ផ្ទេរប្រាក់តាម UnionPayផ្ទេរប្រាក់ទៅមនុស្សជាទីស្រលាញ់នៅប្រទេសចិនកាន់តែរហ័ស និងងាយស្រួលតាមមុខងារ UnionPay ដែលមាននៅលើអេប Wing Bank។ ជាមួយសេវាផ្ទេរប្រាក់ក្រៅប្រទេសនេះ លោកអ្នកនឹកប្រាកដបានថាប្រាក់ដែលលោកអ្នកផ្ទេរនឹងទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព ជាមួយនឹងកម្រៃសេវាទាបសមរម្យ។
អត្ថប្រយោជន៍៖
- ងាយស្រួល មិនចាំបាច់បង្កើតកាត UnionPay មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់
- ចំណេញពេលវេលា ផ្ទេរប្រាក់ទៅប្រទេសចិនបានយ៉ាងងាយស្រួលតាមអេប Wing Bank គ្រប់ពេលវេលា និងគ្រប់ទីកន្លែង
- សេវាកម្មរហ័ស ទឹកប្រាក់ផ្ទេរនឹងត្រូវវេរចូលទៅក្នុងគណនីរបស់អ្នកទទួលបានភ្លាមៗ
- ការផ្តល់ជូន ទទួលបាននូវសេវាផ្ទេរប្រាក់ដ៏ងាយស្រួល រហ័ស និងមានសុវត្ថិភាព
- តម្លៃសេវាប្រកួតប្រជែង ផ្ទេរប្រាក់ទៅប្រទេសចិនជាមួយថ្លៃសេវាល្អជាងមុន
តម្លៃសេវា និង ចំនួនទឹកប្រាក់ផ្ទេរ
រូបិយប័ណ្ណ |
ចំនួនទឹកប្រាក់ |
ថ្លៃសេវា(គិតជាដុល្លារ) |
---|---|---|
ដុល្លារ |
1.01- 500 |
5 |
500.01- 1,000 |
9 |
|
1,000.01-1,500 |
13.50 |
|
1,500.01-2,000 |
18.00 |
|
2,000.01-2,500.00 |
23.00 |
របៀបផ្ទេរប្រាក់តាមរយៈអេប Wing Bank
ដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ UnionPay នៅលើកម្មអេប Wing Bank សូមអនុវត្តតាមជំហានខាងក្រោម៖
- ចូលទៅ អេប Wing Bank
- ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើអេក្រង់ដើម
- ជ្រើសរើស ប្រទេស ឧ.ទ "អូស្ត្រាលី" និង ជ្រើសរើសដៃគូ "MoneyGram"
- បំពេញព័ត៌មានដែលចាំបាច់ទាំងអស់ រួចចុច "ផ្ញើ"
- ផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និងចំនួនទឹកប្រាក់ រួចចុច “បញ្ជាក់”
- បញ្ចូលលេខកូដ PIN 4 ខ្ទង់របស់គណនីលោកអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
លក្ខខណ្ឌ
- អ្នកត្រូវតែមានគណនី KYC Wing ពេញលេញ។
1. សម្រាប់ការចុះឈ្មោះគណនីថ្មី សូមចូលទៅកាន់ បើកគណនីធនាគារ វីង ដើម្បីចុះឈ្មោះឥឡូវនេះ។.
2. សម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់ អ្នកអាចទៅកាន់សាខា Wing ដើម្បីពិនិត្យមើលស្ថានភាពគណនីរបស់អ្នក។ - សម្រាប់ការផ្សព្វផ្សាយថ្លៃសេវាសូន្យរបស់យើង អតិថិជនម្នាក់អាចទទួលបានសេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃតែមួយគត់ជាមួយនឹងប្រតិបត្តិការអតិបរមា ចំនួនទឹកប្រាក់រហូតដល់ 500 ដុល្លាររៀងរាល់ថ្ងៃអង្គារលើប្រតិបត្តិការដំបូងរបស់ពួកគេដោយប្រើកម្មវិធីធនាគារវីង
- អតិថិជននឹងតម្រូវឱ្យបំពេញ និងបញ្ជាក់ព័ត៌មានមុនពេលធ្វើប្រតិបត្តិការ។
- សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ជារូបិយប័ណ្ណណាមួយដែលមិនមានក្នុងបញ្ជីខាងលើ អ្នកត្រូវបានលើកទឹកចិត្តឱ្យទៅកាន់សាខា ណាមួយសម្រាប់ព័ត៌មានលម្អិត។
ចង់ផ្ញើប្រាក់ឥឡូវនេះ?
FAQ
1. តើអ្វីទៅជា UnionPay?
UnionPay គឺជាបណ្តាញទូទាត់សកលអនុញ្ញាតឲ្យអតិថិជនធ្វើការទូទាត់ និងផ្ទេរប្រាក់ទៅក្រៅប្រទេសបានយ៉ាងស្រួល។ វាក៏ជាបណ្តាញទូទាត់ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសចិន ដែលត្រូវបានទទួលស្គាល់ដោយពាណិជ្ជករ រាប់លាននៅជុំវិញពិភពលោក។
2. តើខ្ញុំអាចផ្ទេរប្រាក់ទៅប្រទេសចិនតាមមុខងារ UnionPay នេះដោយរបៀបណា?
