ឱកាសឈ្នះរាប់រយរង្វាន់សម្រាប់ដៃគូបើកបរម៉ូតូកង់បី Grab ទាំងចាស់ និងថ្មី!

កក្កដា 2, 2024

កាន់តែពិសេស! ឥឡូវនេះ  ដៃគូបើកបរម៉ូតូកង់បី  Grab  ដែលទទួលទូទាត់ប្រាក់ពីអតិថិជនតាមវីង KHQR ​ចាប់ពីថ្ងៃនេះ ​រហូតដល់ ថ្ងៃទី 31 ខែសីហា នឹងទទួលបានសំបុត្រផ្សងសំណាងចំនួន 1 សម្រាប់រាល់ការទទួលទូទាត់ប្រាក់របស់អ្នក។  ដូច្នេះទទួលទូទាត់តាមវីង KHQR ​កាន់តែច្រើន​អ្នកនឹង​ទទួល​បាន​ឱកាសផ្សងសំណាង​កាន់តែច្រើន!

ពិសេស៖ ទទួលបានសន្លឹកឆ្នោតបន្ថែមនៅពេលលោកអ្នកស្នើកម្ចីវីងឌីជីថលឡូន និងទូទាត់សងកម្ចីទាន់ពេលវេលា។

រង្វាន់រួមមាន

រង្វាន់ បរិយាយ ចំនួន
ប្រចាំខែ ប័ណ្ណចាក់ហ្គាស 50 លីត្រ 150 រង្វាន់ (50រង្វាន់ក្នុងមួយខែ)
Coffee Hub ប្រូម៉ូកូដ 150 រង្វាន់  (50រង្វាន់ក្នុងមួយខែ)
រង្វាន់ធំ ម៉ូតូកង់បី​​ TVS King Duramax Plus 1 រង្វាន់
ប័ណ្ណចាក់ហ្គាស 250 លីត្រ 3 រង្វាន់

លក្ខខន្តិក

  • ប្រូម៉ូសិននេះមានសម្រាប់ដៃគូបើកបរម៉ូតូកង់បី Grab ទាំងចាស់ និងថ្មីទាំងអស់។
  • ដៃគូបើកបរម៉ូតូកង់បីGrab ម្នាក់អាចឈ្នះរង្វាន់ប្រចាំខែបានតែម្តងប៉ុណ្ណោះ តែសំបុត្រផ្សងសំណាងទាំងអស់ដែលអ្នកទទួលបានជារៀងរាល់ខែនឹងត្រូវបង្គរ សម្រាប់ការចាប់រង្វាន់ធំ។
  • ការចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះប្រចាំខែ នឹងធ្វើឡើងនៅសប្តាហ៍ទី2 នៃខែបន្ទាប់។
  • ការចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះរង្វាន់ធំនឹងធ្វើឡើងនៅសប្តាហ៍ទី2 នៃខែកញ្ញា ឆ្នាំ 2024។
  • អ្នកឈ្នះនឹងត្រូវប្រកាសនៅលើឆាណែលផ្លូវការរបស់ធនាគារ វីង រួមមានតេឡេក្រាម និង Facebook។
  • អ្នកឈ្នះនឹងត្រូវបានទាក់ទងពីធនាគារ វីង ​តាមរយៈលេខ 023 9999 89 ដើម្បីមកទទួលរង្វាន់។
  • ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលប្រូម៉ូសិននេះដោយមិនមានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. ដើម្បីចូលរួមក្នុងកម្មវិធីនេះបាន តើតម្រូវឱ្យមានលក្ខខណ្ឌអ្វីខ្លះ?

    • អ្នកត្រូវតែជាដៃគូបើកបរម៉ូតូកង់បីGrab ដែលស្ថិតនៅទូទាំងប្រទេស
    • បិតភ្ជាប់ វីងKHQR នៅលើម៉ូតូកង់បីរបស់អ្នក
    • ទទួលទូទាត់ប្រាក់តាម វីង KHQR
  • 2. តើខ្ញុំអាចឈ្នះរង្វាន់ច្រើនដង ដែរឬទេ?

    អ្នកអាចឈ្នះរង្វាន់ប្រចាំខែតែម្តងប៉ុណ្ណោះ ប៉ុន្តែសំបុត្រផ្សងសំណាងដែលអ្នកទទួលបានក្នុងខែនីមួយៗនឹងត្រូវបង្គរជាប្រចាំ ដើម្បីចូលរួមការចាប់ឆ្នោតរង្វាន់ធំ។ ដូច្នេះបន្តទទួលទូទាត់តាមវីង KHQR ឱ្យបានកាន់តែច្រើន។

  • 3. តើអ្នកឈ្នះនឹងត្រូវប្រកាសនៅពេលណា?

    អ្នកឈ្នះនឹងត្រូវប្រកាសនៅលើទំព័រFacebook ផ្លូវការរបស់ធនាគារ វីង តាមកាលវិភាគខាងក្រោម៖
    • អ្នកឈ្នះប្រចាំខែទី 1៖ ប្រកាសនៅសប្តាហ៍ទី2 នៃខែកក្កដា ឆ្នាំ 2024
    • អ្នកឈ្នះប្រចាំខែទី 2៖ ប្រកាសនៅសប្តាហ៍ទី2 នៃខែសីហា ឆ្នាំ 2024
    • អ្នកឈ្នះប្រចាំខែទី 3 ដែលជារង្វាន់ធំ៖ ប្រកាសនៅសប្តាហ៍ទី 2 នៃខែកញ្ញា ឆ្នាំ 2024
  • 4. ធ្វើដូចម្តេចទើបខ្ញុំដឹងថាខ្ញុំបានឈ្នះ?

    អ្នកឈ្នះប្រចាំខែ និងអ្នកឈ្នះរង្វាន់ធំ នឹងត្រូវប្រកាសនៅលើទំព័រ Facebook ឬ តេឡេក្រាម ផ្លូវការរបស់ធនាគារ វីង។
  • 5. តើខ្ញុំអាចមកទទួលរង្វាន់ដោយរបៀបណា?

    ផ្នែកបម្រើសេវាអតិថិជនរបស់ធនាគារ វីង នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះតាមរយៈលេខ 023 9999 89 តែមួយខ្សែនេះប៉ុណ្ណោះ ដើម្បីប្រាប់ពីកាលបរិច្ឆេទទទួលរង្វាន់។