សេចក្ដីជូនដំណឹងពី ការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់គណនីសន្សំ
សីហា 15, 2023អតិថិជនជាទីគោរព
ធនាគារ វីង សូមគោរពជូនដំណឹងពីការផ្លាស់ប្តូររបស់គណនីសន្សំចាប់ពីថ្ងៃទី 15 ខែសីហា ឆ្នាំ2023 នេះតទៅ។ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ 3% ក្នុងមួយឆ្នាំ ដែលតម្រូវឱ្យលោកអ្នករក្សាសមតុល្យប្រចាំថ្ងៃក្នុងគណនីចំនួន 5,000 ដុល្លារ ឬ 20,000,000 រៀល។
អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ គិតជាឆ្នាំ | |
ដុល្លារ | រៀល | |
តិចជាង 5,000 ដុល្លារ ឬ 20,000,000 រៀល | 0.30% | 0.55% |
ចាប់ពី 5,000 ដុល្លារ ឬ 20,000,000 រៀល ឡើងទៅ | 3% | 3% |
កំណត់ចំណាំ៖
- អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី15 ខែសីហា ឆ្នាំ 2023 នេះតទៅ។
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។
- ប្រសិនជាលោកអ្នកមានចម្ងល់បន្ថែម សូមទាក់ទងមកកាន់លេខ 023 999 989.