អ្នករស់នៅប្រទេសកូរ៉េខាងត្បូង អាចរីករាយជាមួយមធ្យោយបាយផ្ទេរប្រាក់ថ្មី ទៅកាន់ប្រទេសកំណើត តាមក្រុមហ៊ុនផ្ទេរប្រាក់ SentBe ដែលបានចាប់ដៃគ្នាជាមួយ ធនាគារ វីង ក្នុងការផ្តល់នូវសេវាផ្ទេរប្រាក់ រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដែលរស់នៅប្រទេសកម្ពុជាបានកាន់តែរហ័ស ហើយសាច់ប្រាក់នឹងវេរចូលគណនីធនាគារ វីងអ្នកទទួលបានភ្លាមៗ។ បន្ថែមពីនេះ អ្នកទទួលក៏អាចជ្រើសរើសវិធី ដកប្រាក់ដោយផ្ទាល់ពីវីង គ្រប់ទីកន្លែងបានផងដែរ។

ប្រយោជន៍

  • រហ័ស៖ ការផ្ទេរប្រាក់ធ្វើឡើងត្រឹមតែប៉ុន្មាននាទី ហើយទឹកប្រាក់នឹងត្រូវវេរចូលគណនីអ្នកទទួលភ្លាមៗ
  • ងាយស្រួល៖ ការផ្ទេរប្រាក់តាម SentBe គឺមានភាពងាយស្រួល លោកអ្នកអាចផ្ទេរប្រាក់អនឡាញ ឬតាមកម្មវិធីទូរស័ព្ទ។
  • សុវត្ថិភាព៖ ប្រើប្រាស់នូវវបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលអាចការពារនូវសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ។
  • តម្លៃសេវាសមរម្យ៖ ផ្តល់សេវាផ្ទេរប្រាក់ដែលមានតម្លៃប្រកួតប្រជែង និងទាបសមរម្យ

របៀបទទួលប្រាក់ផ្ទេរ

  • ដោនឡូតអេប SentBe
  • ចុះឈ្មោះប្រើប្រាស់ និងបញ្ជាក់៖ បញ្ជាក់លេខទូរស័ព្ទ, អត្តសញ្ញាណប័ណ្ណ, ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងគណនីធនាគារ លើអេប SentBe ឬវេបសាយ។​
  • ទម្រង់ផ្ទេរប្រាក់៖ ចូលប្រើប្រាស់, ហើយបំពេញព័ត៌មានផ្ទេរប្រាក់មួយចំនួន រួចចុចផ្ទេរ
  • អ្នកនឹងទទួលបានការជូនដំណឹងពី សំណើផ្ទេរប្រាក់តាមរយៈ សារ, អ៊ីម៉ែល, ឬ សារ Kakaotalk។

របៀបទទួលប្រាក់ផ្ទេរ


    ទទួលតាមរយៈគណនីធនាគារ វីងផ្ទាល់
    • អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

    ចំណាំ៖ អតិថិជនត្រូវតែមានគណនីធនាគារ វីង ពេញលេញ.

    សម្រាប់ការដកសាច់ប្រាក់តាមវីង
    • អញ្ជើញទៅកាន់វីង ដែលនៅជិត
    • ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដដកប្រាក់ 8 ខ្ទង់

លក្ខខណ្ឌ និងដែនកំណត់

  • សម្រាប់ការដកសាច់ប្រាក់តាមវីង៖ ផ្ទេរបានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • សម្រាប់ទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ ផ្ទេរបានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារ ក្នុងមួយថ្ងៃ។

សំនួរញឹកញាប់

  • 1. តើ SentBe គឺជាអ្វី?

    SentBe គឺជាក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិទៅកាន់ជាង 50 ប្រទេសទូទាំងពិភពលោក។ អ្នកអាចផ្ទេរប្រាក់ពី កូរ៉េ សិង្ហបុរី និងឥណ្ឌូនេស៊ី តាមរយៈអេប ឬវេបសាយ។
  • 2. តើ SentBe មានកម្មវិធីទូរស័ព្ទដែរឬទេ?

