ធនាគារ វីង អាចជួយឲ្យការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសរបស់អ្នកកាន់តែមានភាពងាយស្រួល—មិនថាអ្នកត្រូវការប្រាក់ដើម្បីរៀប ចំឯកសារ ឬគោលបំណងផ្សេងៗនោះទេ ធនាគារ វីងនឹងនៅទីនេះដើម្បីអ្នក! អ្នកអាចទទួលប្រាក់កម្ចីរហូតដល់ 5,000 ដុល្លារ អត្រាការប្រាក់សមរម្យ ជាពិសេសការទូទាត់សងមានភាពបត់បែន។

 

លក្ខខណ្ឌ និងឯកសារតម្រូវ

  • មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • តម្រូវឲ្យមានអ្នករួមខ្ចី
  • លិខិតបញ្ជាក់កិច្ចសន្យាការងារ
  • អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន
  • លិខិតបញ្ជាក់ទីលំនៅពីអាជ្ញាធរមូលដ្ឋាន
  • ឯកសារពាក់ព័ន្ធផ្សេងៗ
 

លក្ខខណ្ឌកម្ចី

សម្រាប់ពលករចំណាកស្រុកទៅប្រទេស ជប៉ុន និងប្រទេស កូរ៉េខាងត្បូង
  • រូបិយប័ណ្ណ៖ រៀល ឬ ដុល្លារ
  • ទំហំកម្ចីរហូតដល់៖ 5,000 ដុល្លារ
  • រយៈពេលកម្ចីរហូតដល់៖ 24 ខែ
 

ការទូទាត់សង

សម្រាប់ពលករចំណាកស្រុកទៅប្រទេស ជប៉ុន និងប្រទេស កូរ៉េខាងត្បូង

  • ការទូទាត់ប្រចាំខែដោយកាត់តាមគណនីវីងដែលអាចវេរតាមរយៈ City Express, JRF Japan, JME សម្រាប់ប្រទេស ជប៉ុន និងតាមរយៈ Global Money Express (GME), GmoneyTran, E9Pay, Hanpass សម្រាប់ប្រទេស កូរ៉េខាងត្បូង។
  • សម្រាប់3ខែដំបូង​ ធនាគារ វីង ផ្តល់ជូនក្នុងការបង់សងតែការប្រាក់ប៉ុណ្ណោះ ចាប់ពី4ខែបន្ទាប់អតិថិជននឹងបង់សងថេរ​ (រំលស់ការដើម)។
 

ដៃគូសហការសម្រាប់ភ្នាក់ងារនាំពលករទៅប្រទេសជប៉ុន

ល.រ  ឈ្មោះក្រុមហ៊ុន លេខទំនាក់ទំនង អាសយដ្ឋាន
1 ASAKURA ENTRUST CO.,LTD  012 288 429, 017 496 049 AA01, St.99, Phum6, Sankat Boeng Trabaek, Khan Chmakar Mon, Phnom Penh.
2 TAKAYAMA LABOUR SUPPLY CO.,LTD  088 766 8888, 086 618 084 #16Eo-18Eo, Street 25, Thmey Village, Dang Kor Commune, Dang Kor District, Phnom Penh. 
3 CAM HUMAN CAPITAL CO., LTD.  010 943 839,  No,11 St.1928, Bayab village, Songkat Phnom Penh Thmey Khan Sen Sok, Phnom Penh.
4 JOB ASIA (CAMBODIA) LIMITED  097 793 2222 No.28AEo, Street Krom Ti 4, Sangkat Dangkor, Khan Dangkor, Phnom Penh.
5 Mongkol HR Co.,LTD MONGKOL HR CO.,LTD 096/088 8588589, 096 25 25 259, 090 322 322 No.469AB, St.71BT, Prek Toil Village, Sangkat Steung Meanchey, Khan Mean Chey, Phnom Penh.
6 ROYAL MANPOWER (CAMBODIA) CO.,LTD 097 999 9847 No.98AEo-98BEo, St.23, Prakar Village, Sangkat Preysor, Khan Dangkor, Phnom Penh.
7 BIG BI IMEX GROUP CO.,LTD 010 592 225 No.16Eo, St.09, Kok Khleang Village, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh.

សំនួរញឹកញាប់

  • 1. តើកម្ចីសំរាប់ពលករចំណាកស្រុកគឺជាសេវាកម្មអ្វី?

    កម្ចីពលករចំណាកស្រុកគឺជាកម្ចីដ៏ល្អសម្រាប់ពលករចំណាកស្រុកដែលនឹងទៅធ្វើការនៅប្រទេសជប៉ុន និងប្រទេស កូរ៉េខាងត្បូង ដែលមានតម្រូវការហិរញ្ញវត្ថុដំណាក់ដំបូងដូចជាការបង់ថ្លៃសេវាអ្នកដឹកនាំ ការចាយវាយ និងសោហ៊ុយធ្វើដំណើរជាដើម។

  • 2. តើទំហំកម្ចីច្រើនបំផុតប៉ុន្មាន?

