ធនាគារ វីងផ្តល់នូវមធ្យោបាយផ្ទេរប្រាក់ក្រៅប្រទេស ដ៏ងាយស្រួលពីប្រទេសកម្ពុជា ទៅប្រទេសថៃ។ ជាមួយនឹងថ្លៃសេវាផ្ទេរប្រាក់ចាប់ពី $4 ក្នុងមួយប្រតិបត្តិការ អ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីអ្នកទទួលនៅប្រទេសថៃបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ អ្វីដែលអ្នកត្រូវមានគឺគណនីធនាគារ វីង, អេប Wing Bank និងស្មាតហ្វូន។​

អត្ថប្រយោជន៍

សន្សំសំចៃ

ធនាគារ វីងផ្តល់ជូននូវថ្លៃសេវាផ្ទេរប្រាក់ទាបសមរម្យចាប់ពី $4 ក្នុងមួយប្រតិបត្តិការ និងផ្អែកទៅតាមចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ។

ចំណេញពេលវេលា

ប្រាក់ផ្ទេរនឹងត្រូវបញ្ចូលទៅក្នុងគណនីអ្នកទទួលក្នុងថ្ងៃតែមួយ (ថ្ងៃដែលអ្នកបានធ្វើប្រតិបត្តិការផ្ទេរប្រាក់)

សុវត្ថិភាព

ធនាគារ វីងបំពាក់ទៅដោយបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបដើម្បីការពារ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។

របៀបផ្ទេរប្រាក់

banner

តារាងកម្រៃសេវា

គោលបំណង 

ចំនួន  

ថ្លៃសេវា

តាមអេប Wing Bank 

ផ្ទេរប្រាក់ទៅគណនីធនាគារ 

 

 

$0.01 - $500 

$4.00 

$500.01 - $1,000 

$5.00 

$1,000.01 - $2,500 

$6.00 

តាមភ្នាក់ងារ វីង 

ផ្ទេរប្រាក់ទៅគណនីធនាគារ 

 

 

$0.01 - $500 

$5.00 

$500.01 - $1,000 

$6.50 

$1,000.01 - $2,500 

$8.00 

លក្ខខណ្ឌ និងដែនកំណត់

  • លោកអ្នកត្រូវតែជាអតិថិជនពេញលេញ (Full KYC) និងមានអេប Wing Bank។
  • ផ្ទេរប្រាក់ទៅគណនីធនាគារ រហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ និង $5,000 ក្នុងមួយថ្ងៃ។

តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?

CTA

សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម

CTA

សំនួរញឹកញាប់

  • 1. តើ Kasikornbank គឺជាអ្វី?

    Kasikornbank គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុលំដាប់ពិភពលោក ប្រកបដោយនិរន្តរភាព និងផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់ក្រៅប្រទេស។
  • 2. តើមធ្យោបាយទទួលប្រាក់ដែលធនាគារ ផ្តល់ជូនមានអ្វីខ្លះ?

    យើងផ្តល់ជូនតែការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ តែប៉ុណ្ណោះ។
  • 3. តើការផ្ទេរប្រាក់អតិបរមាក្នុងមួយថ្ងៃបានដល់ចំនួនប៉ុន្មាន?

    ការផ្ទេរប្រាក់អតិបរមាបានរហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ។ អ្នកក៏អាចធ្វើប្រតិបត្តិការបានច្រើនក្នុងពេលតែមួយ តែមិនត្រូវឲ្យលើស $5,000 ក្នុងមួយថ្ងៃនោះទេ។
  • 4. តើការផ្ទេរប្រាក់ក្រៅប្រទេសតាមអេប Wing Bank ត្រូវចំណាយពេលប៉ុន្មានថ្ងៃ?

    ប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនីអ្នកទទួលក្នុងថ្ងៃតែមួយ (ថ្ងៃដែលអ្នកបានធ្វើប្រតិបត្តិការផ្ទេរប្រាក់)។
  • 5. តើខ្ញុំអាចផ្ទេរប្រាក់បាននៅទីណាបានខ្លះ?

    អ្នកអាចផ្ទេរប្រាក់បានតាមអេប Wing Bank ឬទៅកាន់សាខាធនាគារ វីង ឬភ្នាក់ងារ វីងដែលនៅជិត។
  • 6. តើអ្នកទទួលប្រាក់ត្រូវបង់ថ្លៃសេវាបន្ថែមដែរឬទេ?

    មិនតម្រូវឲ្យបង់ថ្លៃសេវាអ្វីទាំងអស់។
  • 7. ប្រសិនជាខ្ញុំមិនទាន់មានគណនីធនាគារ វីងតើខ្ញុំអាចធ្វើការផ្ទេរប្រាក់តាមអេប Wing Bank បានដែរទេ?

    ទេ! អ្នកតម្រូវឲ្យមានគណនីធនាគារ វីងដែលជាគណនីពេញលេញជាមុនសិន។
  • 8. តើខ្ញុំអាចទាក់ទងទៅអ្នកណាបានខ្លះ ប្រសិនជាអ្នកទទួល មិនទាន់ទទួលបានប្រាក់ផ្ទេរ?

    សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាមលេខ 023 999 989 ឆាតជាមួយយើងតាមវីងឆាត ហ្វេសប៊ុកផេក ឬផ្ញើសារតាម WhatsAppមកកាន់លេខ 078 999 489។