ការសន្សំមិនមែនជាការបង្ខិតបង្ខំ តែវាគឺជាការតាំងចិត្តក្នុងការធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ មិនថាអ្នកមានបំណង ចង់បានរថយន្ត, គេហដ្ឋាន, ធ្វើដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ ឬបង់ថ្លៃសាលានោះទេ គណនីសន្សំដើម្បីគោលដៅ គឺជាដៃគូដែលអាចធ្វើឲ្យក្តីស្រមៃលោកអ្នកក្លាយជាការពិត។
ហេតុត្រូវជ្រើសរើសគណនីសន្សំដើម្បីគោលដៅ?
ធនាគារ វីង បានបង្កើតគណនីនេះឡើង ជាពិសេសសម្រាប់លោកអ្នក​ និង​លើកទឹកចិត្តសម្រាប់ការសន្សំផ្ទាល់ខ្លួន ឬសន្សំជាក្រុម, អនុញ្ញាតឲ្យមានសមាជិកចូលរួមសន្សំរហូតដល់ 10 នាក់។

អត្ថប្រយោជន៍

ការកើនឡើងនៃប្រាក់សន្សំ

ប្រាក់សន្សំរបស់អ្នកនឹងកើនឡើងជារៀងរាល់ថ្ងៃ ជាមួយអត្រាការប្រាក់ដែលផ្តល់ជូនខ្ពស់ពីធនាគារយើង។

ទទួលបានការប្រាក់បន្ថែម

នៅពេលដែលអ្នកសម្រេចបានគោលដៅសន្សំ ហើយបន្តសន្សំជាមួយគោលដៅថ្មី។

បត់បែន

វិធីសាស្រ្តដាក់ប្រាក់សន្សំមានភាពបត់បែន សមស្របទៅនឹងតម្រូវការលោកអ្នក។

សន្សំផ្ទាល់ខ្លួន ឬជាក្រុម

សន្សំម្នាក់ឯង ឬអាចបន្ថែមសមាជិករហូតដល់ 10 នាក់។

តាមដានការសន្សំ

ត្រួតពិនិត្យការសន្សំរបស់អ្នក និងគ្រប់គ្រងគណនីបានយ៉ាងងាយ តាមរយៈអេប Wing Bank។

ភាពងាយស្រួល

អ្នកអាចបើក និងបិទគណនីដោយខ្លួនឯងតាមអេប wing bank ។

លក្ខណៈពិសេសរវាងគណនីសន្សំដើម្បីគោលដៅ និង​គណនីបញ្ញើមានកាលកំណត់

មុខងារ គណនីសន្សំដើម្បីគោលដៅ គណនីបញ្ញើមានកាលកំណត់
ការទូទាត់ការប្រាក់ នៅចុងគ្រា ជាប្រចាំខែ និង នៅចុងគ្រា
ការប្រាក់បន្ថែមចូលគណនី
ការប្រាក់បន្ថែម (Re-purpose rate)
ការសន្សំជាក្រុម
បិទគណនីតាមអេប Wing Bank
វិញ្ញាបនប័ត្រប្រាក់បញ្ញើ

អត្រាការប្រាក់ គណនីសន្សំដើម្បីគោលដៅ (ក្នុងមួយឆ្នាំ)

រយៈពេល (ខែ) អត្រាការប្រាក់ (ប្រាក់រៀល និង​ ដុល្លារ)
សន្សំដើម្បីគោលដៅ កំណត់គោលដៅឡើងវិញ
1 1.50% 1.75%
2 1.60% 1.85%
3 2.00% 2.25%
4 2.10% 2.35%
5 2.20% 2.45%
6 3.00% 3.25%
7 3.10% 3.35%
8 3.20% 3.45%
9 3.50% 3.75%
10 3.60% 3.85%
11 3.70% 3.95%
12-17 4.00% 4.25%
18-23 4.00% 4.25%
24-35 4.00% 4.25%
36-47 5.00% 5.25%
48-59 5.00% 5.25%
60 5.00% 5.25%

