សេចក្ដីជូនដំណឹងពីអត្រាការប្រាក់ថ្មី នៃគណនីបញ្ញើមានកាលកំណត់
ធ្នូ 6, 2023ធនាគារ វីង សូមជម្រាបជូនដំណឹងពីអត្រាការប្រាក់ថ្មី នៃគណនីបញ្ញើមានកាលកំណត់ ដល់អតិថិជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី06 ខែធ្នូ
ឆ្នាំ2023 លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងមុន លើគណនីបញ្ញើមានកាលកំណត់ (ផ្តល់ជូនសម្រាប់គណនីដែលបើកថ្មី
និងគណនីដែលមានស្រាប់ហើយបន្តដោយស្វ័យប្រវត្តិប៉ុណ្ណោះ) ។
គណនី បញ្ញើមានកាលកំណត់របស់ធនាគារ វីង គឺជាវិធីសាស្រ្តសន្សំប្រាក់ដ៏មានសុវត្ថិភាព
និងងាយស្រួលមួយសម្រាប់រយៈពេលសន្សំប្រាក់ជាក់លាក់ណាមួយរបស់អ្នក។ អ្នកអាចជ្រើសរើស រយៈពេលសន្សំដែលមានភាពបត់បែន ចាប់ពី 1ខែ
ដល់ 60ខែ (5ឆ្នាំ) ហើយអ្នកក៏អាចជ្រើសរើសវិធីទទួលការប្រាក់ ជាប្រចាំខែ ឬនៅចុងគ្រា ស្របតាមតម្រូវការរបស់អ្នក។
លោកអ្នកអាចបើកគណនី បញ្ញើមានកាលកំណត់ បាននៅគ្រប់សាខាធនាគា វីង និងតាមរយៈអេប Wng Bank។
អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖
រយៈពេល |
ការប្រាក់នៅចុងគ្រា |
ការប្រាក់ប្រចាំខែ |
||
ដុល្លារ |
រៀល |
ដុល្លារ |
រៀល |
|
1ខែ |
3.65% |
3.90% |
N/A |
N/A |
2ខែ |
3.85% |
4.10% |
3.60% |
3.85% |
3ខែ |
4.00% |
4.25% |
3.75% |
4.00% |
4ខែ |
4.10% |
4.35% |
3.85% |
4.10% |
5ខែ |
4.25% |
4.50% |
4.00% |
4.25% |
6ខែ |
4.75% |
5.00% |
4.50% |
4.75% |
7ខែ |
4.85% |
5.10% |
4.60% |
4.85% |
8ខែ |
5.00% |
5.25% |
4.75% |
5.00% |
9ខែ |
5.25% |
5.50% |
5.00% |
5.25% |
10ខែ |
5.50% |
5.75% |
5.25% |
5.50% |
11ខែ |
5.75% |
6.00% |
5.50% |
5.75% |
12ខែ |
7.50% |
7.50% |
7.25% |
7.25% |
18ខែ |
7.50% |
7.50% |
7.25% |
7.25% |
24ខែ |
7.50% |
7.50% |
7.25% |
7.25% |
36ខែ |
8.00% |
8.25% |
7.75% |
8.00% |
48ខែ |
8.00% |
8.50% |
7.75% |
8.25% |
60ខែ |
9.00% |
9.00% |
8.50% |
8.50% |
កំណត់ចំណាំ៖
- អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី06 ខែធ្នូ ឆ្នាំ2023 នេះតទៅ។
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។
- ប្រសិនជាលោកអ្នកមានចម្ងល់បន្ថែមសូមអញ្ជើញទៅកាន់សាខាធនាគារ វីង ឬ ទាក់ទងមកកាន់លេខ 023 999 989។