គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ផ្តល់ជូននូវវិធីដ៏ឆ្លាតវៃ និងសុវត្ថិភាពក្នុងការបង្កើនប្រាក់សន្សំរបស់អ្នកជាមួយនឹងអត្រាការកាន់តែខ្ពស់រហូតដល់ 5.5% ក្នុងមួយឆ្នាំ។ លោកអ្នកនឹងទទួលបានបទពិសោធន៍ នៃភាពងាយស្រួល ដែលមកជាមួយនូវការធានាត្រឡប់មកវិញនូវការប្រាក់កាន់តែពិសេស ជាមួយជម្រើសនៃការសន្សំដែលមានភាពបត់បែនស័ក្តិសមទៅនឹងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។

 

អត្រាការប្រាក់ក្នុងមួយឆ្នាំ

 

រយៈ​ពេល

ការប្រាក់នៅចុងគ្រា

ការប្រាក់ប្រចាំខែ

 

ដុល្លារ

រៀល

ដុល្លារ

រៀល

1 ខែ

2.00%

2.00%

N/A

N/A

2 ខែ

2.10%

2.10%

1.85%

1.85%

3 ខែ

2.50%

2.50%

2.25%

2.25%

4 ខែ

2.60%

2.60%

2.35%

2.35%

5 ខែ

2.70%

2.70%

2.45%

2.45%

6 ខែ

3.50%

3.50%

3.25%

3.25%

7 ខែ

3.60%

3.60%

3.35%

3.35%

8 ខែ

3.75%

3.75%

3.45%

3.45%

9 ខែ

4.00%

4.00%

3.50%

3.50%

10 ខែ

4.10%

4.10%

3.60%

3.60%

11 ខែ

4.20%

4.20%

3.70%

3.70%

12 ខែ

4.50%

4.50%

4.00%

4.00%

18 ខែ

4.50%

4.50%

4.00%

4.00%

24 ខែ

4.50%

4.50%

4.00%

4.00%

36 ខែ

5.50%

5.50%

4.00%

4.00%

48 ខែ

5.50%

5.50%

4.00%

4.00%

60 ខែ

5.50%

5.50%

4.00%

4.00%

 

អត្ថប្រយោជន៍

  • រហ័ស និងងាយស្រួល អាចបើកបានគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈអេប Wing Bank និង សាខាធនាគារវីង។
  • ទទួលបានអត្រាការប្រាក់ខ្ពស់លើប្រាក់សន្សំរបស់អ្នក។
  • សន្សំប្រាក់ ដោយសុវត្ថិភាព និងទំនុកចិត្តដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានការប្រាក់ទៀងទាត់ ដោយមិនបារម្ភរឿង បាត់បង់ប្រាក់ដើមរបស់អ្នក។
  • រយៈពេលបញ្ញើ និង ជម្រើសបន្ត មានភាពបត់បែន។
  • មិនគិតថ្លៃសេវា
 

របៀបស្នើ

  • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • មានគណនីសន្សំ ឬគណនីចរន្តជាមុនសិន
  • ទៅកាន់សាខាវីងណាមួយ ដែលនៅជិត ឬបើកគណនីតាមអេប Wing Bank
 

លក្ខខណ្ឌងាយៗ

 

ប្រាក់បញ្ញើអប្បបរមា

  • ១០ ដុល្លារ / ៤០,០០០ រៀល

ការទូទាត់ការប្រាក់

  • រៀងរាល់ខែ
  • ចុងគ្រា
  • ពេលបិទគណនី

វិធីសាស្រ្តដាក់ប្រាក់

 

  • នៅគ្រប់សាខាធនាគារ វីង
  • តាមអេប Wing Bank  

វិញ្ញាបនបត្រប្រាក់បញ្ញើ

  • ឥតគិតថ្លៃ – សម្រាប់ការចេញវិញ្ញាបនបត្រលើកទី១
  • ថ្លៃសេវា ៥ដុល្លារ ឬ ២០,០០០រៀល​ (ការចេញឡើងវិញ)

ដកប្រាក់

  • អាចធ្វើបាននៅគ្រប់សាខាធនាគារ វីង 
  • នៅចុងគ្រា
  • នៅពេលបិទគណនី
  • ការដកប្រាក់ដោយផ្នែកៗ – មិនត្រូវបានអនុញ្ញាត

ទូទាត់/ដកប្រាក់មុនកំណត់

  • អាចធ្វើបាននៅគ្រប់សាខាធនាគារ វីង  / តាមអេបWing Bank  
  • អត្រាការប្រាក់ នឹងត្រូវបានអនុវត្ត ប្រសិនបើលោកអ្នកប្រើប្រាស់គណនីសន្សំពេលបើកគណនីបញ្ញើមានកាលកំណត់
  • មិនទទួលបានការប្រាក់ទេ ប្រសិនបើលោកអ្នកប្រើប្រាស់គណនីចរន្ត

ជម្រើសបន្តពេលចុងគ្រា

  • បិទគណនី នៅចុងគ្រា – លោកអ្នកនឹងទទួលបានទាំងប្រាក់ដើម និងការប្រាក់ ចូលទៅក្នុងគណនីសន្សំ/ចរន្តរបស់អ្នក
  • បន្តប្រាក់ដើម – គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងប្រាក់ដើម និងរយៈពេលដដែល ពេលដល់កាលកំណត់ ការប្រាក់នឹងត្រូវ ទូទាត់ទៅកាន់គណនីសន្សំ/ចរន្ត របស់លោកអ្នក
  • បន្តប្រាក់ដើម និងការប្រាក់ –​ គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិ ជាមួយនឹងទឹកប្រាក់ថ្មី (ប្រាក់ដើម +​ការប្រាក់) ជាមួយ​រយៈពេលដដែល

ពន្ធកាត់ទុក

  • និវាសនជន 6% 
  • អនិវាសនជន​ 14% 

សំនួរញឹកញាប់

  • 1. តើខ្ញុំអាចបើកគណនីបញ្ញើមានកាលកំណត់បានប៉ុន្មានគណនី? 

    មិនកំណត់ – លោកអ្នកអាចបើកគណនី ច្រើនតាមតម្រូវការ។ 

  • 2. តើខ្ញុំអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយរបៀបណា? 

    លោកអ្នកអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបាន ដោយទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតអ្នកបំផុត។

  • 3. តើខ្ញុំអាចប្រើគណនីចរន្តដើម្បីបើកគណនីបញ្ញើមានកាលកំណត់បានទេ? 

    អាចបាន! ប៉ុន្តែក្នុងករណីលោកអ្នកចង់ដកប្រាក់មុនកាលកំណត់ លោកអ្នកនឹងមិនទទួលបានការប្រាក់ទេ។

  • 4. តើខ្ញុំអាចដឹងដោយរបៀបណា ពេលការប្រាក់ត្រូវបានទូទាត់ទៅ គណនីសន្សំ/ចរន្តរបស់ខ្ញុំ? 

    លោកអ្នកនឹងទទួលបានការជូនដំណឹងជាមួយនឹងចំនួនការប្រាក់ដែលទទួលបានតាមអេប Wing Bank។ 

  • 5. តើអត្រាការប្រាក់ថ្មីនេះអាចអនុវត្តបានសម្រាប់គណនីបញ្ញើ ដែលកំពុងមានស្រាប់ដែរឬទេ? 

    មានតែគណនីដែលបើកថ្មី និង គណនីដែលមានស្រាប់បន្តដោយស្វ័យប្រវត្តិប៉ុណ្ណោះ ដែលនឹងត្រូវបានអនុវត្តជាមួយនឹងអត្រាការប្រាក់ថ្មីនេះ។

  • 6. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបិទគណនីបញ្ញើមានកាលកំណត់របស់ខ្ញុំមុនថ្ងៃកំណត់? 

    លោកអ្នកអាចបិទគណនីបញ្ញើមានកាលកំណត់ និងដកប្រាក់តាមសាខាធនាគារ វីង គ្រប់ទីកន្លែងដោយមិនគិតថ្លៃសេវាអ្វីទាំងអស់។ តែប្រសិនបើលោកអ្នកបិទគណនីមុនពេលកំណត់ នោះលោកអ្នកនឹងទទួលបានអត្រាការប្រាក់ដូចទៅនឹងគណនីសន្សំធម្មតា ឬគ្មានការប្រាក់ អាស្រ័យទៅលើប្រភពគណនីដើមដែលអ្នកបង្កើត។