លក្ខន្តិក

  • ប្រាក់បញ្ញើដំបូង៖ ចាប់ពី5 ដុល្លារ ឬ 20,000 រៀល
  • ថ្លៃសេវាគណនី៖ មិនគិតថ្លៃ
  • ការទូទាត់ការប្រាក់៖ នៅចុងគ្រា
  • ជម្រើសការដាក់ប្រាក់៖ អាចកំណត់កាលបរិច្ឆេទដាក់ប្រាក់ និងដាក់ប្រាក់បន្ថែមនៅពេលណាក៏បាន
    • ជារៀងរាល់ថ្ងៃ
    • ជាសប្តាហ៍
    • ប្រចាំខែ
  • តម្រូវការ៖
    • អតិថិជនត្រូវតែមានគណនីសន្សំ ឬគណនីចរន្តជាមុនសិន។​
    • អតិថិជនជានិវាសនជន (ប្រជាជនកម្ពុជា) និង អនិវាសនជន (ជនបរទេស) ត្រូវបានលើកទឹកចិត្តឲ្យបើកគណនីនេះ។
  • ការបន្តស្វ័យប្រវត្តិ៖
    • កែប្រែគោលដៅជាថ្មី៖ ប្រាក់ដើម និងអត្រាការប្រាក់ត្រូវផ្ទេរទៅកាន់គណនីសន្សំដើម្បីគោលដៅថ្មី។
    • អាប់ហ្គ្រេដគោលដៅ៖ ប្រាក់ដើម និងអត្រាការប្រាក់ត្រូវផ្ទេរទៅកាន់គណនីបញ្ញើមានកាលកំណត់។
  • របៀបបើក និងបិទគណនី៖ តាមអេប Wing Bank
  • ពន្ធកាត់ទុក៖
    • និវាសនជន (ប្រជាជនកម្ពុជា) ៖ 6%
    • អនិវាសនជន (ជនបរទេស)៖ 14%

របៀបបង្កើតគណនីសន្សំដើម្បីគោលដៅតាមអេប Wing Bank

ចាំអីទៀត?

ចាប់ផ្តើមសន្សំថ្ងៃនេះដើម្បីសម្រេចគោលដៅបានកាន់តែឆាប់! បើកគណនីតាមអេប Wing Bank បានភ្លាមៗ, យើងនៅទីនេះ ជួយអ្នកសម្រេចគោលដៅបានកាន់តែមានប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ

សំនួរញឹកញាប់

  • 1. តេីអ្វីជាគណនីសន្សំដើម្បីគោលដៅ?

    គណនីសន្សំដើម្បីគោលដៅ គឺជាគណនីមួយដែលអនុញ្ញាតឲ្យអតិថិជន ធ្វើការកំណត់គោលដៅសន្សំជាក់លាក់របស់ពួកគេដែលរួមមាន ចំនួនប្រាក់សន្សំ រយៈពេលសន្សំ។ អតិថិជនអាចដាក់ប្រាក់សន្សំរបស់ពួកគេបានជារៀងរាល់ថ្ងៃ ជាសប្តាហ៍ ឬរៀងរាល់ខែ។ បន្ថែមពីនេះអតិថិជនទទួលបានភាពបត់បែននៃការសន្សំដោយបើកគណនីផ្ទាល់ខ្លួន ឬសមាជិកមួយនៃក្រុម។

  • 2. តេីគណនីសន្សំដើម្បីគោលដៅនេះ ដូចគ្នាទៅនឹងជាគណនីបញ្ញើមានកាលកំណត់ដែរទេ? 

    គណនីនេះមានភាពស្រដៀងទៅនឹងគណនីបញ្ញើមានកាលកំណត់ ប៉ុន្តែគណនីនេះមានភាពពិសេសជាង គឺអតិថិជនអាច ដាក់ប្រាក់សន្សំបានជារៀងរាល់ថ្ងៃ, សប្តាហ៍ ឬរៀងរាល់ខែ និងអាចសន្សំចាប់ពី 1 ដល់ 60 ខែ។ បន្ថែមពីនេះ អ្នកអាចក៏កំណត់គោលដៅជាក់ស្តែង, តាមដានការសន្សំប្រាក់ និងទទួលបានការផ្តល់ជូនពិសេសទៀតផង។ 

  • 3. ប្រសិនជាខ្ញុំបិទគណនីមុនកាលកំណត់តើខ្ញុំអាចទទួលបានអត្រាការប្រាក់ពីគណនីនេះដែរទេ? 

