ការប្រម៉ូសិនការបញ្ចូលលុយ

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មិថុនា 15, 2021

ប្រូម៉ូសិនសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មបញ្ចូលលុយទូរស័ព្ទ គឺជាប្រូម៉ូសិនថ្មីពិសេសមួយទៀតដែលវីងផ្តល់ជូនអតិថិជន ដែលប្រើប្រាស់សេវាកម្មបញ្ចូលលុយទូរស័ព្ទនឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ៥០០ ដុល្លារ។

ការផ្តល់ជូនពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា រហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១។ ប្រូម៉ូសិនពិសេសនេះ សម្រាប់តែអតិថិជនដែលបានធ្វើការបញ្ចូលលុយទូរស័ព្ទចាប់ពី ១ដុល្លារ តាមវីងអេប និង USSD (*៩៨៩#) តែប៉ុណ្ណោះ។

I. រង្វាន់

អ្នកឈ្នះមានចំនួន ១០ នាក់ក្នុងមួយខែជាមួយនឹងរង្វាន់ផ្សេងៗគ្នាដូចខាងក្រោម៖

  1. ៥០០ ដុល្លារ សម្រាប់អ្នកឈ្នះ ១ នាក់
  2. ២០០ ដុល្លារ សម្រាប់អ្នកឈ្នះ ២ នាក់
  3. ១០០ ដុល្លារ សម្រាប់អ្នកឈ្នះ ៧ នាក់
II. ល័ក្ខខ័ណ្ឌ
  • អតិថិជនដែលធ្វើប្រតិបត្តិការបញ្ចូលលុយទៅលេខទូរស័ព្ទផ្ទាល់ និងការទិញជាការព្រីនសន្លឹកកាតនៅគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ តាមវីងអេប និង USSD (*៩៨៩#)។
  • អតិថិជនត្រូវបញ្ចូលលុយទូរស័ព្ទ ១ ដុល្លារយ៉ាងតិច។
  • អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយចៃដន្យតាមរយៈការចាប់ឆ្នោតនៅរៀងរាល់ថ្ងៃទី ៥ នៃខែនិមួយៗ។
  • រង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនីវីងរបស់អ្នកឈ្នះដោយផ្ទាល់។
  • អ្នកឈ្នះនឹងទទួលបានរង្វាន់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ទី ៣ នៃខែនិមួយៗ។
  • អ្នកឈ្នះនឹងត្រូវប្រកាសតាមរយៈហ្វេសប៊ុកផ្លូវការរបស់ ធនាគារវីង។