    ទំហំកម្ចីសម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន​ និងប្រទេស កូរ៉េខាងត្បូង ទំហំកម្ចីខ្ពស់បំផុតរហូតដល់ $5,000

  • 3. តើអត្រាការប្រាក់ប៉ុន្មាន?

    អត្រាការប្រាក់គឺ 8.5% ប្រចាំឆ្នាំ ឬ ប្រហាក់ប្រហែល 0.71% ប្រចាំខែ

  • 4. តើគិតថ្លៃសេវាប៉ុន្មាន?

    ថ្លៃសេវាគឺ 0% នៃចំនួនប្រាក់កម្ចីសរុប

  • 5. តើរយៈពេលកម្ចីអតិបរមាប៉ុន្មាន?

    សំរាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន និងប្រទេស កូរ៉េខាងត្បូង រយៈពេលកម្ចីបានរហូតដល់ 24 ខែ

  • 6. សូមសួររបៀបនៃការបង់សង

    សំរាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន និងប្រទេស កូរ៉េខាងត្បូង ៣ ខែដំបូង បង់សងតែការប្រាក់តែប៉ុណ្ណោះ ចាប់ពីខែទី ៤ តទៅ គឺបង់រំលស់ការដើមថេរប្រចាំខែ

  • 7. សងមុនកាលកំណត់មានការពិន័យដែលឬទេ?

    ពុំមានការពិន័យសម្រាប់ការបង់សងមុនកាលកំណត់ឡើយ លោកអ្នកអាចសងពេលណាក៏បាន

  • 8. តើសេវាកម្ចីនេះត្រូវការវត្ថុបញ្ចាំ ឬ អ្នករួមខ្ចីទេ?

    មិនទាមទារវត្ថុបញ្ចាំទេ តែតម្រូវអោយមានអ្នករួមខ្ចី

  • 9. តើធនាគារវីងនឹងពិនិត្យ CBC សម្រាប់ពាក្យស្នើសុំកម្ចីរបស់ខ្ញុំដែរឬទេ?

    ដើម្បីអនុវត្តតាមបទប្បញ្ញត្តិ វីងនឹងពិនិត្យ CBC លើពាក្យស្នើសុំកម្ចីរបស់អ្នក។ អ្នកត្រូវតែយល់ព្រមសម្រាប់ការត្រួតពិនិត្យ CBC មុនពេលដាក់ពាក្យស្នើសុំប្រាក់កម្ចី។

  • 10. តើខ្ញុំអាចស្នើសុំប្រាក់កម្ចីដោយរបៀបណា?

    លោកអ្នកអាចទំនាក់ទំនងទៅក្រុមហ៊ុនដែលជួយនាំលោកអ្នកទៅធ្វើការនៅក្រៅប្រទេស ដើម្បីធ្វើការស្នើសុំ

  • 11. តើឯកសារអ្វីខ្លះដែលត្រូវស្នើសុំកម្ចី?

    សំរាប់ពលករទៅប្រទេសជប៉ុន និងប្រទេស កូរ៉េខាងត្បូង ឯកសារតម្រូវរួមមាន៖

    • កិច្ចសន្យាការងារផ្លូវការជាមួយនាយោជក និង លិខិតពីក្រសួងការងារ
    • អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន (អ្នកខ្ចី)
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (អ្នករួមខ្ចី)
    • លិខិតបញ្ជាក់ទីលំនៅពីអាជ្ញាធរមូលដ្ឋាន (អ្នកខ្ចី និងអ្នករួមខ្ចី)
    • ទិដ្ឋាការ
    • សំបុត្រយន្ដហោះ (ប្រសិនបើមាន)
    • ពាក្យស្នើសុំឥណទាន
  • 12. តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានការយល់ព្រមពីប្រាក់កម្ចី?

    ក្រោយពេលក្រុមការងារធនាគារវីងទទួលបានឯកសារពីអ្នកស្នើគ្រប់គ្រាន់ ១០០% ក្រុមការងារនឹងផ្ដល់ចំលើយទៅវិញនៅក្នុងអំឡុងពេល​ ៣ ថ្ងៃទៅ មួយសប្ដាហ៍នៃថ្ងៃធ្វើការ

  • 13. តើខ្ញុំអាចទទួលបានប្រាក់កម្ចីដោយរបៀបណា?

    ក្រោយពីទទួលបានការអនុម័ត លោកអ្នកអាចទទួលកម្ចីរបស់អ្នកតាមរយៈអេបធនាគារវីង ហើយទឹកប្រាក់កម្ចីនឹងដាក់បញ្ចូលក្នុងគណនីវីងរបស់លោកអ្នក

  • 14. តើខ្ញុំអាចបង់សងរំលោះប្រាក់កម្ចីប្រចាំខែដោយរបៀបណា?

    • ប្រព័ន្ធនឹងកាត់ប្រាក់សងប្រចាំខែពេញដោយស្វ័យប្រវត្តិពីគណនីវីងរបស់អ្នកនៅថ្ងៃកំណត់។
    • អ្នកក៏អាចបង់សងរំលោះប្រាក់កម្ចីប្រចាំខែដោយដៃតាមរយៈកម្មវិធី Wing Bank, ភ្នាក់ងារវីង និងធនាគារ Wing (សាខាណាមួយ)។
  • 15. តើ​ខ្ញុំ​នឹង​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​អនុម័ត​ដោយ​របៀប​ណា? តើខ្ញុំអាចពិនិត្យមើលស្ថានភាពពាក្យសុំប្រាក់កម្ចីរបស់ខ្ញុំដោយរបៀបណា?

    អ្នកនឹងទទួលបានការជូនដំណឹងអំពីកម្មវិធីអេបធនាគារវីង នៅពេលដែលប្រាក់កម្ចីរបស់អ្នកត្រូវបានអនុម័ត។ អ្នកក៏អាចពិនិត្យមើលពាក្យស្នើសុំ ឬស្ថានភាពប្រាក់កម្ចីរបស់អ្នកបានផងដែរ ដោយចុចលើមុខងារ "កម្ចី" នៅក្នុងកម្មវិធីអេបធនាគារវីង ហើយមើលកម្មវិធី ឬប្រាក់កម្ចីរបស់អ្នក។

  • 16. តើខ្ញុំអាចសងផ្តាច់ប្រាក់កម្ចីដោយរបៀបណា?

    អ្នកអាចបង់សងផ្តាច់ប្រាក់កម្ចីតាមរយៈកម្មវិធី Wing Bank និងធនាគារវីង (គ្រប់សាខា)។

  • 17. សម្រាប់ការទូទាត់យឺត តើវានឹងប៉ះពាល់ដល់ប្រវត្តិឥណទាន CBC របស់ខ្ញុំដែរឬទេ?

    បាទ/ចាស ព័ត៌មាន CBC នឹងឆ្លុះបញ្ចាំងពីប្រវត្តិការទូទាត់របស់អ្នក។

  • 18. តើខ្ញុំអាចមើលកាលវិភាគសងប្រាក់កម្ចីរបស់ខ្ញុំដោយរបៀបណា?

    អ្នកអាចចុចលើមុខងារ "កម្ចី" នៅក្នុងកម្មវិធីធនាគារវីង ហើយចុចលើប្រាក់កម្ចីដែលអ្នកចង់មើលកាលវិភាគសងប្រាក់កម្ចីរបស់អ្នក។

  • 19. តើខ្ញុំអាចដកប្រាក់កម្ចីរបស់ខ្ញុំនៅឯណា

    អ្នកអាចដកប្រាក់កម្ចីរបស់អ្នកនៅគ្រប់សាខា ឬនៅភ្នាក់ងារវីងរបស់យើង (ថ្លៃសេវាផ្អែកលើគោលការណ៍)

  • 20. តើមានការផាកពិន័យចំពោះការបង់ប្រាក់យឺតទេ?

    អ្នកត្រូវបានលើកទឹកចិត្តឱ្យសងទាន់ពេលវេលាដើម្បីឱ្យមានប្រវត្តិឥណទានល្អ។ ទោះជាយ៉ាងណាក៏ដោយ ការផាកពិន័យនឹងត្រូវដាក់សម្រាប់ការបង់ប្រាក់យឺតជាមួយនឹង 2.25% ក្នុងមួយខែលើចំនួនបង់រំលោះ។

  • 21. ប្រសិនបើខ្ញុំមានសំណួរបន្ថែមអំពីកម្ចីចំណាកស្រុក តើខ្ញុំគួរទាក់ទងអ្នកណា?

    លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនវីងតាមរយៈ៖

    • ០២៣ ៩៩៩៩ ៨៩
    • ០១២ ៩៩៩ ៤៨៩
    • ឬអ្នកអាចទៅកាន់ភ្នាក់ងារវីង ឬវីងដែលនៅជិតបំផុត។
  • 22. ប្រសិនបើខ្ញុំចុះឈ្មោះជាមួយភ្នាក់ងារនាំពលករចំណាកស្រុកដែលមិនមែនជាភ្នាក់ងារដៃគូជាមួយធនាគារវីង តើខ្ញុំអាចស្នើកម្ចីនេះបានដែលឬទេ?

    សូមអាធ្យាស្រ័យ ធនាគារវីងអាចផ្ដល់កម្ចីបានតែពលករដែលចុះឈ្មោះជាមួយភ្នាក់ងារនាំពលករចំណាកស្រុកដែលជាដៃគូជាមួយធនាគារតែប៉ុណ្ណោះ

  • 23. ធ្វើដូចម្ដេចខ្ញុំអាចដឹងថាតើភ្នាក់ងារនាំពលករចំណាកស្រុកណាខ្លះដែលជាភ្នាក់ងារដៃគូជាមួយធនាគារវីង

    អ្នកអាចស្វែងរកភ្នាក់ងារនាំពលករចំណាកស្រុកដែលមានជាដៃគូជាមួយធនាគារវីងតាមរយៈគេហទំព័រ https://www.wingbank.com.kh/en/wing-bank-app/loans/migrant-loan/