សូមណែនាំ SBI Cosmoney—សេវាផ្ទេរប្រាក់ដែលជឿទុកចិត្តពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា! SBI Cosmoney គឺជាដំណោះស្រាយផ្ទេរប្រាក់ដោយរលូន និងល្អបំផុតពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា។ ជាមួយនឹងសេវាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អ្នកដែលរស់នៅប្រទេសកូរ៉េទាំងអស់អាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជា បានយ៉ាងស្រួល។ មិនថាជាការផ្ទេរទៅកាន់គណនីធនាគារ វីង របស់អ្នកទទួល ឬដកសាច់ប្រាក់ដោយផ្ទាល់នោះទេ—SBI Cosmoney និង ធនាគារ វីង ធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកកាន់តែងាយស្រួល។
ប្រយោជន៍
- ថ្លៃសេវាទាប៖ SBI Cosmoney ផ្តល់ជូននូវសេវាផ្ទេរប្រាក់ទាបដែលប្រតិបត្តិការផ្ទេរប្រាក់ធ្វើឡើងមិនត្រូវឆ្លងកាត់ អន្តរការីធនាគារផ្សេងនោះឡើយ។
- រហ័ស៖ ផ្តល់នូវសេវាផ្ទេរប្រាក់ដែលមានភាពរហ័ស និងអាចទទួលបានភ្លាមៗ។
- សុវត្ថិភាព៖ រាល់ទិន្នន័យនៃការផ្ទេរប្រាក់ត្រូវបាន អ៊ិនគ្រីបទុកនៅក្នុងប្រព័ន្ធសុវត្ថិភាព—អ្នកអាចធ្វើការផ្ទេរប្រាក់ដោយងាយស្រួល និងទំនុកចិត្តខ្ពស។
របៀបផ្ទេរប្រាក់
- អ្នកផ្ញើ ត្រូវដោនឡូតកម្មវិធីទូរស័ព្ទរបស់ SBI Cosmoney រួចចុះឈ្មោះប្រើប្រាស់ ដោយប្រើ អ៊ីម៉ែល ឬលេខទូរស័ព្ទ និងបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនជាមួយ អត្តសញ្ញាណប័ណ្ណ និងគណនីធនាគារ
- ជ្រើសរើសប្រទេស “កម្ពុជា” ដើម្បីធ្វើការផ្ទេរប្រាក់ រួចបំពេញព័ត៌មានចាំបាច់ទាំងអស់របស់អ្នកផ្ញើ និងអ្នកទទួល
- ចុចលើពាក្យ “ផ្ទេរប្រាក់” ដើម្បីបញ្ចប់ប្រតិបត្តិការ
- បន្ទាប់ពីដំណើរការផ្ទេរប្រាក់រួចរាល់ អ្នកអាចពិនិត្យមើល ស្ថានភាព នៃការផ្ទេរប្រាក់របស់អ្នក ដោយគ្រាន់តែចុចប៊ូតុង “ប្រវត្តិប្រតិបត្តិការ” នោះអ្នកនឹងទទួលបានសារជូនដំណឹងតាម SMS នៅពេលដែលការផ្ទេរប្រាក់បានរួចរាល់។
របៀបទទួលប្រាក់
- អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។
ទទួលតាមរយៈគណនី អេបធនាគារ វីង ផ្ទាល់
ចំណាំ៖ អតិថិជនត្រូវតែមានគណនី ធនាគារ វីង ពេញលេញ.
- អញ្ជើញទៅកាន់ វីង ដែលនៅជិតផ្ទះអ្នកមួយណាក៏បាន
- ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដដកប្រាក់ 8ខ្ទង់
សម្រាប់ការដកសាច់ប្រាក់តាមវីង
លក្ខខណ្ឌ និងដែនកំណត់
- សម្រាប់ការដកសាច់ប្រាក់តាមវីង៖ បានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
- សម្រាប់ការទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ បានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ ក្នុងមួយថ្ងៃ។
សំនួរញឹកញាប់
1. តើ SBI Cosmoney ជាអ្វី?
SBI Cosmoney គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលផ្តល់នូវមធ្យោបាយសុវត្ថិភាព ក្នុងការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា។
2. តើខ្ញុំអាចជ្រើសរើសមធ្យោបាយ ផ្ទេរ និងទទួលប្រាក់បានដូចម្តេចខ្លះ?
អ្នកផ្ទេរ អាចជ្រើសរើសវិធីទទួលប្រាក់បានច្រើនយ៉ាងដូចជា៖ ផ្ទេរទៅកាន់គណនីធនាគារ វីងផ្ទាល់ ឬដកសាច់ប្រាក់តាមវីង។
3. តើរបៀបនៃការផ្ទេរប្រាក់ ហើយជ្រើសរើសមធ្យោបាយដកសាច់ប្រាក់ផ្ទាល់ ត្រូវធ្វើដូចម្តេចខ្លះ?
ដើម្បីផ្ទេរប្រាក់អ្នកត្រូវ៖
- បង្កើតគណនី SBI Cosmoney ជាមុនសិន
- ជ្រើសរើសវិធី ដកសាច់ប្រាក់ផ្ទាល់
- បំពេញព័ត៌មានអ្នកទទួល ដែលមានដូចជា ឈ្មោះអ្នកទទួល និងលេខទូរស័ព្ទដែលមានសុពលភាព
- នៅពេលដែលអ្នកចុចពាក្យ “ផ្ទេរ” ផ្នែកអ្នកផ្ញើ នឹងទទួលបានសារជូនដំណឹងពីលេខកូដបញ្ជាក់ 8 ខ្ទង់ សម្រាប់អ្នកទទួលអាចដកប្រាក់នៅតាម ធនាគារ វីង និងសាខា វីង ទូទាំងប្រទេស។
4. តើអ្នកទទួល នៅកម្ពុជា ត្រូវបង់ថ្លៃសេវាដែរឬទេ?
មិនត្រូវបង់ថ្លៃសេវាអ្វីទាំងអស់។
5. តើអ្នកផ្ទេរប្រាក់ ត្រូវចំណាយថ្លៃសេវាចំនួនប៉ុន្មានដែរ?
ថ្លៃសេវាសម្រាប់អ្នកផ្ទេរអាចមានតម្លៃចាប់ពី 3,000 វ៉ុន ទៅ 5,000 វ៉ុន ក្នុងមួយប្រតិបត្តិការ សម្រាប់ការផ្ទេរចូលគណនីធនាគារ វីង ឬដកសាច់ប្រាក់ផ្ទាល់។
6. តើអ្នកទទួល អាចទទួលប្រាក់ តាមរូបិយប័ណ្ណអ្វីខ្លះ?
ខ្មែររៀល និង ដុល្លារអាមេរិក។
7. តើកូដបញ្ជាក់សម្រាប់ដកសាច់ប្រាក់មានចំនួនប៉ុន្មានខ្ទង់?
មានចំនួន 8 ខ្ទង់។