ប្រអប់បញ្ញើសុវត្ថិភាព របស់ធនាគារ វីង គឺជាសេវាថ្មីមួយដែលផ្តល់ជូននូវសុវត្ថិភាព និងភាពងាយស្រួល ដល់អតិថិជនក្នុងការរក្សាវត្ថុមានតម្លៃ ក៏ដូចជាឯកសារផ្សេងៗ។ យើងផ្តល់ជូននូវប្រអប់សុវត្ថិភាពដែលមានគ្រប់ទំហំ សមស្របទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន—មិនថាជាប្រអប់សុវត្ថិភាពទំហំតូច ដើម្បីរក្សាទុកនូវគ្រឿងអលង្ការ ឬក៏ប្រអប់សុវតិ្ថភាពដែលមានទំហំធំ សម្រាប់រក្សានូវឯកសារមានតម្លៃ។ ជាមួយសេវាថ្មីនេះ លោកអ្នកនឹងទទួលបានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ ដែលរបស់មានតម្លៃរបស់លោកអ្នកត្រូវបានរក្សា និងការពារយ៉ាងល្អពីធនាគារ យើងខ្ញុំ។ 

លក្ខណៈពិសេស

  • ប្រអប់បញ្ញើនីមួយៗភ្ជាប់មកជាមួយនូវការធានារ៉ាប់រង ដែលអតិថិជននឹងទទួលបានទឹកប្រាក់ $5,000 ក្នុងករណីដែលមានមានការខូចខាត ឬបាត់បង់សម្ភារ។
  • យើងទទួលបញ្ញើសម្ភារទាំងឡាយដែលស្របច្បាប់
  • អគារការិយាល័យដ៏ទំនើបរួមជាមួយនឹងគ្រឿងបរិក្ខារដែលមានប្រព័ន្ធរក្សាសុវត្ថិភាពដ៏ល្អឥតខ្ចោះ
  • ចូលប្រើប្រាស់បានជារៀងរាល់ថ្ងៃ និងគ្រប់ម៉ោងធ្វើការចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 4:00 រសៀល ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ (7 ថ្ងៃក្នុងមួយសប្តាហ៍)។

អត្ថប្រយោជន៍

សុវត្ថិភាព

ប្រអប់បញ្ញើសុវត្ថិភាពរបស់អ្នកត្រូវបានការពារ ដោយប្រព័ន្ធសោរ 2ជាន់ និងកាមេរ៉ាសុវត្ថិភាព 24/7។

ឯកជនភាព

មានតែអ្នក និងអ្នកទទួលសិទ្ធប៉ុណ្ណោះដែលអាចចូលទៅប្រើប្រាស់ប្រអប់បញ្ញើសុវត្ថិភាពនេះបាន។

ភាពបត់បែន

ប្រអប់បញ្ញើសុវត្ថិភាពមានច្រើនជម្រើស និងច្រើនទំហំ ស័ក្តិសមទៅតាមតម្រូវការរបស់អ្នក។

ថ្លៃសេវាប្រចាំឆ្នាំ

ប្រភេទប្រអប់

ទំហំ(Cm)

ថ្លៃសេវា

តូច

7.62 Cm x25.4 Cm x 60.96 Cm

160 ដុល្លារ

មធ្យម

12.7 Cm x25.4 Cm x 60.96 Cm

180 ដុល្លារ

ធំ

25.4 Cm x 25.4 Cm x 60.96 Cm

200 ដុល្លារ

លក្ខខណ្ឌ

  • ផ្តល់ជូនទាំងអតិថិជនជា រូបវន្តបុគ្គល និងនីតិបុគ្គល
  • អតិថិជនតម្រូវឲ្យមានគណនី ធនាគារវីង ដើម្បីប្រើប្រាស់សេវាកម្មនេះ
  • អតិថិជនតម្រូវអោយដាក់ប្រាក់តម្កល់ $200 ជាមុន ហើយប្រាក់តម្កល់នោះនឹងផ្ទេរត្រឡប់ទៅអតិថិជនវិញ ពេលដែលកិច្ចព្រមព្រៀងជួលត្រូវបានបញ្ចប់។
  • ថ្លៃសេវាប្រចាំឆ្នាំនេះត្រូវបង់ជាមុន ហើយនឹងត្រូវបានកាត់ចេញពីគណនីធនាគារ វីង របស់អតិថិជននៅពេលដែលចុះឈ្មោះ
  • នៅពេលដែលមានការផ្លាស់ប្តូរថ្លៃសេវាប្រចាំឆ្នាំ នោះថ្លៃសេវាថ្មីនឹងត្រូវអនុវត្តនៅឆ្នាំបន្ទាប់
  • ធនាគារ វីង រក្សាសិទ្ធកែប្រែថ្លៃសេវាប្រចាំឆ្នាំ ដោយពុំចាំបាច់ជូនដំណឹងជាមុន 

សំណួរញឹកញាប់

  • 1. តើខ្ញុំត្រូវធ្វើម្តេចខ្លះដើម្បីអាចប្រើប្រាស់សេវាប្រអប់បញ្ញើសុវត្ថិភាពនេះ?  

    លោកអ្នកអាចអញ្ជើញទៅកាន់ វីងថៅវើ ដើម្បីស្នើសុំ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណ។ ហើយអ្នកក៏អាចជ្រើសរើសទំហំប្រអប់ និងរយៈពេលរក្សាទុក នៅពេលចុះកិច្ចព្រមព្រៀងជាមួយធនាគារ វីង។  
  • 2. តើមានអ្វីកើតឡើង ក្នុងករណីមរណភាព របស់ម្ចាស់ប្រអប់ជួល?  

    ក្នុងករណីមរណភាព របស់ម្ចាស់ប្រអប់ជួល ប្រអប់សុវត្ថិភាពរបស់ អតិថិជននឹងត្រូវផ្ទេរទៅកាន់អ្នកទទួលសិទ្ធ ឬទាយាទស្របច្បាប់របស់អតិថិជន ។ ពួកគេនឹងត្រូវតម្រូវឲ្យផ្តល់នូវឯកសារបញ្ជាក់មួយចំនួន ដូចជាលិខិតបញ្ជាក់អត្តសញ្ញាណ លិខិតបញ្ជាក់ពីទំនាក់ទំនង និងលិខិតបញ្ជាក់ពីការទទួលសិទ្ធ ដើម្បីអាចចូលប្រើប្រាស់ប្រអប់បញ្ញើសុវត្ថិភាព។  

  • 3. តើខ្ញុំអាចលុបចោលកិច្ចព្រមព្រៀងនៃការប្រើប្រាស់ប្រអប់បញ្ញើសុវត្ថិភាពនេះបានដែរឬទេ?  

    អ្នកអាចលុបចោលកិច្ចព្រមព្រៀងប្រើប្រាស់ប្រអប់បញ្ញើសុវត្ថិភាពនេះបាន ដោយធ្វើការផ្តល់ដំណឹងយ៉ាងហោចណាស់មួយខែមុន ពេលបញ្ចប់កិច្ចសន្យារបស់អ្នក។ 
  • 4. តើប្រអប់បញ្ញើសុវត្ថិភាពមានប៉ុន្មានទំហំ? 

    • ប្រអប់តូចមានទំហំ 3”x10”x24” 
    • ប្រអប់មធ្យមមានទំហំ 5”x10”x24” 
    • ប្រអប់ធំមានទំហំ 10'' x 10'' x 24”  
  • 5. ក្នុងករណី បាត់ ឬខូចខាតលើសម្ភារក្នុងប្រអប់បញ្ញើសុវត្ថិភាព ជាយថាហេតុ តើធនាគារ វីង នឹងទទួលខុសត្រូវដែរ ឬទេ?

    ក្នុងករណីខូចខាត ឬបាត់បង់សម្ភារ អតិថិជននឹងទទួលបានទឹកប្រាក់ធានារ៉ាប់រង $5,000/ប្រអប់ (តម្រូវអោយមានការអនុម័តពីក្រុមហ៊ុនធានារ៉ាប់រងជាមុនសិន)។ កិច្ចសន្យារវាង ធនាគារ វីង និងអតិថជនគ្រាន់តែជាកិច្ចសន្យាជួលប្រអប់បញ្ញើសុវត្ថិភាពតែប៉ុណ្ណោះ ហើយធនាគារ វីងក៏មិនបានពិនិត្យមើលសម្ភាររបស់អតិថិជនដែរ។
  • 6. តើធនាគារ វីង អនុញ្ញាតអោយផ្ញើសម្ភារអ្វីខ្លៈ? 

    អតិថិជនអាចរក្សាទុកនូវសម្ភារស្របច្បាប់គ្រប់ប្រភេទ ។ 
  • 7. តើធនាគារ វីង រក្សាឯកជនភាពជូនអតិថិជនបានដោយរបៀបណា?

    ធនាគារ វីង នឹងមិនពិនិត្យមើលសម្ភារដែលអតិថិជនបានរក្សាទុកក្នុងប្រអប់បញ្ញើសុវត្ថិភាពឡើយ បន្ថែមពីនេះ បន្ទប់សុវត្ថិភាពក៏មានវាំងននដើម្បីរក្សាឯកជនភាពដល់អតិថិជនផងដែរ។