គណនីសន្សំ

កញ្ញា 9, 2022

គណនីសន្សំ

ជាគណនីសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ជាមួយការប្រាក់ 3% ក្នុងមួយឆ្នាំ ហើយមានភាពបត់បែនតាមតម្រូវការរបស់អតិថិជនបានល្អ ដោយគ្មាន លក្ខខណ្ឌស្មុគស្មាញច្រើនឡើយ។

គណនីសន្សំ   ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកឬដាក់ប្រាក់ តាមតម្រូវការរួមទាំងការធ្វើប្រតិបត្តិការជាមួយ ធនាគារ​ វីង សាខាធនាគារវីងទូទាំងប្រទេស ឬ តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង។

ដោនឡូត Wing Bank App ឥឡូវនេះ!

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ Play​ Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

get wing app on Google Play     wing app available on AppStore

អត្ថប្រយោជន៍ផ្សេងៗ ៖

  • ផ្ទេរប្រាក់ទៅគណនីវីងដោយឥតគិតថ្លៃ
  • ទិញទំនិញអនឡាញបានយ៉ាងងាយស្រួល
  • ទទួលបានការជូនដំណឹងអំពីប្រតិបត្តិការភ្លាមៗ
  • ប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ វីង
  • ទូទាត់ប្រាក់ចំណាយផ្សេងៗបានតាមរយៈគ្រប់កូដ KHQR ទាំងអស់
  • ផ្ទេរប្រាក់ និងទទួលប្រាក់ ឆ្លងធនាគារ និងឆ្លងប្រទេសតាមប្រព័ន្ធអេឡិចត្រូនិច
  • ទូទាត់វិក្កយបត្របានគ្រប់ដៃគូសហការ
  • បញ្ចូលលុយទូរស័ព្ទ
  • បង្កើតកាតនិម្មិត (VISA ឬ Master)
  • បញ្ជាទិញអីវ៉ាន់ ឬអាហារតាមរយៈ វីងម៉ល
  • កក់សំបុត្រសម្រាប់ការធ្វើដំណើរ
  • បើកគណនី ឬ ដាក់ប្រាក់សន្សំ
  • ប្រាក់កម្ចីរហ័ស

 

លម្អិតអំពីផលិតផល៖

អត្រាការប្រាក់ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់ដុល្លារ USD និង ប្រាក់រៀល KHR)៖

សមតុល្យប្រចាំថ្ងៃ អត្រាការប្រាក់ប្រចាំឆ្នាំ
ទឹកប្រាក់ < $១០០ ឬ <៤០០.០០០៛  ០,៣% (ប្រាក់ដុល្លារ); ០,៥៥% (ប្រាក់រៀល)
ទឹកប្រាក់  $១០០ ឬ ៤០០.០០០៛ ៣%

 

លក្ខខណ្ឌងាយៗ៖

ចំនួនទឹកប្រាក់សន្សំពេលបើកគណនីដំបូង មិនកំណត់
ចំនួនទឹកប្រាក់តម្រូវឲ្យមានក្នុងគណនី មិនកំណត់
ចំនួនទឹកប្រាក់អតិបរមា ផ្ទេរប្រចាំថ្ងៃ ១០០.០០០ ដុល្លារអាមេរិក
ចំនួនទឹកប្រាក់អតិបរិមាផ្ទេរក្នុងមួយប្រតិបត្តិការ ៥០.០០០ ដុល្លារអាមេរិក
ថ្លៃសេវាប្រចាំខែ ​ឥតគិតថ្លៃ
ថ្លៃសេវាបិទគណនីមុនកាលកំណត់ ) ១ដុល្លារអាមេរិក
ថ្លៃសេវាគណនីអសកម្ម ១ ដុលា្លរអាមេរិក
ការទូទាត់ការប្រាក់ រៀងរាល់ចុងខែ
របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង ) ឥតគិតថ្លៃ
កាតអេធីអឹម ឥតគិតថ្លៃ
សៀវភៅគណនីសន្សំ ឥតគិតថ្លៃ
មធ្យោបាយដាក់ប្រាក់ ·        សាខាធនាគារវីង

·        កម្មវិធីទូរស័ព្ទធនាគារ វីង

របៀបដាក់ប្រាក់

 

·        តាមកាត (សាច់ប្រាក់)

·        សៀវភៅគណនីសន្សំ

·        សៀវភៅមូលប្បទានបត្រ

·        ផ្ទេរតាមកម្មវិធីបាគង

មធ្យោបាយដកប្រាក់

 

·        ម៉ាស៊ីនអេធីអឹម

·        សាខាធនាគារវីង

របៀបដកប្រាក់

 

·        តាមកាត (សាច់ប្រាក់)

·        ស្កេនកូដ QR

·        សៀវភៅគណនីសន្សំ

·        សៀវភៅមូលប្បទានបត្រ

ពន្ធកាត់ទុក និវាសនជន ៤%