សូមណែនាំ WING BANK MASTERCARD FIRST DIGITAL PLATINUM និង WING BANK MASTERCARD FIRST DIGITAL STANDARD
ធ្នូ 29, 2021កាតឥណពន្ធធនាគារវីង Digital Mastercard Standard
ដំបូងគេបង្អស់នៅកម្ពុជា
បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ដោយបើកដំណើរការ កាតឥណពន្ធធនាគារវីង Digital Mastercard Standard នៅថ្ងៃនេះ។ ជាប្រភេទកាតឥណពន្ធ គ្មានលេខ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការទូទាត់តាមរយៈ កម្មវិធីទូរសព្ទ Wing Bank App របស់លោកអ្នក។
ការរចនាដ៏ប្រណីតរបស់កាត មានសារធាតុដែលអាចរលាយយ៉ាងឆាប់រហ័ស ដោយមិនបញ្ចេញសារធាតុពុល ឬបង្កគ្រោះថ្នាក់ណាមួយដល់បរិស្ថាន។
គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធធនាគារវីង Digital Mastercard Standard ៖
• ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក
• រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរសព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ
• បទពិសោធន៌គ្រប់គ្រងកាត បែបឌីជីថលសុទ្ធសាធ
• ការទូទាត់ទំនិញ និងសេវា ដោយប្រើបច្ចេកវិទ្យាខ្ពស់់ គ្រាន់តែដាក់កាតលើម៉ាស៊ីនទូទាត់ជាការស្រេច
លក្ខណៈពិសេស
• ឈ្មោះផលិតផល : កាតឥណពន្ធធនាគារវីង Digital Mastercard Standard
• ម៉ាកសញ្ញាកាត : ម៉ាស្ទ័រកាត
• ឈ្មោះម្ចាស់កាត : បង្ហាញតែនៅក្នុងកម្មវិធី Wing Bank App ប៉ុណ្ណោះ
• ការបង្ហាញប្រវត្តិរបស់កាត : មានតែនៅក្នុងកម្មវិធី Wing Bank App ប៉ុណ្ណោះ
• ដំណើរការនៃការបំពេញបែបបទស្នើសុំ : ភ្នាក់ងារវីងដែលត្រូវបានជ្រើសរើសដោយវីង និងសាខាធនាគារវីង
• ប្រភេទគណនីដែលអាចភ្ជាប់កាត : អតិថិជនប្រើកម្មវិធី Wing Bank App
• លក្ខខណ្ឌតម្រូវនៃការបំពេញ : គណនីធនាគារវីង
• សមតុល្យអប្បបរិមា : មិនតម្រូវ
• កាលបរិច្ឆេទផុតកំណត់ : ៥ឆ្នាំ
• ប្រភេទប្រតិបត្តិការទិញ : ម៉ាស៊ីនឆូតកាត ឬដោយប៉ះ ការទិញអនឡាញ
• មធ្យោបាយដកប្រាក់ : ម៉ាស៊ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត
• ការចេញកូដកាត : នៅលើកម្មវិធី Wing Bank App
• ការគ្រប់គ្រងនិងការកំណត់កាតផ្សេងៗ : នៅលើកម្មវិធី Wing Bank App
• កូដសុវត្ថិភាពកាត : EMV 3Ds 2.0
តម្លៃសេវានិងការកំណត់របស់កាត
• ថ្លៃចេញកាត : ឥតគិតថ្លៃ
• ថ្លៃសេវាថែទាំប្រចាំឆ្នាំ : ៦ដុល្លារ
• ចំនួនទឹកប្រាក់ទិញក្នុងមួយថ្ងៃ : ៥.០០០ដុល្លារ
• ចំនួនកំណត់នៃប្រតិបត្តិការទិញក្នុងមួយថ្ងៃ : មិនកំណត់
• ថ្លៃសេវាទិញតាមអនឡាញ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការដកប្រាក់ក្នុង១ថ្ងៃ : ៥.០០០ដុល្លារ
• ចំនួនអតិបរិមានៃប្រតិបត្តិការដកប្រាក់ : ៥ដង/ថ្ងៃ
• ថ្លៃសេវាដកប្រាក់នៅអេធីអឹមធនាគារវីង : ឥតគិតថ្លៃ
• ការដកប្រាក់នៅអេធីអឹមធនាគារផ្សេង : ២%នៃចំនួនទឹកប្រាក់ដែលត្រូវដក យ៉ាងតិច៥ដុល្លារក្នុងមួយប្រតិបត្តិការ
• ការដក/ដាក់ប្រាក់មិនមែនជាប្រាក់ដុល្លារ : ២.៥ % សម្រាប់ការប្តូររូបិយប័ណ្ណអាមេរិកក្នុងមួយប្រតិបត្តិការ
• ការបដិសេធប្រតិបត្តិការនៅអេធីអឹមធនាគារ វីង : ឥតគិតថ្លៃ
• ការបដិសេធប្រតិបត្តិការនៅ ATM/POS/eCom របស់ធនាគារដទៃ : ០.៤០ ដុល្លារ ក្នុងមួយប្រតិបត្តិការ
• ការពិនិត្យសមតុល្យនៅ ATM/POSដទៃ : ០.៥០ ដុល្លារ ក្នុងមួយប្រតិបត្តិការ
• តម្លៃប្ដូរកាតថ្មី-ក្នុងម្តង : ៦ដុល្លារ
• ការផ្លាស់ប្តូរកូដវីងកាត ក្នុង១ប្រតិបត្តិការ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការចេញកាត : កាត ១ សម្រាប់អតិថិជនម្នាក់
វិធីដំណើរការកាត/ទទួលកាត
