុំដឹងថាខ្ញុំជាអ្នកឈ្នះដោយរបៀបណា?

    អ្នកឈ្នះនឹងត្រូវប្រកាសនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង

    • សម្រាប់រង្វាន់ប្រចាំថ្ងៃ៖ អ្នកឈ្នះនឹងទទួលបាន Wingpoints ភ្លាមៗបន្ទាប់ពីបើកហឹបរង្វាន់។
    • សម្រាប់រង្វាន់ធំ៖ ធនាគារ វីងនឹងទំនាក់ទំនងទៅកាន់អ្នកឈ្នះដោយផ្ទាល់តាមលេខ 023 999 989 សម្រាប់កាលបរិច្ឆេទ និងទីតាំងនៃការបើករង្វាន់។