លោកអ្នកអាចផ្ទេរប្រាក់ទៅប្រទេសចិនតាមរយៈមុខងារ UnionPay ដែលមាននៅលើអេប Wing Bank។ ដើម្បីប្រើប្រាស់មុខងារនេះបាន លោកអ្នកគ្រាន់តែដោនឡូតអេប Wing Bank ហើយបើកគណនីធនាគារ វីង។ នៅពេលដែលលោកអ្នកបង្កើតគណនីបានរួចរាល់ សូមធ្វើតាមតាមជំហានងាយៗខាងក្រោម៖
- ដំបូងចូលទៅកាន់អេប Wing Bank
- ចុចប៊ូតុង ផ្ទេរប្រាក់ទៅក្រៅប្រទេស
- ជ្រើសរើសប្រទេស “ចិន”
- ជ្រើសរើសដៃគូ "UnionPay"
- បញ្ចូលលេខកាតអ្នកទទួល និង ចំនួនទឹកប្រាក់ដែលចង់ផ្ទេរ
- បំពេញព័ត៌មានអ្នកទទួល ដូចជាឈ្មោះ និងគោលបំណងនៃការផ្ទេរ
- បញ្ជាក់ប្រតិបត្តិការ រួចចុចផ្ទេរ
3. តើការផ្ទេរប្រាក់ទៅប្រទេសចិនតាមរយៈ UnionPay ត្រូវចំណាយពេលប៉ុន្មានថ្ងៃ?
ពេលវេលានៃការផ្ទេរប្រាក់ទៅដល់ប្រទេសចិនតាមរយៈ UnionPay ជាធម្មតាអាចវេរចូលទៅក្នុងគណនីអ្នកទទួលបានភ្លាមៗ ឬអាចចំណាយពេលប្រហែលជា 12 ម៉ោង។
4. ខ្ញុំមានចម្ងល់ជាច្រើនទៀតពីការផ្ទេរប្រាក់តាមរយៈ UnionPay តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?
ប្រសិនជាលោកអ្នកមានសំណួរបន្ថែមអំពីការផ្ទេរប្រាក់ទៅប្រទេសចិន លោកអ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំ តាមរយៈលេខ 023 999 989 ឬ 012 999 489 អ៊ីម៉ែលមកកាន់ care.centre@wingbank.com.kh , ឬឆាតទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំ។
5. ប្រសិនជាខ្ញុំមិនមានកាត UnionPay តើខ្ញុំអាចផ្ទេរប្រាក់ទៅកាន់កាត UnionPay នៅចិន តាមរយៈអេប Wing Bank បានដែរទេ?
អ្នកមិនចាំបាច់មានកាត UnionPay ទេ! អ្នកគ្រាន់តែមានគណនីធនាគារវីង និងអេប Wing Bankតែប៉ុណ្ណោះ។
6. តើខ្ញុំដឹងបានយ៉ាងម៉េចថា ការផ្ទេរប្រាក់របស់ខ្ញុំបានជោគជ័យ?
បន្ទាប់ពីអ្នកវាយបញ្ចូលលេខកូដ 4 ខ្ទង់រួចរាល់ ផ្ទាំងបញ្ជាក់ប្រតិបត្តិការនឹងបង្ហាញនៅលើអេក្រង់ទូរស័ព្ទ បង្ហាញថាអ្នក ផ្ទេរប្រាក់បានជោគជ័យ។ បន្ថែមពីនោះអ្នកក៏អាចពិនិត្យមើលប្រវត្តិប្រតិបត្តិការដែលបានធ្វើ ពីក្នុងគណនីរបស់អ្នកផងដែរ។
7. តើខ្ញុំអាចផ្ទេរប្រាក់បានចំនួនប៉ុន្មានក្នុងមួយប្រតិបត្តិការ?
អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 2,500 ដុល្លារតាមអេប Wing Bank។
8. តើអ្នកទទួលត្រូវបង់ថ្លៃសេវាបន្ថែមដែរឬទេ?
អ្នកទទួលមិនត្រូវឲ្យបង់ថ្លៃសេវាបន្ថែមអ្វីទាំងអស់។
9. តើខ្ញុំអាចផ្ទេរប្រាក់បានច្រើនដងក្នុងមួយថ្ងៃដែរឬទេ?
អ្នកអាចផ្ទេរប្រាក់បានច្រើនដងក្នុងមួយថ្ងៃ តែមិនអាចលើសពី 5,000 ដុល្លារនោះទេ។ រាល់ប្រតិបត្តិការថ្មីដែលធ្វើឡើង នឹងត្រូវគិតថ្លៃសេវា ថ្មី។ អ្នកអាចពិនិត្យមើលតារាង "តម្លៃសេវា និងចំនួនទឹកប្រាក់ផ្ទេរ" ខាងលើ។ ការផ្លាស់ប្តូរនាពេលអនាគតអាចកើតឡើង ផ្អែកលើភាពជាដៃគូជាមួយ UnionPay។ ធនាគារ វីង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងជាមុន។
10. ប្រសិនបើខ្ញុំមិនមានអេប Wing Bank តើខ្ញុំអាចផ្ទេរប្រាក់ដោយរបៀបណា?
ការផ្ទេរប្រាក់តាមរយៈ UnionPay មានតែលើអេប Wing Bank ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនទាន់មានគណនីធនាគារ វីងទេនោះអ្នកអាចអញ្ជើញទៅកាន់វីង ណាមួយដែលនៅជិតអ្នក ដើម្បីបើកគណនី ឬអាចបើកគណនីដោយខ្លួនឯង ដោយគ្រាន់តែដោនឡូតអេប Wing Bank រួចធ្វើតាមការណែនាំ។