សម្រាប់ការធ្វើឱ្យដំណើការ ឬ បិទដំណើការកាតអាចធ្វើបាននៅលើ លើកម្មវិធីទូរសព្ទធនាគារវីង ហើយអតិថិជនអាចទទួលកាតនៅ និង គ្រប់សាខាធនាគារ វីង ភ្នាក់ងារវីង និងភ្នាក់ងាវីងម៉ាស្ទ័រ។
កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM
ដំបូងគេបង្អស់នៅកម្ពុជា
បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ដោយបើកដំណើរការ កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM នៅថ្ងៃនេះ។ វាជាប្រភេទកាតឥណពន្ធ គ្មានលេខ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការទូទាត់តាមរយៈ កម្មវិធីទូរសព្ទ Wing Bank App របស់លោកអ្នក។
ការរចនាដ៏ប្រណីត ជាមួយប្រភេទកាតលាយជាមួយធាតុលោហៈ ដំបូងគេ ដែលផលិតត្រឹមតែ ១,០០០កាតតែប៉ុណ្ណោះ សម្រាប់ប្រភេទនេះ។
គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM ៖
• ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក
• រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរសព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ
• បទពិសោធន៍គ្រប់គ្រងកាត បែបឌីជីថលសុទ្ធសាធ
• ការទូទាត់ទំនិញ និងសេវា ដោយប្រើបច្ចេកវិទ្យាខ្ពស់ គ្រាន់តែដាក់កាតលើម៉ាស៊ីនទូទាត់ជាការស្រេច
លក្ខណៈពិសេស
• ឈ្មោះផលិតផល : កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM
• ម៉ាកសញ្ញាកាត : ម៉ាស្ទ័រកាត
• ឈ្មោះម្ចាស់កាត : បង្ហាញតែនៅក្នុងកម្មវិធីទូរសព្ទ Wing Bank App ប៉ុណ្ណោះ
• ការបង្ហាញប្រវត្តិរបស់កាត : មានតែនៅក្នុងកម្មវធីទូរសព្ទ Wing Bank App ប៉ុណ្ណោះ
• ដំណើរការនៃការបំពេញបែបបទស្នើសុំ : នៅធនាគារវីង និងសាខាធនាគារវីង
• លក្ខខណ្ឌតម្រូវ : គណនីធនាគារវីង
• សមតុល្យអប្បបរមា : តម្រូវតាមលក្ខខណ្ឌគណនីធនាគារ
• កាលបរិច្ឆេទផុតកំណត់ : ៥ឆ្នាំ
• ប្រភេទប្រតិបត្តិការទិញ : ម៉ាស៊ីនឆូតកាត ឬដោយប៉ះ ការទិញអនឡាញ
• មធ្យោបាយដកប្រាក់ : ម៉ាស៊ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត
• ការចេញកូដកាត : នៅលើកម្មវិធីទូរសព្ទ Wing Bank App
• ការគ្រប់គ្រងនិងការកំណត់កាតផ្សេងៗ : នៅលើកម្មវិធីទូរសព្ទ Wing Bank App
• កូដសុវត្ថិភាពកាត : EMV 3Ds 2.0
តម្លៃសេវានិងការកំណត់របស់កាត
• ថ្លៃចេញកាត : មិនគិតថ្លៃ
• ថ្លៃសេវាថែទាំប្រចាំឆ្នាំ : ៥០ដុល្លារ
• ចំនួនទឹកប្រាក់ទិញក្នុងមួយថ្ងៃ : ៥០.០០០ដុល្លារ
• ចំនួនកំណត់នៃប្រតិបត្តិការទិញក្នុងមួយថ្ងៃ : មិនកំណត់
• ថ្លៃសេវាទិញតាមអនឡាញ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការដកប្រាក់ក្នុង១ថ្ងៃ : ៥០.០០០ដុល្លារ
• ចំនួនអតិបរិមានៃប្រតិបត្តិការដកប្រាក់ : ១០ដង/ថ្ងៃ
• ថ្លៃសេវាដកប្រាក់នៅអេធីអឹមធនាគារវីង : ឥតគិតថ្លៃ
• ការដកប្រាក់នៅអេធីអឹមធនាគារផ្សេង : ឥតគិតថ្លៃ
• ការដក/ដាក់ប្រាក់មិនមែនជាប្រាក់ដុល្លារ : ២.៥% សម្រាប់ការប្តូររូបិយប័ណ្ណអាមេរិក ក្នុងមួយប្រតិបត្តិការ
• ការបដិសេធប្រតិបត្តិការនៅអេធីអឹមធនាគារ វីង : ឥតគិតថ្លៃ
• ការបដិសេធប្រតិបត្តិការនៅ ATM/POS/eCom របស់ធនាគារដទៃ : ឥតគិតថ្លៃ
• ការពិនិត្យសមតុល្យនៅ ATM/POS ដទៃ : ឥតគិតថ្លៃ
• តម្លៃប្តូរកាតថ្មី-ក្នុងមួយដង : ១០ដុល្លារ
• ការផ្លាស់ប្តូរកូដវីងកាត ក្នុង១ប្រតិបត្តិការ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការចេញកាត : កាត ១ សម្រាប់អតិថិជនម្នាក់
• កញ្ចប់ស្វាគមន៍ : ចូលសាលរងចាំ Wing Premier Lounge គ្មានដែនកំណត់ និងមានការផ្ដល់ជូនជាច្រើនទៀត
វិធីដំណើរការកាត/ការទទួលកាត
អ្នកអាចបើកដំណើរការ ឬបិទកាតរបស់អ្នកតាមរយៈកម្មវិធីទូរសព្ទ Wing Bank App ។ លើសពីនេះ អតិថិជនអាចមកទទួលយក កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM នៅគ្រប់សាខាធនាគារ វីង។