ទទួលទូទាត់តាម វីង KHQR ដើម្បីឈ្នះកាន់តែធំ
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មីនា 14, 2024កម្មវិធីនេះផ្តល់ជូនសម្រាប់ដៃគូអាជីវករទាំងអស់ដែលទទួលទូទាត់តាម Wingpay ឬ Wing Bank KHQR ។សូមស្វាគមន៍មកកាន់កម្មវិធីពិសេសរបស់ធនាគារ វីង ជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ដោយគ្រាន់តែទទួលទូទាត់តាមរយៈ Wingpay ឬ វីង KHQR។ ការផ្តល់ជូននេះសម្រាប់តែដៃគូអាជីវកររបស់ធនាគារ វីង ប៉ុណ្ណោះ! ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់សប្តាហ៍ និងការចាប់រង្វាន់ធំ នឹងប្រព្រឹត្តឡើងក្នុងខែកញ្ញា ឆ្នាំ 2024 ដែលសរុបជាទឹកប្រាក់រហូតដល់ 2,200 លានរៀល។ ប្រើ Wingpay ឬ វីង KHQR សម្រាប់ប្រតិបត្តិការទូទាត់របស់អ្នក ហើយរីករាយជាមួយឱកាសឈ្នះរង្វាន់ពីធនាគារ វីង នៅថ្ងៃនេះ!
រយៈពេលនៃកម្មវីធី៖ ចាប់ពីថ្ងៃទី15 ខែមីនា រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2024
រង្វាន់ប្រចាំខែ
រង្វាន់ | ចំនួន |
ម៉ូតូ Honda Dream 2024 | 24 រង្វាន់ |
ទូរសព្ទ iPhone 15 Pro Max | 24 រង្វាន់ |
ទឹកប្រាក់ 100 ដុល្លារ | 2,400 រង្វាន់ |
ទឹកប្រាក់ 50 ដុល្លារ | 3,600 រង្វាន់ |
រង្វាន់ធំ
រង្វាន់ | ចំនួន |
រថយន្ត Ford Ranger XLT 3.2L 2023 | 1 រង្វាន់ |
លក្ខខន្តិក និងការអនុវត្តនៃកម្មវីធី៖
- កម្មវិធីនេះផ្តល់ជូនសម្រាប់ដៃគូអាជីវករទាំងអស់ដែលទទួលទូទាត់តាម Wingpay ឬ Wing Bank KHQR ។
- កម្មវិធីនេះនឹងធ្វើការចាប់រង្វាន់ជារៀងរាល់ខែ សម្រាប់រង្វាន់រួមមាន៖ ម៉ូតូ Honda Dream 2024 ចំនួន 04 រង្វាន់ ទូរសព្ទដៃ iPhone 15 Pro Max ចំនួន 04 រង្វាន់ ទឹកប្រាក់ 100 ដុល្លារ ចំនួន 400 រង្វាន់ និងទឹកប្រាក់ 50 ដុល្លារ ចំនួន 600 រង្វាន់ ។
- ដៃគូអាជីវករត្រូវទទួលទូទាត់សរុបយ៉ាងតិច 125 ដុល្លារ ក្នុងមួយខែ ដើម្បីទទួលបានលេខផ្សងសំណាង ចំនួន 01 កូដ។ ឧទាហរណ៍៖ ទឹកប្រាក់ទូទាត់ចំនួន 125 ដុល្លារ ទទួលបានលេខផ្សងសំណាងចំនួន 01 កូដ ហើយបើទឹកប្រាក់ទូទាត់បានចំនួន 500 ដុល្លារ នោះដៃគូអាជីវករនឹងទទួលបានលេខផ្សងសំណាងចំនួន 04 កូដ ។
- ដើម្បីមានឱកាសឈ្នះរង្វាន់ធំ រថយន្ត Ford Ranger XLT 3.2L 2023 ដៃគូអាជីវករត្រូវទទួលទូទាត់សរុបយ៉ាងតិច 500 ដុល្លារ ក្នុងខែនីមួយៗ (ការចាប់រង្វាន់នៅសប្ដាហ៍ទី4 នៃខែ កញ្ញា ឆ្នាំ2024) ។
- លទ្ធផលចាប់រង្វាន់ និងអ្នកឈ្នះ នឹងធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ដែលមានសញ្ញាធីកពណ៌ខៀវជាសម្គាល់ និងតាមរយៈក្រុម តេឡេក្រាម “ដៃគូទូទាត់ធនាគារ វីង ភ្នំពេញ និងខេត្ត”។
- សម្រាប់រង្វាន់ជាទឹកប្រាក់នឹងត្រូវទូទាត់ទៅក្នុងគណនីអាជីវករដោយស្វ័យប្រវត្តិ ។
- សម្រាប់រង្វាន់ជាទូរសព្ទដៃ ម៉ូតូ និងរថយន្ត ធនាគារ វីង នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះ ដើម្បីបញ្ជាក់កាលបរិច្ឆេទ និងទីតាំងបើករង្វាន់ តាមរយៈទូរសព្ទដែលមានលេខ 023 999 989 នេះតែប៉ុណ្ណោះ ។
- ក្នុងករណីលេខទំនាក់ទំនងរបស់អ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានក្នុងរយៈពេល 7ថ្ងៃ នៃថ្ងៃធ្វើការ នោះរង្វាន់នឹងត្រូវចាត់ទុក ជាមោឃៈ ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន ។
សំណួរញឹកញាប់
-
1. តើកម្មវិធីនេះមានចាប់ពីថ្ងៃណា?
កម្មវិធីនេះមានចាប់ពីថ្ងៃទី15 ខែមីនា រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2024 សម្រាប់រង្វាន់ធំ នឹងមានការចាប់ឆ្នោតនៅសប្ដាហ៍ទី 4 នៃខែកញ្ញា ឆ្នាំ2024។ -
2. តើអ្នកណាខ្លះអាចចូលរួមក្នុងកម្មវិធីនេះ?
អ្នកដែលអាចចូលរួមក្នុងកម្មវិធីនេះ ត្រូវតែជាដៃគូអាជីវករទូទាត់របស់ធនាគារ វីង។ -
3. ដើម្បីចូលរួមក្នុងកម្មវិធីនេះដៃគូអាជីវករត្រូវធ្វើអ្វីខ្លះ?
ដៃគូអាជីវកររបស់ធនាគារ វីង ត្រូវតែទទួលទូទាត់តាម Wingpay ឬ វីង KHQR សរុបយ៉ាងតិច 125 ដុល្លារ ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលេខផ្សងសំណាង ចំនួន 1 កូដ។ ។ -
4. ប្រសិនជាដៃគូអាជីវករមិនអាចទទួលទូទាត់បានរហូតដល់ 500 ដុល្លារ ក្នុងមួយខែ តើពួកគេអាចចូលរួមក្នុងការចាប់រង្វាន់ឈ្នះរថយន្ត Ford Ranger ដែរឬទេ?
មិនបានទេ! ដៃគូអាជីវករត្រូវតែទទួលទូទាត់ឱ្យបានយ៉ាងតិច 500 ដុល្លារ ដើម្បីទទួលបានលេខផ្សងសំណាងចំនួន 4 កូដ និងអាចមានឱកាសចូលរួមក្នុងការចាប់រង្វាន់ធំ។ -
5. តើលេខផ្សងសំណាងត្រូវបូកចូលគ្នាពីសប្តាហ៍មួយ ទៅសប្តាហ៍មួយ សម្រាប់ការចាប់រង្វាន់ប្រចាំសប្តាហ៍ដែរ ឬទេ?
មិនត្រូវបានបញ្ចូលគ្នានោះទេ! ឧទាហរណ៍៖
• នៅសប្តាហ៍ទី 1៖ ប្រសិនជាដៃគូអាជីវករទទូលទូទាត់បាន 500 ដុល្លារ នោះពួកគេនឹងទទួលបាន លេខផ្សងសំណាងចំនួន 4 កូដ ហើយអាចមានសិទ្ធិចូលរួមចាប់រង្វាន់ក្នុងសប្តាហ៍ទី 1 ។
• នៅសប្តាហ៍ទី 2៖ ប្រសិនជាដៃគូអាជីវករទទូលទូទាត់បាន 1,000 ដុល្លារ នោះពួកគេនឹងទទួលបាន លេខផ្សងសំណាងចំនួន 8 កូដ និងគ្មានការបូកបញ្ចូលលេខផ្សងសំណាងពីសប្តាហ៍ទី 1 ទៅសប្តាហ៍ទី 2 នោះទេ។ -
6. តើលេខផ្សងសំណាងត្រូវបូកចូលគ្នាពីសប្តាហ៍មួយ ទៅសប្តាហ៍មួយ សម្រាប់ការចាប់រង្វាន់ធំដែរទេ?
ពិតជាមាន! លេខផ្សងសំណាងនឹងត្រូវបូកបញ្ចូលគ្នាតាំងពីថ្ងៃទី 15 ខែមីនា រហូតដល់ថ្ងៃទី15 នៃខែកញ្ញា ឆ្នាំ2024 ដើម្បីឱ្យដៃគូអាជីវករមានឱកាសឈ្នះរង្វាន់កាន់តែធំ។