    ប្រសិនជាអ្នកបិទគណនីក្នុងអំឡុងពេល 1ខែ នោះអ្នកនឹងមិនទទួលបានអត្រាការប្រាក់នោះទេ។ សម្រាប់ការបិទក្រោយពេល 1ខែ អ្នកនឹងទទួលបានអត្រាការប្រាក់ 1%។

  • 4. តើខ្ញុំអាចដាក់ប្រាក់ចូលគណនីសន្សំដើម្បីគោលដៅនេះបានប៉ុន្មានដងក្នុងមួយខែ? 

    មិនមានការកំណត់ទេ! អ្នកអាចដាក់ប្រាក់បានគ្រប់ពេលដែលអ្នកត្រូវការ។​ ដាក់ប្រាក់កាន់តែច្រើន ទទួលបានការប្រាក់កាន់តែច្រើន។

  • 5. តើខ្ញុំអាចដាក់ប្រាក់ចូលក្នុងគណនីរបស់ខ្ញុំតាមវិធីណាខ្លះ?

    អ្នកអាចដាក់​ប្រាក់តាមតាមរយៈ

    • ទទួលប្រាក់ពីគ្រប់ធនាគារ តាមការស្កេនKHQR
    • ការផ្ទេរប្រាក់ពីគណនីវីងមកគណនីវីង
    • ម៉ាស៊ីនដាក់ប្រាក់ និងតាមបញ្ជរនៅគ្រប់សាខាធនាគា វីង
    • ភ្នាក់ងារវីង
  • 6. តើខ្ញុំអាចបើកគណនីសន្សំដើម្បីគោលដៅនេះបានតាមរបៀបណាខ្លះ? 

    អ្នកអាចបើកគណនីសន្សំដើម្បីគោលដៅបានតាមរយៈអេប Wing Bank តែប៉ុណ្ណោះ។

  • 7. តើគណនីនេះមានរូបិយប័ណ្ណអ្វីខ្លះ? 

    គណនីនេះមាន 2 រូបិយប័ណ្ណសម្រាប់ជ្រើសរើស គឺ ដុល្លារ និងខ្មែររៀល ។

  • 8. តើអត្រាការប្រាក់ត្រូវគណនាយ៉ាងដូចម្តេច?

    ការ​ប្រាក់​ត្រូវ​បង្គរ​ជា​រៀង​រាល់​ថ្ងៃ ​ហើយនឹង​ត្រូវ​ទូទាត់នៅ​ចុងគ្រា ។

  • 9. តើខ្ញុំអាចបើកគណនីសន្សំដើម្បីគោលដៅ បានប៉ុន្មានគណនីដែរ?  

    អ្នកអាចបើកគណនីសន្សំដើម្បីគោលដៅ បាននរហូតដល់ 5 គណនី។

  • 10. តើខ្ញុំអាចដកប្រាក់ចេញពីគណនីសន្សំដើម្បីគោលដៅបានដែរទេ?

    អ្នកអាចដកប្រាក់បាននៅចុងគ្រា ឬនៅពេលដែលអ្នកបិទគណនីប៉ុណ្ណោះ។

  • 11. តើខ្ញុំអាចបិទគណនីសន្សំដើម្បីគោលដៅដោយរបៀបណា?

    អ្នកអាចបិទគណនីនេះបានតាមអេប wing bank ជាមួយជំហានខាងក្រោម

    • ចូលទៅកាន់ Wing bank app
    • ចុចលើ "គណនីរបស់ខ្ញុំ"
    • ចុចលើគណនី "សន្សំដើម្បីគោលដៅ" របស់អ្នក។
    • ចុចលើប៊ូតុង "ការកំណត់"
    • ចុច "បោះបង់គោលដៅ"
    • បំពេញហេតុផល
    • បំពេញ PIN កូដ
    • គណនីអ្នកបានបិទដោយជោគជ័យ
  • 12. តើមានការគិតថ្លៃសេវាលើការដាក់ប្រាក់សន្សំយឺតយ៉ាវដែរទេ? 

    មិនមានការគិតថ្លៃសេវានោះទេ!

  • 13. តើខ្ញុំនៅតែទទួលបានអត្រាការប្រាក់ដែរឬទេ បើខ្ញុំមិនបានសម្រេចគោលដៅសន្សំរបស់ខ្ញុំ?

    បាទ/ចាស អតិថិជននៅតែអាចទទួលបានអត្រាការប្រាក់ 1% ។