ផ្ទេរប្រាក់ក្នុងស្រុកតាមរយៈ The NCS គឺជាមធ្យោបាយផ្ទេរប្រាក់ដែលមានសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ ក្នុងការផ្ទេរប្រាក់ទៅនរណាម្នាក់ក្នុងប្រទេសកម្ពុជា។

ជាមួយនឹង អេប Wing Bank ដែលងាយស្រួលប្រើរបស់យើង, អ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកណាមួយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

សេវាផ្ទេរប្រាក់ក្នុងស្រុករបស់ធនាគារ វីង ផ្តល់ជូនសម្រាប់ការផ្ទេរ ជាប្រាក់រៀល និងដុល្លារអាមេរិក ដែលមានថ្លៃសេវាទាបសមរម្យត្រឹម 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ។ យើងបានសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកជាង 30 ដើម្បីធានាបានថាអ្នកអាចផ្ទេរប្រាក់បានរហ័ស និងងាយស្រួល។

របៀបផ្ទេរប្រាក់តាមអេប Wing Bank

  1. ចូលទៅកាន់ អេប Wing Bank
  2. ចុចលើប៊ូតុង ផ្ទេរប្រាក់ក្នុងស្រុក
  3. ចុចពាក្យ ផ្ទេរប្រាក់ទៅធនាគារ ផ្សេង រួចជ្រើសរើស Local bank - NCS
  4. ជ្រើសរើសធនាគារ ដែលអ្នកចង់ផ្ទេរប្រាក់ទៅ
  5. បញ្ចូលព័ត៌មានអ្នកទទួល ដូចជាឈ្មោះ លេខគណនីធនាគារ ចំនួនទឹកប្រាក់ និងគោលបំណង
  6. ចុចធីក លើពាក្យយល់ព្រមនឹង ខចែង និងលក្ខខណ្ឌ
  7. រួចចុចផ្ញើ

ដែនកំណត់នៃការផ្ទេរប្រាក់

  • ការផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ៖ ឥតដែនកំណត់។
  • ក្នុងមួយថ្ងៃ៖ 100,000 ដុល្លារអាមេរិក ឬ 400,000,000 ខ្មែររៀល។

ថ្លៃសេវា


រូបិយប័ណ្ឌ ចំនួន ថ្លៃសេវា
ដុល្លារអាមេរិក 100,000 0.05%
(យ៉ាងតិច. 5ដុល្លារ)
ខ្មែររៀល 400,000,000 0.05%
(យ៉ាងតិច. ២០,០០០រៀល)

រីករាយនឹងប្រូម៉ូសិន ជាមួយតម្លៃសេវា 0%


រូបិយប័ណ្ឌ ចំនួន ថ្លៃសេវា (ប្រូម៉ូសិន)
ដុល្លារអាមេរិក 100,000 0.00%
ខ្មែររៀល 400,000,000 0.00%

