ចាប់ផ្តើមសន្សំជាមួយវិធីត្រឹមត្រូវជាមួយគណនីសន្សំដែលអាចទទួលបានការប្រាក់ខ្ពស់រហូតដល់ 1% ក្នុងមួយឆ្នាំ! ការបើកគណនីមានលក្ខណៈងាយស្រួល និងឆាប់រហ័សជាមួយនឹងលក្ខខណ្ឌងាយៗ។
គណនីសន្សំជាគណនីសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ជាមួយការប្រាក់ 1% ក្នុងមួយឆ្នាំ ហើយមានភាពបត់បែនតាមតម្រូវការរបស់អតិថិជនបានល្អ ដោយគ្មានលក្ខខណ្ឌស្មុគស្មាញច្រើនឡើយ។
គណនីសន្សំផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកឬដាក់ប្រាក់ តាមតម្រូវការរួមទាំងការធ្វើប្រតិបត្តិការជាមួយធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង។
អត្ថប្រយោជន៍ផ្សេងៗ ៖
- ផ្ទេរប្រាក់ទៅគណនីវីងដោយឥតគិតថ្លៃ
- ទិញទំនិញអនឡាញបានយ៉ាងងាយស្រួល
- ទទួលបានការជូនដំណឹងអំពីប្រតិបត្តិការភ្លាមៗ
- ប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ វីង
- ទូទាត់ប្រាក់ចំណាយផ្សេងៗបានតាមរយៈគ្រប់កូដ KHQR ទាំងអស់
- ផ្ទេរប្រាក់ និងទទួលប្រាក់ ឆ្លងធនាគារ និងឆ្លងប្រទេសតាមប្រព័ន្ធអេឡិចត្រូនិច
- ទូទាត់វិក្កយបត្របានគ្រប់ដៃគូសហការ
- បញ្ចូលលុយទូរស័ព្ទ
- បង្កើតកាតនិម្មិត (VISA ឬ Master)
- បញ្ជាទិញអីវ៉ាន់ ឬអាហារតាមរយៈ វីងម៉ល
- កក់សំបុត្រសម្រាប់ការធ្វើដំណើរ
- បើកគណនី ឬ ដាក់ប្រាក់សន្សំ
- ប្រាក់កម្ចីរហ័ស
អត្រាការប្រាក់
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ប្រចាំឆ្នាំ |
---|---|
ទឹកប្រាក់ < ៥.០០០ ដុល្លារ ឬ < ២០.០០០.០០០ រៀល | ០.១០% |
ទឹកប្រាក់ ≥ ៥.០០០ ដុល្លារ ឬ ≥ ២០.០០០.០០០ រៀល | ១% |
លក្ខខណ្ឌងាយៗ៖
ចំនួនទឹកប្រាក់សន្សំពេលបើកគណនីដំបូង |
មិនកំណត់ |
ចំនួនទឹកប្រាក់តម្រូវឲ្យមានក្នុងគណនី |
មិនកំណត់ |
ការទូទាត់ការប្រាក់ |
រៀងរាល់ចុងខែ |
ចំនួនទឹកប្រាក់អតិបរមា ផ្ទេរប្រចាំថ្ងៃ |
១០០.០០០ ដុល្លារ |
ចំនួនទឹកប្រាក់អតិបរិមាផ្ទេរក្នុងមួយប្រតិបត្តិការ |
៥០.០០០ ដុល្លារ |
ថ្លៃសេវាប្រចាំខែ |
ឥតគិតថ្លៃ |
ថ្លៃសេវាបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ) |
៥ ដុល្លារ |
ថ្លៃសេវាគណនីអសកម្ម ប្រចាំឆ្នាំ |
៦ ដុល្លារ |
របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង) |
ឥតគិតថ្លៃ |
ពន្ធកាត់ទុក |
និវាសនជន ៤% អនិវាសនជន ១៤% |
ត្រូវការព័ត៌មានបន្ថែម?
ប្រសិនបើលោកអ្នកមានសំណួរបន្ថែមពីអត្រាការប្រាក់ សូមទាក់ទងទៅប្រធានផ្នែកទំនាក់ទំនងរបស់អ្នកនៅធនាគារ វីង។ លោកអ្នកក៏អាចឆាតជជែកជាមួយសហការីយើងតាមរយៈវីងឆាត ឬខលអនឡាញតាមអេប Wing Bank បានផងដែរ ឬលោកអ្នកក៏អាចផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ care.centre@wingbank.com.kh ។
ប្រសិនបើលោកអ្នកចង់មកជួបផ្ទាល់ សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកបំផុត។