ត្រូវការលុយបន្ទាន់ ប៉ុន្តែស្ទាក់ស្ទើរក្នុងការបិទគណនីបញ្ញើមានកាលកំណត់? អ្នកមិនចាំបាច់រង់ចាំទៀតទេ! ធនាគារ វីង សូមណែនាំជម្រើសកម្ចីវីងឌីជីថលឡូនសម្រាប់គណនីបញ្ញើមានកាលកំណត់ ដែលជាកម្ចីបង្កើតឡើងសម្រាប់អតិថិជនធនាគារវីងដែលមានគណនី បញ្ញើមានកាលកំណត់។ កម្ចីនេះ អនុញ្ញាតឲ្យអ្នកទទួលបានប្រាក់បានភ្លាមៗ ហើយអាចរក្សាប្រាក់បញ្ញើមានកាលកំណត់របស់អ្នកនៅដដែល និងអាចស្នើបានរហូតដល់ 95% នៃគណនីបញ្ញើមានកាលកំណត់ ឬ 50,000 ដុល្លារ។ ស្វែងយល់ពីអត្ថប្រយោជន៍នៃដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ៖
អត្ថប្រយោជន៍
- អាចស្នើកម្ចីបានរហូតដល់ 95% នៃគណនីបញ្ញើមានកាលកំណត់ ឬរហូតដល់ 50,000 ដុល្លារ
- មិនតម្រូវឲ្យបំពេញ ឯកសារស្មុគស្មាញ។
- ការអនុម័តភ្លាមៗ និងទទួលបានប្រាក់ចូលគណនីភ្លាមៗ
- ដំណើរការស្នើកម្ចីមានភាពរហ័ស និងងាយស្រួល។
- អត្រាការប្រាក់មានភាពប្រកួតប្រជែង។
- រក្សាប្រាក់បញ្ញើតាមកាលកំណត់របស់អ្នកនៅដដែល
របៀបទទួលបានកម្ចី
- ចូលទៅកាន់អេប Wing Bank
- ចុចលើពាក្យ "កម្ចី"
- ជ្រើសរើសគណនីបញ្ញើមានកាលកំណត់ និងចំនួនប្រាក់កម្ចី
- ចុចបន្ត
- ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចបន្ត
- អានលក្ខខណ្ឌកម្ចី រួចចុចយល់ព្រម
- បំពេញលេខកូដដែលផ្ញើចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់ គណនី វីង របស់អ្នកជាការស្រេច។
លក្ខខណ្ឌ
លក្ខខណ្ឌទទួលបានកម្ចី |
|
---|---|
ទំហំកម្ចី | 95% នៃគណនីបញ្ញើមានកាលកំណត់ ឬរហូតដល់ 50,000 ដុល្លារ |
រយៈកម្ចី | ផ្អែកលើកាលបរិច្ឆេទផុតកំណត់របស់គណនីបញ្ញើមានកាលកំណត់ |
អត្រាការប្រាក់ | ផ្អែកលើអត្រាការប្រាក់របស់ គណនីបញ្ញើមានកាលកំណត់ជាប្រចាំឆ្នាំ បូកបន្ថែម 2%ពីលើ |
របៀបសងកម្ចី | កាត់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ វីង ឬទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។ |
សំណួរញឹកញាប់
1. តើអ្វីទៅជា កម្ចីវីងឌីជីថលឡូនសម្រាប់គណនីបញ្ញើមានកាលកំណត់? ហើយមានផលប្រយោជន៍អ្វីខ្លះ?
កម្ចីវីងឌីជីថលឡូនសម្រាប់គណនីបញ្ញើមានកាលកំណត់ គឺជាកម្ចីសម្រាប់អតិថិជនធនាគារវីងដែលមានគណនីប្រាក់បញ្ញើមានកាលកំណត់។ អតិថិជនអាចស្នើកម្ចីយកទៅប្រើប្រាស់ក្នុងករណីចាំបាច់ ដោយមិនចាំបាច់បិទគណនីបញ្ញើមុនកាលកំណត់។ អត្ថប្រយោជន៍នៃកម្ចីនេះមាន៖
- ស្នើបានលឿន រហ័ស ដែលអាចជួយដោះស្រាយបញ្ហាអតិថិជនពេលត្រូវការប្រាក់បន្ទាន់។
- អត្រាការប្រាក់សមរម្យ។
- បង់សងផ្តាច់មុនកាលកំណត់ដោយពុំមានការពិន័យ។
2. តើធ្វើដូចម្តេចទើបអាចដាក់ស្នើកម្ចីបាន?
អ្នកអាចស្នើកម្ចី តាមរយៈអេប Wing Bank ឬ សាខាណាមួយនៃធនាគារវីង ឬ នៅតាមភ្នាក់ងារ វីងដែលនៅជិតអ្នក។3. កម្ចីនេះអាចស្នើបានរយៈពេលប៉ុន្មាន?
រយៈពេលកម្ចី គឺចាប់ពីពេលស្នើរហូតដល់កាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់របស់អ្នក ហើយអ្នកក៏អាចសងត្រឡប់មុនកាលកំណត់បានដែរ។4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មាន?
អត្រាការប្រាក់សម្រាប់កម្ចីនេះគឺស្មើនឹងអត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីបញ្ញើមានកាលកំណត់របស់អ្នក ដោយបូកបន្ថែម 2% ពីលើ។5. ពេលស្នើកម្ចី តើវីងនឹងធ្វើការពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនក្នុង CBC ដែរឬទេ?
ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, ធនាគារ វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកតាមរយៈ CBC សម្រាប់ការដាក់ស្នើកម្ចី។6. តើខ្ញុំអាចស្នើកម្ចីជារូបិយប័ណ្ណអ្វីខ្លះ?
អ្នកអាចស្នើកម្ចីជាប្រាក់រៀល ឬប្រាក់ដុល្លារ អាស្រ័យទៅលើគណនីបញ្ញើមានកាលកំណត់របស់អ្នកដែលបានដាក់ធានា។7. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?
ទំហំកម្ចីអាចបានរហូតដល់ 95% នៃគណនីបញ្ញើមានកាលកំណត់ ឬច្រើនបំផុត $50,000។8. តើមានការគិតថ្លៃសេវាសម្រាប់ការដាក់ស្នើកម្ចីនេះដែរឬទេ?
កម្រៃសេវាអនុម័ត 0.5% នៃចំនួនប្រាក់កម្ចី។9. តើត្រូវរង់ចាំរយៈពេលប៉ុន្មានទើបអាចទទួលបានកម្ចី?
អ្នកនឹងទទួលបានសារជូនដំណឹងភ្លាម បន្ទាប់ពីការដាក់សំណើកម្ចីរួចរាល់។ ប្រសិនជាកម្ចីត្រូវបានអនុម័ត លោកអ្នកនឹងទទួលបានប្រាក់ភ្លាមៗចូលទៅក្នុងគណនី វីងរបស់អ្នក។10. តើមានការពិន័យសម្រាប់ការបង់យឺតយ៉ាវដែរឬទេ?
អ្នកនឹងត្រូវគិតកម្រៃសេវាសម្រាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25%/ខែ នៃប្រាក់ដើមដែលមិនទាន់បានទូទាត់ ដោយគិតទៅតាមចំនួនថ្ងៃដែលអ្នកបានបង់យឺតជាក់ស្តែង (រយៈពេលអនុគ្រោះ 4 ថ្ងៃបន្ទាប់ពីថ្ងៃកំណត់សងនឹងមិនត្រូវគិតកម្រៃសេវាសម្រាប់ការបង់យឺតយ៉ាវឡើយ)។11. តើត្រូវធ្វើយ៉ាងណាបើអតិថិជនទទួលបានសារជូនដំណឹងពីកម្ចីហើយប៉ុន្តែមិនទទួលបានទឹកប្រាក់កម្ចីចូលក្នុងគណនីវីង?