* កាលបរិច្ឆេទប្រូម៉ូសិន៖ កុម្ភៈ ២០២៣ ដល់ ៣១ ធ្នូ ២០២៣

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក

ID BIC External Code Name Clearing Center
1001 ABAAKHPP 36100 Advanced Bank of Asia Ltd Phnom Penh
1004 ACLBKHPP 41001 ACLEDA Bank Plc Phnom Penh
1176 BKCHKHPP 71001 Bank of China (Hong Kong) Limited Phnom Penh Branch Phnom Penh
1466 BKKBKHPP 82001 Bangkok Bank Plc. Br. Cambodia Phnom Penh
19336 BREDKHP2 92001 Bred Bank Cambodia Plc Phnom Penh
1009 CABCKHPP 16010 Cambodia Asia Bank Ltd Phnom Penh
1015 CADIKHPP 5001 Canadia Bank Plc Phnom Penh
320598 CHNOKHPP 99001 Chip Mong Commercial Bank Plc Phnom Penh
1011 CIBBKHPP 72121 CIMB Bank Cambodia Plc Phnom Penh
1016 CPBLKHPP 4010 Cambodian Public Bank Ltd Phnom Penh
1027 CSBCKHPP 80011 Cathay United Bank Cambodia Co, Ltd Phnom Penh
1020 CZNBKHPP 66001 Kookmin Bank Cambodia Plc Phnom Penh
1017 FCBKKHPP 40001 First Commercial Bank Phnom Penh Branch Phnom Penh
1018 FTCCKHPP 1010 Foreign Trade Bank of Cambodia Phnom Penh
1019 HDSBKHPP 81005 Phillip Bank Plc Phnom Penh
1316 HLBBKHPP 77001 Hong Leong Bank Cambodia PLC Phnom Penh
1265 ICBCKHPP 73001 Mega International Commercial Bank Phnom Penh
1040 ICBKKHPP 69001 ICBC Limited Phnom Penh Branch Phnom Penh
1088 IDBCKHPP 68001 Bank for Invest and Deve of Cambodia Plc Phnom Penh
1021 KRTHTHBK 9999 Krung Thai Bank Public Co, Ltd Phnom Penh
1022 MBBEKHPP 20001 May Bank Phnom Penh Branch Plc Phnom Penh
1346 MSCBVNVX 74001 MB Bank Plc., Cambodia Branch Phnom Penh
1003 NCAMKHPP 100001 National Bank of Cambodia Phnom Penh
1023 OSKIKHPP 78002 RHB Bank (Cambodia) Plc. Phnom Penh
346948 PINCKHPP 96001 PRINCE Bank Plc Phnom Penh
1024 PPCBKHPP 58111 Phnom Penh Commercial Bank Phnom Penh
565160 SBHRKHPP 105999 SBI Ly Hour Bank Plc Phnom Penh
1525 SBPLKHPP 56099 Sathapana Bank Plc Phnom Penh
1026 SGTTVNVX 64001 Sacom Bank Cambodia PLc Phnom Penh
1028 SHBKKHPP 53001 Shinhan Bank (Cambodia) Plc. Phnom Penh
1010 SICOKHPP 3001 Cambodian Commercial Bank Ltd Phnom Penh
1241 TACBKHPP 76001 Taiwan Cooperative Bank Phnom Penh Branch Phnom Penh
241470 TCABKHPP 102010 JTrust Royal Bank Ltd Phnom Penh
1029 UCBPKHPP 26100 Union Commercial Bank Plc Phnom Penh
1030 VBLCKHPP 43050 Vattanac Bank Phnom Penh

សំនួរញឹកញាប់

  • 1. តើអ្វីទៅជាសេវាផ្ទេរប្រាក់ក្នុងស្រុក NCS?

    ការផ្ទេរប្រាក់តាមប្រព័ន្ធផាត់ទាត់ជាតិ (NCS)គឺជាប្រព័ន្ធប្រតិបត្តិការមិនស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ វីង អាចផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

  • 2. តើអ្នកណាខ្លះដែលអាចប្រើប្រាស់សេវាផ្ទេរប្រាក់នេះបាន?

    សេវាផ្ទេរប្រាក់ក្នុងស្រុកនេះសម្រាប់តែអតិថិជនដែលមានគណនីធនាគារ វីងពេញលេញប៉ុណ្ណោះ។ អតិថិជនដែលមិនទាន់មានគណនីពេញលេញ តម្រូវឲ្យធ្វើការអាប់ហ្រ្គេដគណនីជាមុនសិន ដោយអញ្ជើញទៅកាន់សាខាធនាគារ វីង ឬភ្នាក់ងារវីងដែលនៅជិត។

  • 3. តើខ្ញុំអាចផ្ទេរប្រាក់ទៅកាន់ធនាគារ ណាខ្លះ?

    1. Sathapana
    2. ABA 
    3. Acleda 
    4. Amret
    5. Prasac
  • 4. តើខ្ញុំអាចផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណបានដែរឬទេ?

    ទេ! អ្នកអាចផ្ទេរប្រាក់បានតែរូបិយប័ណ្ណដូចគ្នាប៉ុណ្ណោះ។
  • 5. តើខ្ញុំអាចផ្ទេរប្រាក់ជារូបិយប័ណ្ណអ្វីខ្លះ?

    អ្នកអាចផ្ទេរប្រាក់ជារូបិយប័ណ្ណ ដុល្លារអាមេរិក និងខ្មែររៀល ។
  • 6. តើដែនកំណត់នៃការផ្ទេរប្រាក់ប្រចាំថ្ងៃ សម្រាប់រូបិយប័ណ្ណ ដុល្លារ ឬប្រាក់រៀល មានចំនួនប៉ុន្មានដែរ?

