ឥឡូវនេះ អតិថិជនរបស់ធនាគារ វីង អាចផ្ទេរប្រាក់កាន់តែរហ័ស និងមានប្រសិទ្ធភាព ទៅកាន់ក្រុមគ្រួសារ ដែលរស់នៅក្នុងប្រទេសចិន តាមរយៈមុខងារផ្ទេរប្រាក់ក្រៅប្រទេស Weixin—បណ្តាញសង្គម និងការទូទាត់ដ៏ពេញនិយមនៅប្រទេសចិន។ អ្វីដែលអ្នកត្រូវការសម្រាប់ការផ្ទេរនោះគឺ លេខសម្គាល់ Weixin របស់អ្នកទទួល និងគណនីធនាគារ វីង។ អ្នកអាចរីករាយជាមួយការផ្ទេរប្រាក់លឿន សុវត្ថិភាព អមជាមួយកម្រៃសេវាទាបសមរម្យ។ ធនាគារ វីង ធ្វើឲ្យទំនាក់ទំនងរវាងអ្នកនឹងមនុស្សជាទីស្រលាញ់កាន់តែជិតស្និទ្ធ ជាមួយមុខងារផ្ទេរប្រាក់ក្រៅប្រទេស Weixin។

Partner banner promotion

អត្ថប្រយោជន៍

  • រហ័ស និងងាយស្រួល៖ ដំណើរការនៃការផ្ទេរប្រាក់តាមមុខងារ Weixin គឺមានភាពរហ័ស និងងាយស្រួល។
  • សុវត្ថិភាព៖ ធនាគារ វីង ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
  • តម្លៃសមរម្យ ៖ ធនាគារ វីងផ្តល់ជូននូវអត្រាប្តូរប្រាក់ប្រកួតប្រជែង ជាមួយកម្រៃសេវាទាបសមរម្យ។
  • ងាយស្រួល៖ អ្នកអាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ នៅប្រទេសចិនបានគ្រប់ពេលវេលា។

កម្រៃសេវា និង ចំនួនទឹកប្រាក់ផ្ទេ

គោលដៅនៃការផ្ទេរប្រាក់

ចំនួនទឹកប្រាក់ 

ថ្លៃសេវា  (គិតជាដុល្លារ) 

ពីគណនី ទៅគណនី

0.01 - 500 

5

500.01 - 1,000 

8

1,000.01 - 2,500

15

របៀបផ្ទេរប្រាក់

international Money Transfers phone
  1. ចូលទៅកាន់អេប Wing Bank
  2. ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
  3. ជ្រើសរើសប្រទេស "ចិន"
  4. ជ្រើសរើសដៃគូ " Weixin "
  5. ជ្រើសរើសប្រភេទរូបិយប័ណ្ណ "CNY or USD"
  6. ជ្រើសរើសជម្រើសទទួលប្រាក់ "វ៉លឡេត ឬ កាត "
  7. បំពេញព័ត៌មាន រួចចុចពាក្យ "ផ្ញើ"
  8. សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច "បញ្ជាក់"
  9. បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

លក្ខខណ្ឌ និងដែនកំណត់

  • អ្នកផ្ទេរត្រូវតែជាអតិថិជនពេញលេញ ( Full KYC) និងមានអេប Wing Bank។
  • ការផ្ទេរប្រាក់ទៅកាន់ Wallet អតិបរមា 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារ ក្នុងមួយថ្ងៃសម្រាប់អតិថិជនម្នាក់។

ចង់ផ្ញើប្រាក់ឥឡូវនេះ?

CTA

ទំនាក់ទំនងទៅកាន់ក្រុមការងារ 24/7 តាមរយៈ Facebook Messenger, Wing Chat & គេហទំព័រ Wing Chart

CTA

សំណួរញឹកញាប់ផ្ទេរប្រាក់តាម Weixin

  • 1. តើអ្វីទៅជា Weixin?

    Weixin (គឺជាប្រព័ន្ធទំនាក់ទំនង WeChat ដែលមានការគាំទ្រដោយប្រជាជនចិន) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនៅប្រទេសចិន។

  • 2. តើការផ្ទេរប្រាក់នេះមានផ្តល់ជម្រើសទទួលប្រាក់ដូចម្តេចខ្លះ?

    ការផ្ទេរប្រាក់ទៅប្រទេសចិននេះ អ្នកទទួលប្រាក់អាចមានជម្រើស ទទួលដោយផ្ទាល់តាមគណនី WeChat ឬ វ៉ល់ឡេត Weixin

  • 3. តើការផ្ទេរប្រាក់អតិបរមាទៅកាន់វ៉លឡេតអាចធ្វើឡើងបានចំនួនប៉ុន្មាន?

    អ្នកអាចផ្ទេរប្រាក់ទៅកាន់វ៉លឡេតអ្នកទទួលអតិបរមា 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ ឬ 10,000 ដុល្លារក្នុងមួយថ្ងៃ។

  • 4. តើអ្នកទទួលត្រូវចេញថ្លៃ លើកម្រៃសេវាបន្ថែមដែរឬទេ?

    មិនគិតកម្រៃសេវាបន្ថែមសម្រាប់អ្នកទទួលនោះទេ។

  • 5. តើអ្នកទទួល អាចទទួលបានប្រាក់ផ្ទេរនេះជា រូបិយប័ណ្ណអ្វីខ្លះ?

    អ្នកទទួលអាចទទួលប្រាក់ជារូបិយប័ណ្ណ Chinese Yuan ប៉ុណ្ណោះ។

  • 6. តើខ្ញុំអាចផ្ទេរប្រាក់តាមមធ្យោបាយណាខ្លះ?

    អ្នកអាចផ្ទេរប្រាក់តាមអេប Wing Bank ឬនៅតាម វីង ដែលនៅជិត។

  • 7. ប្រសិនជាខ្ញុំមានចម្ងល់បន្ថែម តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?

    សូមទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំតាមលេខ 023 999 989 or 012 999 489 ។