ក្នុងករណីនេះ អ្នកអាចធ្វើការទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ដើម្បីត្រួតពិនិត្យស្ថានភាពសំណើកម្ចី និងប្រវត្តិប្រតិបត្តិការរបស់លោកអ្នកជូន។ ធនាគារ វីងនឹងធ្វើការស៊ើបអង្កេត និងទាក់ទងទៅកាន់លោកអ្នកវិញក្នុងរយៈពេល 24 ម៉ោង។12. តើត្រូវបង់សងកម្ចីនៅថ្ងៃណា?
អ្នកអាចពិនិត្យមើលតារាងកាលវិភាគសងប្រាក់ នៅក្នុងអេប Wing Bank។13. តើត្រូវធ្វើដូចម្តេចទើបអាចបង់សងត្រឡប់កម្ចីវិញបាន?
ប្រព័ន្ធនឹងធ្វើការកាត់ទឹកប្រាក់ចេញពីគណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ នៅរៀងរាល់ថ្ងៃកំណត់សង។ លោកអ្នក ក៏អាចចូលមើលតារាងបង់ប្រាក់ប្រចាំខែ ដោយខ្លួនឯងតាមរយៈអេប Wing Bank ដោយចុចលើ "កម្ចី" => "កម្ចីសកម្ម"14. តើត្រូវធ្វើដូចម្តេចបើអតិជនចង់បង់ផ្តាច់កម្ចីមុនកាលកំណត់?
អ្នកអាចធ្វើការទូទាត់ដោយខ្លួនឯងតាមរយៈអេប Wing Bank ដោយចុចលើ "កម្ចី" => "កម្ចីសកម្ម" => "ការទូទាត់សងផ្តាច់" ។15. តើមានការផាកពិន័យលើការបង់ផ្តាច់មុនកាលកំណត់ដែរឬទេ?
មិនមានទេ។16. តើខ្ញុំអាចស្នើសុំកម្ចីលើសពីម្តង ដោយប្រើគណនីបញ្ញើមានកាលកំណត់ដូចគ្នា ជាវត្ថុបញ្ចាំបានទេ ប្រសិនបើកម្ចីរបស់ខ្ញុំមិនទាន់ដល់ចំនួនអតិបរមា?
មិនបាននោះទេ! គណនីបញ្ញើមានកាលកំណត់មួយអាចប្រើបានសម្រាប់ការស្នើកម្ចី តែមួយប៉ុណ្ណោះ។17. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនសងប្រាក់កម្ចី ទៅតាមកាលបរិច្ឆេទកំណត់ ?
ប្រសិនបើអ្នកមិនបង់ប្រាក់កម្ចី តាមកាលបរិច្ឆេទកំណត់ទេ ប្រព័ន្ធនឹងកាត់ប្រាក់ចេញពីគណនីសន្សំអ្នកក្នុងរយៈពេល 30 ថ្ងៃក្រោយ។18. តើខ្ញុំអាចសងប្រាក់ដើមកម្ចី ជាដំណាក់កាលបានទេ?
មិនមានការទូទាត់បែបនេះទេ។19. គណនីបញ្ញើមានកាលកំណត់របស់ខ្ញុំជាគណនីរួម តើខ្ញុំអាចស្នើកម្ចីបានដែរទេ?
មិនបានទេ! កម្ចីរហ័សសម្រាប់គណនីបញ្ញើមានកាលកំណត់ គឺអនុវត្តសម្រាប់តែគណនីបញ្ញើមានកាលកំណត់ បុគ្គលប៉ុណ្ណោះ។20. តើខ្ញុំអាចបង្កើនទំហំកម្ចីរបស់ខ្ញុំមុនពេលដល់កាលកំណត់បានទេ?
មិនបាននោះទេ។ ក្នុងករណីនេះ អ្នកអាចបង់ផ្តាច់កម្ចីដែលមានស្រាប់ ហើយស្នើសុំកម្ចីម្តងទៀត។