សេចក្ដីជូនដំណឹងពីការដាក់ដំណើរការ
“គណនីសន្សំដើម្បីគោលដៅ”
កុម្ភៈ 16, 2024
ធនាគារវីង រីករាយដាក់ឲ្យដំណើរការ ដំណោះស្រាយហិរញ្ញវត្ថុថ្មីឈ្មោះថា គណនីសន្សំដើម្បីគោលដៅ។ គណនីសន្សំមួយនេះ អនុញ្ញាតឲ្យលោកអ្នកកំណត់គោលដៅសន្សំជាក់លាក់ បានកាន់តែងាយស្រួលរួមមានចំនួនប្រាក់សន្សំ និង រយៈពេលសន្សំរបស់អ្នកជាដើម។ លើសពីនេះ លោកអ្នកក៏អាចជ្រើសរើសជម្រើសនៃការដាក់់ប្រាក់ ជារៀងរាល់ថ្ងៃ សប្តាហ៍ ឬប្រចាំខែ ស្របតាមតម្រូវការហិរញ្ញវត្ថុរបស់អ្នក។
អត្រាការប្រាក់ គណនីសន្សំដើម្បីគោលដៅ (ក្នុងមួយឆ្នាំ)
រយៈពេល (ខែ) | អត្រាការប្រាក់ (ប្រាក់រៀល និង ដុល្លារ) | |
សន្សំសម្រាប់គោលដៅ | កំណត់គោលដៅឡើងវិញ | |
1 | 1.50% | 1.75% |
2 | 1.60% | 1.85% |
3 | 2.00% | 2.25% |
4 | 2.10% | 2.35% |
5 | 2.20% | 2.45% |
6 | 3.00% | 3.25% |
7 | 3.10% | 3.35% |
8 | 3.20% | 3.45% |
9 | 3.50% | 3.75% |
10 | 3.60% | 3.85% |
11 | 3.70% | 3.95% |
12-17 | 4.00% | 4.25% |
18-23 | 4.00% | 4.25% |
24-35 | 4.00% | 4.25% |
36-47 | 5.00% | 5.25% |
48-59 | 5.00% | 5.25% |
From 60 | 5.00% | 5.25% |
កំណត់ចំណាំ៖
- អតិថិជនត្រូវតែមានគណនីសន្សំ ឬគណនីចរន្តជាមុនសិន។
- ការបើកគណនីអាចធ្វើឡើងតាមអេប Wing Bank ប៉ុណ្ណោះ។ លោកអ្នកអាចជ្រើសរើសបើកគណនីសម្រាប់ ការសន្សំផ្ទាល់ខ្លួន ឬជាក្រុម និងអាចបន្ថែមសមាជិករហូតដល់ 10 នាក់។
- បិទគណនីបានតាមអេប Wing Bank
- ប្រសិនជាអ្នកមានចម្ងល់បន្ថែម សូមឆាតមកកាន់សហការីយើងតាម វីងឆាត ឬទាក់ទងមកលេខ 023 999 989។