    ពិតណាស់! អ្នកអាចស្វែងរក និងដោនឡូតកម្មវិធី SentBe លើ Appstore ឬ Playstore ដោយវាយពាក្យ SentBe ឬ 센트비។
  • 3. តើដំណើរការនៃការផ្ទេរប្រាក់ ត្រូវចំណាយពេលប៉ុន្មាន?

    ការផ្ទេរប្រាក់ ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយប្រាក់នឹងវេរចូលភ្លាមៗ ទៅក្នុងគណនីធនាគារ វីង របស់អ្នកទទួល។
  • 4. តើថ្លៃសេវាផ្ទេរប្រាក់តាម SentBe គិតយ៉ាងម៉េចដែរ?

    SentBe ផ្តល់នូវថ្លៃសេវា ដែលមានភាពប្រកួតប្រជែង។ បច្ចុប្បន្ន SentBe ផ្តល់សេវាផ្ទេរប្រាក់ឥតគិតថ្លៃ សម្រាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា តាមរយៈវីង។ ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023។
  • 5. តើការផ្ទេរប្រាក់តាម SentBe មានសុវត្ថិភាពដែលឬទេ?

    ពិតជាមាន! ព្រោះ SentBe បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបដើម្បីការពារ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នក។ ព័ត៌មានរបស់លោកអ្នកត្រូវបានអ៊ិនគ្រីប និងរក្សាទុកក្នុងប្រព័ន្ធការពារដែលមានសុវត្ថិភាពខ្ពស់។
  • 6. តើខ្ញុំអាចផ្ទេរប្រាក់បានចំនួនប៉ុន្មានក្នុងមួយប្រតិបត្តិការ?

    • ផ្ទេរប្រាក់ចូលគណនីធនាគារ វីង៖ បានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារ ក្នុងមួយថ្ងៃ។
    • សម្រាប់ការដកសាច់ប្រាក់តាមវីង៖ បានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • 7. តើខ្ញុំអាចទទួលបានការបង្វិលសង សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ដែរទេ?

    ពិតជាបាន! SentBe នឹងធ្វើការបង្វិលសងទៅលោកអ្នកវិញ ផ្អែកលើករណីនៃការស្នើសុំរបស់លោកអ្នក ដូចខាងក្រោម៖
    • ពេលដែលអតិថិជន (អ្នកផ្ទេរ) បំពេញព័ត៌មានធនាគារអ្នកទទួលមិនត្រឹមត្រូវ។
    • SentBe នឹងបង្វិលសងប្រាក់វិញ ប្រសិនបើ SentBe មិនអាចបញ្ចប់ប្រតិបត្តិការ បន្ទាប់ពីរយៈពេល 15 ថ្ងៃគិតចាប់ពីថ្ងៃទទួលបានប្រាក់កក់ដំបូងរបស់អ្នកផ្ទេរ។
    • ប្រសិនបើធនាគារអ្នកទទួលបដិសេធការផ្ទេរចូល, ដែលអាចបណ្តាលមកពីមានភាពសង្ស័យ និងដោយសារធនាគារអ្នកទទួល គោរពតាមគោលការណ៍ ការប្រឆាំងការលាងលុយកខ្វក់ជាដើម។
  • 8. តើខ្ញុំអាចដឹងថាខ្ញុំ ផ្ទេរប្រាក់បានជោគជ័យដោយរបៀបណា?

    អាស្រ័យទៅលើមធ្យោបាយនៃការផ្ទេរប្រាក់របស់អ្នក, ដែលអ្នកអាចទទួលការផ្តល់ដំណឹងតាមរយៈសារ ឬអ៊ីម៉ែល។ អ្នកក៏អាចពិនិត្យមើលកម្មវិធី SentBe សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្ទេរប្រាក់របស់អ្នក។