គណនីចរន្ត របស់ធនាគារ វីង ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល។ លោកអ្នកអាច គ្រប់គ្រងហិរញ្ញវត្ថុកាន់តែពេញលេញ និងមានប្រសិទ្ធភាព។ រីករាយជាមួយការប្រើប្រាក់សាច់ប្រាក់តាមតម្រូវការ ដូចជាដក ដាក់ប្រាក់បានគ្រប់ពេលវេលា ដោយគ្មានការរំខាន និងអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈអេប Wing Bank។ 

 

អត្ថប្រយោជន៍ 

  • មិនតម្រូវឲ្យមានសមតុល្យគណនីអប្បរមា។ 
  • ដក និងដាក់ប្រាក់មិនកំណត់។  
  • ចូលប្រើប្រាស់គណនីតាមអេប Wing Bank បានពីគ្រប់ទិសទី 
  • ធ្វើប្រតិបត្តិការទូទាត់ និងដកប្រាក់បានពីគ្រប់ទូអេធីអឹម 

 

លក្ខខណ្ឌ 

លក្ខខណ្ឌបើកគណនី

ត្រូវតែមានអាយុយ៉ាងតិច 18 ឆ្នាំឡើងទៅ 

ជានិវាសនជន ឬអនិវាសនជន (ជាប្រជាជនកម្ពុជា​ ឬជនបរទេស)

មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព

ឯកសារពាក់ព័ន្ធផ្សេងទៀតដែលមានដូចជា៖ សៀវភៅគ្រួសារ លិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរមូលដ្ឋាន

លក្ខខណ្ឌគណនី 

មិនតម្រូវឲ្យមានសមតុល្យសម្រាប់ការបើកគណនីដំបូង 

មិនតម្រូវឲ្យមានសមតុល្យអប្បបរមា

ប្រតិបត្តិការដកប្រាក់ /ដាក់ប្រាក់  

មិនកំណត់ 

ថ្លៃសេវាប្រចាំខែ

​ឥតគិតថ្លៃ

របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង)

ឥតគិតថ្លៃ

ផ្ទេរប្រាក់ក្នុងមួយថ្ងៃ   

១៥0,000 ដុល្លារ 

ស៊ែក 

៥ ដុល្លារ /មួយក្បាល 

ថ្លៃសេវាបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ)

៥ ដុល្លារ

ថ្លៃសេវាគណនីអសកម្ម ប្រចាំឆ្នាំ

៦​ ដុល្លារ

 

 

ដើម្បីបើកគណនី 

អ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ​ វីងណាមួយដែលនៅជិត ឬអាចបើកគណនីដោយខ្លួនឯង ដោយគ្រាន់តែដោនឡូតអេប Wing Bank រួចធ្វើតាមការណែនាំជាការសេ្រច។

សំណួរញឹកញាប់

  • 1. តើអ្វីទៅជាគណនីចរន្ត?

    គណនីចរន្តគឺជាគណនីធនាគារ​មិនទទួលបានការប្រាក់-លោកអ្នកអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានគ្រប់ពេលវេលា និងប្រើប្រាស់មូលប្បទានបត្រដោយមិនកំណត់។  

  • 2. តើខ្ញុំអាចបើកគណនីចរន្តបានប៉ុន្មានគណនី?

    អ្នកអាចបើកគណនីចរន្តបានរហូតដល់ 8 គណនី។  

  • 3. តើខ្ញុំបើកគណនីចរន្តនេះបានដោយរបៀបណា?

    អ្នកអាចបើកបានដោយខ្លួនឯងតាមអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយដែលនៅជិត។ 

  • 4. តើសមតុល្យអប្បរមាសម្រាប់ការបើកគណនីតម្រូវឲ្យមានប៉ុន្មានដែរ?

    មិនតម្រូវឲ្យមានសមតុល្យអប្បរមានោះទេ។ 

  • 5. តើគណនីចរន្តនេះមានអត្រាការប្រាក់ដែរឬទេ?

    គណនីប្រភេទនេះមិនមានអត្រាការប្រាក់ផ្តល់ជូននោះទេ។ 

  • 6. តើខ្ញុំអាចបិទគណនីតាមរបៀបណា? How can I close my account?

    អ្នកអាចទៅកាន់សាខាណាមួយដែលនៅជិតដើម្បីបិទគណនី។ 

  • 7. តើគណនីនេះអាចបើកបានប៉ុន្មានរូបិយប័ណ្ណ?

    មានពីររូបិយប័ណ្ណ ដុល្លារអាមេរិក និងខ្មែររៀល។ 

  • 8. តើខ្ញុំអាចបើកគណនីចរន្តសម្រាប់អាជីវកម្មរបស់ខ្ញុំបានទេ?

    បាន! ដើម្បីគណនីចរន្តសម្រាប់អាជីវកម្មអ្នកអាចអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិត។ 

  • 9. តើខ្ញុំអាចដាក់ប្រាក់ចូលទៅក្នុងគណនីរបស់ខ្ញុំតាមវិធីណាខ្លះ?

    You can deposit at any wing bank branch/agent or perform the local transfer via Wing to Wing, Bakong transfer, and Cash in via KHQR