អំពី WingB2B
ផ្តល់ជូនលោកអ្នកនូវមធ្យោបាយជាមួយនឹងភាពបង្កើតថ្មីដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
យើងមានទស្សនវិស័យក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលចាំបាច់សម្រាប់សហគ្រាស អាជីវកម្មខ្នាតតូច និងមធ្យមសម្រាប់ភាពចម្រើនរបស់អាជីវកម្មទាំងមូល។ ហើយបេសកកម្មរបស់យើងគឺ ក្លាយជាក្រុមហ៊ុនដែលល្អបំផុតក្នុងការផ្គត់ផ្គង់នូវមធ្យោបាយសម្រាប់សហគ្រាស និងអាជីវកម្មទាំងនោះជាមួយនឹងភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្ត។
អត្ថប្រយោជន៍
- គណនី WingB2B >
- ការទូទាត់ មធ្យោបាយទូទាត់ ដែលមានភាពងាយស្រួល សុវត្ថិភាព និងស្វ័យប្រវត្តិ។
- ការទទួល និងប្រមូលប្រាក់អាជីវកម្ម ជាមួយមធ្យោបាយក្នុងការប្រមូលទុនបង្វិលសម្រាប់អាជីវកម្មរបស់លោកអ្នក ប្រកបដោយប្រសិទ្ធភាពខ្ពស់។
- ការគ្រប់គ្រងគណនី អាជីវកម្មតាមអនឡាយ កាន់តែងាយស្រួលក្នុងការគ្រប់គ្រង អាជីវកម្មរបស់លោកអ្នកតាមរយៈប្រព័ន្ធអ៊ឺនធឺណិត ជាមួយរបាយការណ៍ទូទាត់ និងរបាយការណ៍ប្រតិបត្តិការសម្រាប់ការផ្ទៀងផ្ទាត់ គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ការផ្តល់ជូន
ជាមួយ WingB2B លោកអ្នកអាចធ្វើប្រតិបត្តិការតាមរយៈកុំព្យូរទ័រ ទូរស័ព្ទស្មាតហ្វូន រឺក៏ទូរស័ព្ទធម្មតា ហើយក៏អាចធ្វើបានជាមួយនឹងភ្នាក់ងារវីងជិត 8,000 កន្លែងទូទាំងប្រទេស យ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។
ចាប់ពីថ្ងៃនេះតទៅ
លក្ខន្តិកៈ
- អាជីវកម្មរបស់លោកអ្នកជាអាជីវកម្មខ្នាត តូច ឬមធ្យម ដែលស្របច្បាប់នៅកម្ពុជា
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
របៀបក្នុងការស្នើសុំ
- សូមធ្វើការបំពេញនូវផ្ទាំងព័ត៌មានអំពីអាជីវកម្មរបស់អ្នកដែលនៅលើទំព័រនេះ
- ចុចប៊ូតុង “ស្នើសុំ” ជាការស្រេច
- បន្ទាប់មកក្រុមការងារ WingB2B នឹងធ្វើការទាក់ទងទៅកាន់លោកអ្នកតាមរយៈព័ត៌មានដែលបានបំពេញ