ទិញទំនិញ សម្ភារៈប្រើប្រាស់ដែលអ្នកពេញចិត្តថ្ងៃនេះ ហើយរំលស់មកវិញជាមួយ សេវារំលស់ឌីជីថល របស់ធនាគារ វីង។ មិនថាជាការទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬទំនិញដែលមានតម្លៃខ្ពស់នោះទេ រំលស់ឌីជីថលរបស់យើងនឹងធ្វើឱ្យការគ្រប់គ្រងថវិការបស់អ្នកកាន់តែមានភាពងាយស្រួល ជាមួយនឹងការទូទាត់សងមានភាពបត់បែន។
ពិនិត្យមើលសមតុល្យកម្ចីដែលអ្នកទទួលបាន
អ្នកប្រហែលជាមានសម្ភារៈដែលអ្នកចង់បានក្នុងចិត្តរួចមកហើយ ក៏ប៉ុន្តែនៅមិនប្រាកដថាអ្នកអាចទិញសម្ភារៈទាំងនោះដោយប្រើប្រាស់លទ្ធភាពកម្ចីដែលអ្នកមាន។ ដូច្នេះទើបយើងបង្កើតវិធីសាស្ត្រសាមញ្ញ ដើម្បីអនុញ្ញាតឱ្យអ្នកពិនិត្យមើលសមតុល្យកម្ចីដែលអ្នកអាចស្នើបាន ជាមួយ រំលស់ឌីជីថលរបស់យើង។
ពិនិត្យមើលសមតុល្យកម្ចីដែលអ្នកអាច ស្នើបាននៅទីនេះ
ស្កេន QR កូដនេះ
$50 ដល់ $250
ជម្រើសដ៏ស័ក្តិសមសម្រាប់តម្រូវការប្រចាំថ្ងៃ
ស្វែងរកហាងដៃគូរបស់យើងដែលមានផ្តល់សេវារំលស់ឌីជីថលសម្រាប់ទំនិញ, សម្ភារៈដែលមានតម្លៃចាប់ពី 50 ដល់ 250 ដុល្លារ។ ស័ក្តិសម សម្រាប់តម្រូវការប្រចាំថ្ងៃរបស់អ្នក។
ស្វែងរកហាងដៃគូរបស់យើងនៅទីនេះ
$500 និង ច្រើនជាងនេះ
ទិញទំនិញ សម្ភារៈដែលមានតម្លៃខ្ពស់កាន់តែងាយស្រួល
គម្រោងបង់រំលស់ទៅលើទំនិញដែលមានតម្លៃខ្ពស់ជាង 500 ដុល្លារ និងរីករាយជាមួយការបង់សងតាមពេលវេលាកំណត់ណាមួយ។
ស្វែងរកហាងដៃគូរបស់យើងនៅទីនេះ
វិធីងាយៗ 2 យ៉ាងដើម្បីទទួលបាន ការផ្តល់ជូន៖
1. ប្រើប្រាស់រំលស់ឌីជីថល
ប្រសិនជាអ្នកមានទឹកប្រាក់មិនគ្រប់គ្រាន់—អ្នកអាចធ្វើការទូទាត់ដោយស្កេន វីង KHQR រួចប្រើប្រាស់រំលស់ឌីជីថល ដើម្បីបញ្ចប់ការទូទាត់ និងទូទាត់សងជាដំណាក់កាល។
2. ប្រើវីងឌីជីថលឡូន
ក្នុងករណីដែលអ្នកមានទឹកប្រាក់ក្នុងគណនីមួយចំនួនរួចមកហើយ តែមិនចង់ប្រើប្រាស់ទឹកប្រាក់ទាំងនោះ អ្នកអាចស្នើកម្ចីវីងឌីជីថលឡូនបានភ្លាមៗតាមអេប Wing Bank រួចប្រើប្រាស់ប្រាក់នោះ សម្រាប់ការទិញ របស់អ្នក។ ជម្រើសនេះក៏ផ្តល់នូវភាពបត់បែនក្នុងការបង់ជាដំណាក់កាលដូចគ្នា គ្រាន់តែមានវិធីសាស្រ្តនៃការស្នើកម្ចីផ្សេងគ្នា។
ស្វែងយល់បន្ថែមអំពី របៀបប្រើប្រាស់រំលស់ឌីជីថល
ក្នុងករណីអេបរបស់អ្នក មិនមានជម្រើសទូទាត់តាម រំលស់ឌីជីថល
ប្រសិនជាអ្នកមិនទាន់មានសិទ្ធស្នើរំលស់ឌីជីថលនេះទេ សូមអនុវត្តតាមវិធីងាយៗខាងក្រោមដើម្បីមានសិទ្ធស្នើនៅពេលក្រោយ៖
- ប្រើអេប Wing Bank ជាប្រចាំ៖ ប្រើប្រាស់អេបជាញឹកញាប់ ក៏អាចជួយបង្កើតប្រវត្តិក្រេឌីតរបស់អ្នក។
- ទូទាត់តាមវីង KHQR, ទូទាត់វិក្កយបត្រ និងបញ្ចូលទឹកប្រាក់៖ ធ្វើប្រតិបត្តិការទាំងនេះតាមអេប Wing Bank។
- រក្សាសមតុល្យសាច់ប្រាក់ឱ្យបានច្រើន៖ រក្សាសាច់ប្រាក់របស់អ្នកនៅក្នុងគណនី អាចបង្កើនសិទ្ធិទទួលបានកម្ចីនេះផងដែរ។
- បើកគណនីបញ្ញើមានកាលកំណត់៖ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសក្នុងការទទួលបានសិទ្ធិស្នើកម្ចីបានផងដែរ។
របៀបចាប់ផ្តើម
ប្រសិនជាអ្នកនៅមិនទាន់ប្រើប្រាស់អេប Wing Bank ទេ សូមចាប់ផ្តើមថ្ងៃនេះ! ហើយប្រើប្រាស់អេប Wing Bank ជាប្រចាំ ដើម្បីទទួលបានលទ្ធភាពស្នើកម្ចីកាន់តែធំ។