វីង ក្រេឌីតកាត
វីង ក្រេឌីតកាត ផ្តល់ជូនលោកអ្នកនូវសេរីភាព និងរីករាយជាមួយប្រាក់បំរុងដែលអ្នកត្រូវការបានគ្រប់ពេល។ ជាមួយ វីង ក្រេឌីតកាត អ្នកអាចទូទាត់ការចំណាយប្រចាំថ្ងៃ ទិញទំនិញ ឬចំណាយលើការធ្វើដំណើរជុំវិញពិភពលោក ដែលអាចទទួលបានរយៈពេលអនុគ្រោះដោយគ្មានការប្រាក់រហូតដល់ ៥៥ ថ្ងៃ។
បន្ថែមពីលើសេរីភាពហិរញ្ញវត្ថុ ដែលផ្តល់ដោយ វីង ក្រេឌីតកាត លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនផ្តាច់មុខពីធនាគារ វីង និងវីសា នៅជុំវិញពិភពលោកផងដែរ។ មិនថាការទទួលទានអាហារ ឬកក់កន្លែងស្នាក់នៅសម្រាប់វិស្សមកាល លោកអ្នកនឹងរីករាយជាមួយផ្តល់ជូនទាំងនេះ។
ជ្រើសរើសកាតដែលស័ក្តិសមទៅនឹងតម្រូវការរបស់អ្នក ហើយស្នើសុំឥឡូវនេះ!
វីង ក្រេឌីតកាត
លក្ខណៈពិសេសនិងអត្ថប្រយោជន៍
លក្ខខណ្ឌ
ម្ចាស់កាតដើមត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងម្ចាស់កាតបន្ថែមត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ
ឯកសារតម្រូវ
របៀបស្នើសុំ
អញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយ ឬទាក់ទងមកលេខ +855 23 999 989
សម្រាប់ព័ត៌មានបន្ថែម។
សូមចុចលីងនេះ
ដើម្បីស្វែងរកសាខាធនាគារ វីង។
សំនួរញឹកញាប់
1. តើខ្ញុំអាចស្នើកេ្រឌីតកាតដោយរបៀបណា?
អ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយដើម្បីស្នើសុំ។
2. តើខ្ញុំអាចទូទាត់ក្រេឌីតកាតតាមវិធីណាខ្លះ?
អ្នកអាចទូទាត់តាមសាខាធនាគារ វីង ឬតាមវីងគ្រប់ទីកន្លែង ឬអាចទូទាត់អនឡាញតាមអេបWing Bank។ អ្នកក៏អាចកំណត់កាលវិភាគទូទាត់ដោយស្វ័យប្រវត្តិបានផងដែរ។3. ប្រសិនជាមានអ្នកផ្សេងប្រើប្រាស់កាត របស់ខ្ញុំដោយគ្មានការអនុញ្ញាត តើខ្ញុំត្រូវធ្វើដូចម្តេច?
ប្រសិនជាអ្នកជួបប្រទះនូវ ប្រតិបត្តិការមិនប្រក្រតី ពីក្រេឌីតកាត របស់អ្នក សូមទាក់ទងមកកាន់ធនាគារ វីងភ្លាមៗ។ យើងខ្ញុំនឹងចាត់វិធានការស្រាវជ្រាវ និងចាត់វិធានការដើម្បីការពារគណនីរបស់អ្នក។4. តើខ្ញុំត្រូវមានប្រាក់បៀវត្ស អប្បបរមា ប៉ុន្មានទើបអាចស្នើក្រេឌីតកាត ធនាគារ វីងបាន?
អ្នកត្រូវមានប្រាក់បៀវត្សឬចំណូល អប្បបរមា ២០០ ដុល្លារអាមេរិក សម្រាប់ក្រេឌីតកាតហ្គោល និង ២០០០ ដុល្លារអាមេរិក សម្រាប់ក្រេឌីតកាតផ្លាទីនឹម5. ប្រសិនជាខ្ញុំជាជនបរទេស តើខ្ញុំអាចស្នើក្រេឌីតកាត ធនាគារ វីងបានទេ?
ពិតជាបាន! ហើយអ្នកតម្រូវឲ្យមានឯកសារបញ្ជាក់ប្រាក់ចំណូល និងលិខិតបញ្ជាក់ការស្នាក់នៅក្នុងប្រទេសកម្ពុជា។6. ដើម្បីដំណើរកាត តើខ្ញុំត្រូវធ្វើដូចម្តេច?
អ្នកអាចដំណើរកាតដោយខ្លួនឯង ដោយគ្រាន់តែស្កេន កូដ QR ដែលមាននៅលើ ប្រអប់កាត រួចធ្វើតាមការណែនាំ។ ម៉្យាងវិញទៀត អ្នកក៏អាចដំណើរការកាតនៅទូអេធីអឹមរបស់ធនាគារ វីង ផងដែរ។7. ប្រសិនជាខ្ញុំចង់ស្នើ កាតរង បន្ថែមតើខ្ញុំត្រូវធ្វើដូចម្តេច?
កាតរង គឺជាកាតដែលភ្ជាប់ទៅនឹងកាតចម្បង របស់អ្នក ហើយអ្នកអាចស្នើសុំបន្ថែម កាតរង ទៅឲ្យក្រុមគ្រួសារដូចជាប្រពន្ធ កូន ឬផ្សេងទៀត ដោយគ្រាន់តែអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត។8. ប្រសិនជាខ្ញុំបានបាត់ក្រេឌីតកាត តើខ្ញុំត្រូវធ្វើដូចម្តេច?
ប្រសិនជាអ្នកបាត់ ក្រេឌីតកាត សូមធ្វើការបញ្ឈប់កាតក្នុងអេប Wing Bank ឬទាក់ទងមកាន់ធនាគារ វីងជាបន្ទាន់។ យើងខ្ញុំនឹងធ្វើការ បដិសេដនូវរាល់ប្រតិបត្តិការដែលធ្វើឡើង និងចេញកាតថ្មីជូនអ្នក។ អ្នកក៏អាចទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងតាមលេខ ឬ អញ្ជើញមកកាន់សាខាធនាគារ វីងណាមួយដែលនៅជិត។9. តើខ្ញុំអាចប្រើប្រាស់ ក្រេឌីតកាត នៅក្រៅប្រទេសដែរទេ?
ពិតជាបាន! អ្នកអាចប្រើប្រាស់ ក្រេឌីតកាត របស់ធនាគារ វីង នៅតាមហាង ដែលទទួលការទូទាត់តាម ដែលមានជាងលានទីតាំងទូទាំងពិភពលោក។