បង្កើតបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយបើកដំណើរការកាត វីងម៉ាស្ទ័រកាតផ្លាទីនីម គ្មានលេខនៅថ្ងៃនេះ។ កាតឥណពន្ធ វីងម៉ាស្ទ័រកាតផ្លាទីនីម គ្មានលេខ ដែលអាចទុកចិត្តបាន គឺត្រូវបានផ្តល់អោយនៅការរចនាដ៏ប្រណិត និងទំនើប ជាមួយការគ្រប់គ្រងលើការទូទាត់ និងប្រតិបត្តិការផ្សេងៗតាមរយៈអេបធនាគារវីង របស់អ្នកតែមួយគត់។
ប្រឆាំងនឹងបាក់តេរី
កាន់កាតប្រឆាំងមេរោគ និងបាក់តេរីដែលមានសារធាតុក្លរីនឌីអុកស៊ីត អាចសម្លាប់មេរោគនិងបាក់តេរីទូទៅបានយ៉ាងមានប្រសិទ្ធិភាព។ លើសពីភាពងាយស្រួល ថែមទាំងការពារលោកអ្នកពីមេរោគនិងបាក់តេរីរហូតដល់ ៩៩.៩៩ភាគរយ។ កាតនេះផលិតឡើងជាមួយចំនួនមានកំណត់គឺត្រឹមតែ ១,០០០កាត ប៉ុណ្ណោះ។
កាតលោហៈ
ធនាគារីង ផ្តល់ជូននូវបច្ចេកទេសខ្ពស់ ជាមួយកាតប្រភេទលោហៈធាតុ ប្រកបដោយភាពច្នៃប្រឌិត និងទំនើបអាចអោយលោកអ្នកប្រើប្រាស់អស់ពីសមត្ថភាព។
លក្ខណៈពិសេស និង អត្ថប្រយោជន
ងាយស្រួល និងសុវត្ថិភាព
មិចចាំបាច់យកសាច់ប្រាក់ច្រើនតាមខ្លួន ធ្វើប្រតិបត្តិការមានសុវត្ថិភាព ទទួលបានសារជូនដំណឹងគ្រប់ពេលដែលអ្នកធ្វើប្រតិបត្តិការ និងរីករាយជាមួយការបំពាក់នូវ EMV 3D Secure បច្ចេកវិទ្យា contactless ចុងក្រោយបង្អស់។
ប្រើប្រាស់ម៉ាស៊ីនអេធីអឹមទូទាំងពិភពលោក
ដកសាច់ប្រាក់ពីម៉ាស៊ីនអេធីអឹមទាំងក្នុងនិងក្រៅប្រទេស និងទិញតាមហាងទំនិញដែលទទួលម៉ាស្ទ័រកាតឬ CSS នៅទូទាំងពិភពលោក។
ចាត់ចែង និងគ្រប់គ្រងកាតកាន់តែងាយស្រួល
កំណត់ការដកសាច់ប្រាក់និងការទិញទំនិញប្រចាំថ្ងៃ ផ្លាស់ប្តូរលេខPIN ផ្លាស់ប្តូរគណនីភ្ជាប់កាត ពិនិត្យ និងដោនឡូតប្រវត្តិប្រតិបត្តិការចាស់ៗបានរហូតដល់ 180 ថ្ងៃ តាមអេប Wing Bank។
ប្រូម៉ូសិន និងការផ្តល់ជូនជាច្រើន
រីករាយជាមួយប្រូម៉ូសិនដែលផ្តល់ជូនដោយធនាគារ វីង និង នៅតាមហាងជាដៃគូជាមួយម៉ាស្ទ័រកាត ទាំងក្នុង និងក្រៅប្រទេស។
កាតគ្មានលេខ
លេខកាត លេខកូដ CVV2, និងសុពលភាពកាត មិនបានបោះពុម្ពនៅលើកាតផ្ទាល់នោះទេដែលនេះជាកត្តាមួយធ្វើឲ្យកាតនេះកាន់តែមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើ។
វីងម៉ាស្ទ័រកាត ផ្លាទីនីម គ្មានលេខ
ការពិពណ៌នា |
ថ្លៃសេវា |
ថ្លៃចេញកាត |
ឥតគិតថ្លៃ |
ថ្លៃសេវាប្រចាំឆ្នាំ |
៥០ដុល្លារអាមេរិក |
ចំនួនកំណត់នៃទឹកប្រាក់ទិញទំនិញក្នុងមួយថ្ងៃ(ម៉ាស៊ីនឆូតកាត ឬ អនឡាញ) |
រហូតដល់ ៥០,០០០ ដុល្លារអាមេរិក |
ចំនួនកំណត់នៃប្រតិបត្តិការទិញទំនិញក្នុងមួយថ្ងៃ(ម៉ាស៊ីនឆូតកាត ឬ អនឡាញ) |
ឥតកំណត់ |
ថ្លៃសេវាទិញទំនិញអនឡាញក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ |
ចំនួនកំណត់នៃការដកសាច់ប្រាក់ក្នុងមួយថ្ងៃ |
រហូតដល់ ៥០,០០០ ដុល្លារអាមេរិក |
ចំនួនកំណត់នៃប្រតិបត្តិការដកសាច់ប្រាក់ក្នុងមួយថ្ងៃ |
១០ ដង |
ថ្លៃសេវាដកសាច់ប្រាក់នៅទូអេធីអឹមរបស់ ធនាគារ វីងក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ |
ថ្លៃសេវាដកសាច់ប្រាក់នៅទូអេធីអឹមរបស់ធនាគារផ្សេងក្នុងមួយប្រតិបត្តិការ |
២ភាគរយនៃទំហំសាច់ប្រាក់ដែលបានដក ឬយ៉ាងតិច ៥ដុល្លារអាមេរិក |
ថ្លៃសេវាការទិញ ឬ ដកសាច់ប្រាកមិនមែនរូបិយប័ណ្ណដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ |
២.៥ភាគរយនៃចំនួនដែលធ្វើប្រតិបត្តិការ |
ថ្លៃសេវាបដិសេដនៅទូអេធីអឹម ឬ ម៉ាស៊ីនឆូតកាត ឬ អនឡាញ របស់ធនាគារវីង ឬ ធនាគារផ្សេងក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ |
ថ្លៃសេវាមើលសមតុល្យសាច់ប្រាក់នៅទូអេធីអឹម ម៉ាស៊ីនឆូតកាតរបស់ ធនាគារ ផ្សេង ក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ |
ថ្លៃសេវាប្តូរកាតថ្មីក្នុងមួយដង |
១០ដុល្លារអាមេរិក (ឥតគិតថ្លៃសម្រាប់ការប្តូរកាតលើកដំបូង) |
ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មីក្នុងមួយប្រតិបត្តិការ |
ឥតគិថ្លៃ |
កញ្ចប់សា្វគមន៍ |
* រីករាយជាមួយការបញ្ចុះតម្លៃ 20% ពី Plaza Premium Lounge |
*យើងផ្តល់ជូននូវផាសុកភាព និងសេវាកម្មប្រណិតភាពជាអតិបរមា និងបទពិសោធន៍ធ្វើដំណើរ បូករួមទាំងការបញ្ចុះតម្លៃពិសេសនៅក្នុងសាលរងចាំនៃអាកាសយានដ្ឋានក្នុងស្រុក និងអន្តរជាតិទាំងអស់ដូចខាងក្រោម៖
អាកាសយានដ្ឋាន | ហាង (Outlets) |
Sihanoukville International Airport (KOS) | Flight Club, Departure Hall, Inside Secured Area |
Phnom Penh International Airport (PNH) | Plaza Premium Lounge, International Departure |
Siem Reap International Airport (REP) | Plaza Premium Lounge, International Departure |
Kuala Lumpur International Airport (KUL) | Plaza Premium Lounge (International Departures, Satellite Terminal) |
Kuala Lumpur International Airport 2 (KUL2) | Plaza Premium Lounge (Next to Aerotel Kuala Lumpur, gateway@klia2) |
Kuching International Airport (KCH) | Plaza Premium Lounge (Domestic Departures) |
Penang International Airport (PEN) | 1. Plaza Premium Lounge (International Departures) 2. Plaza Premium Lounge (Domestic Departures) |
Langkawi International Airport (LGK) | Plaza Premium Lounge (Departure Hall, Outside Secured Area) |
Jakarta Soekarno-Hatta International Airport (CGK) | Saphire - Plaza Premium Lounge (International Departures, Terminal 3) |
លក្ខខណ្ឌ
ឯកសារតម្រូវ
អត្តសញ្ញាណអតិថិជនពេញលេញ
បាទ/ចា
ប្រភេទគណនី
គ្រប់ប្រភេទគណនី
អាយុ
យ៉ាងតិច១៨ឆ្នាំ
សញ្ជាតិ
ខ្មែរ ឬជបបរទេស
ឯកសារបញ្ជាក់អត្តសញ្ញាណ
អត្តសញ្ញាណប័ណ្ណសញ្ញាណខ្មែរឬលិខិតឆ្លងដែនមានសុពលភាព
សម្រាប់ជនបរទេស: លិខិតឆ្លងដែន (ទិដ្ឋាការស្នាក់នៅមានសុពលភាពនិងរយៈពេលរស់នៅក្នុងប្រទេសកម្ពុជាយូរជាងឬ៦ខែ)
របៀបស្នើសុំ
អញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយ សូមចុចលីងនេះ ឬទាក់ទងមកលេខ: +855 23 999 989 សម្រាប់ព័ត៌មានបន្ថែម។