    ដែនកំណត់ការផ្ទេរប្រាក់ប្រចាំថ្ងៃ គឺ $100,000 or 400,000,000 រៀល

  • 7. តើថ្លៃសេវានៃការផ្ទេរប្រាក់ត្រូវបានគិតយ៉ាងដូចម្តេច?

    ចំនួនទឹកប្រាក់ចាប់ពី $0.01 - $100,000100 រៀល- 400,000,000 រៀល, ថ្លៃសេវាផ្ទេរប្រាក់គឺ 0.05% នៃចំនួនផ្ទេរ, ដែលមានតម្លៃ $520,000 រៀល

  • 8. តើរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុក តាមអេប Wing Bank ត្រូវធ្វើដូចម្តេចខ្លះ?

    1.  ចូលទៅកាន់ អេប Wing Bank
    2. ចុចលើប៊ូតុង ផ្ទេរប្រាក់ក្នុងស្រុក
    3. ជ្រើសរើស ផ្ទេរប្រាក់ទៅធនាគារ ផ្សេង និងចុចលើពាក្យ Local Bank- NCS
    4. ជ្រើសរើសគណនីធនាគារ វីង និង បំពេញលេខគណនីធនាគារ ដែលអ្នកចង់ផ្ទេរ
    5. បំពេញព័ត៌មានអ្នកទទួលប្រាក់ មានដូចជា ឈ្មោះគណនី លេខគណនី ចំនួនទឹកប្រាក់ និងគោលបំណង
    6. ចុចលើពាក្យយល់ព្រម នឹងខចែង និងលក្ខខណ្ឌ
    7. រួចចុចផ្ញើ
  • 9. តើត្រូវចំណាយពេលប៉ុន្មានថ្ងៃ ទើបអ្នកទទួលអាចទទួលបានប្រាក់ផ្ទេរ?

    អ្នកនឹងទទួលបានប្រាក់ក្នុងអំឡុងពេល 2 ថ្ងៃបន្ទាប់ពីការផ្ទេរប្រាក់បានបញ្ចប់។
  • 10. តើខ្ញុំអាចលុបចោលប្រតិបត្តិការដោយរបៀបណា ប្រសិនជាខ្ញុំប្តូរចិត្ត ឬផ្ញើទៅខុសគណនី?

    អ្នកមិនអាចលុបចោលប្រតិបត្តិការដែលធ្វើឡើងតាមអេប Wing Bank បាននោះទេ។ ក្នុងករណីដែលអ្នកពិតជាចង់លុបចោលប្រតិបត្តិការទាំងនោះ អ្នកអាចទៅកាន់សាខាធនាគារ វីង ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ តាមលេខ 023 999 989012 999 489 សម្រាប់ព័ត៌មានបន្ថែម។ ហើយនៅពេលដែលសំណើលុបចោលរបស់អ្នកត្រូវបានអនុម័ត ក្រុមការងាររបស់យើងនឹងបង្វិលសងប្រាក់ដែលអ្នកផ្ទេរ ចូលទៅក្នុងគណនីរបស់អ្នកវិញ (តែមិនរាប់បញ្ចូលថ្លៃសេវាដែលបានកាត់នោះទេ)។

  • 11. តើដំណើរការប្រតិបត្តិការផ្ទេរប្រាក់ត្រូវចំណាយពេលប៉ុន្មាន?

    1.  ប្រតិបត្តិការដែលបានធ្វើឡើងមុនម៉ោង 10 ព្រឹក នឹងត្រូវបានដំណើរការក្នុង Cycle ទីមួយនៃថ្ងៃធ្វើការ។
    2. ប្រតិបត្តិការដែលបានធ្វើឡើងនៅចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 2 រសៀល នឹងត្រូវដំណើរការក្នុង Cycle ទីមួយនៃថ្ងៃធ្វើការ។
    3. ប្រតិបត្តិការដែលបានធ្វើឡើងបន្ទាប់ពីម៉ោង 2 រសៀល ឬនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ នឹងត្រូវដំណើរការនៅថ្ងៃធ្វើការបន្ទាប់។
  • 12. ប្រសិនជាប្រតិបត្តិការខ្ញុំត្រូវបានបដិសេធ តើខ្ញុំនឹងទទួលបានដំណឹងមកវិញដែរឬទេ?

    ប្រសិនជាប្រតិបត្តិការរបស់អ្នកត្រូវបានបដិសេធ អ្នកនឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការ។