ទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតរហូតដល់ $1,000 ពីធនាគារ វីង

រយៈពេលផ្សព្វផ្សាយ: កក្កដា 12, 2024 ទៅ មិថុនា 20, 2025

កក្កដា 12, 2024

ការផ្តល់ជូនពិសេសសម្រាប់អតិថិជនរបស់ធនាគារ វីង! រីករាយជាមួយអត្ថប្រយោជន៍បន្ថែមនៅពេលដែលអ្នកទទួលប្រាក់ផ្ទេរពីក្រៅ ប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារ វីង ពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងចូលទៅក្នុងគណនីធនាគារ វីង របស់អ្នក­—អ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃរហូតដល់ $1,000 ពីធនាគារ វីង។

ធនាគារ វីង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការផ្ទេរប្រាក់ ដែលផ្តល់ជូននូវសុវត្ថិភាព រហ័ស និងភាពងាយស្រួល ស័ក្តិសមទៅនឹងគ្រប់តម្រូវការ​របស់​អតិថិជន​ជានិច្ច។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី12 ខែកក្កដាឆ្នាំ2024 ដល់ថ្ងៃទី20 ខែមិថុនា ឆ្នាំ2025

លក្ខខន្តិក

  • ការធានារ៉ាប់រងអាយុជីវិតនេះ​ ត្រូវផ្តល់ជូនអ្នកទទួលប្រាក់ ដែលទទួលប្រាក់​ផ្ទេរពីប្រទេស ជប៉ុន ឬកូរ៉េខាងត្បូង តាមរយៈការផ្ទេរប្រាក់ អន្តរជាតិ់ ចូលក្នុងគណនីធនាគារ វីង។
  • ការធានារ៉ាប់រងត្រូវបានផ្តល់ជូនក្រោមផលិតផល “SimpleOne” ​ពីក្រុមហ៊ុនធានារ៉ាប់រង​អាយុ​ជីវិត Camlife ដែលផ្តល់ការធានារ៉ាប់រងអាយុជីវិតរហូតដល់ 1,000 ដុល្លារ។​ការទាមទាសំណង​ត្រូវ​គោរពតាមលក្ខ​ខណ្ឌ​របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife។ ធនាគារ វីង មិនចូលរួមគ្រប់គ្រងលើដំណើរការទាមទារសំណងនោះទេ។
  • ការធានារ៉ាប់រងនេះផ្តល់ជូនសម្រាប់តែការទទួលមរណៈភាព ឬពិការភាពអចិន្ត្រៃយ៍ ទាំងក្នុង និងក្រៅប្រទេស។
  • ការធានារ៉ាប់រងនេះ ផ្តល់ជូនសម្រាប់តែអតិថិជនដែលមានអាយុចាប់ពី 18 រហូតដល់ 60 ឆ្នាំប៉ុណ្ណោះ។
  • ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលប្រូម៉ូសិនពីការផ្តល់ជូនការធានារ៉ាប់រងនេះ​ដោយមិនមាន​ការជូនដំណឹងជាមុន។

សំនួរញឹកញាប់

  • 1. តើអ្នកណាអាចទទួលបានការធានារ៉ាប់រងពីធនាគារ វីង?

    ការធានារ៉ាប់រងអាយុជីវិតត្រូវផ្តល់ជូនអ្នកទទួលប្រាក់ផ្ទេរពីប្រទេសជប៉ុន ឬកូរ៉េតាមរយៈអេប Wing Bank​​ ។
  • 2. តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែម ឬការទាមទាសំណងដោយរបៀបណាខ្លះ?

    សម្រាប់ព័ត៌មានបន្ថែមពីការធានារ៉ាប់រង អ្នកអាចទាក់ទងទៅកាន់ក្រុមហ៊ុម Camlife ដោយទាក់ទងទៅកាន់លេខ 061 43 1111។
  • 3. តើការធានារ៉ាប់រងនេះ ត្រូវបានដំណើរការយ៉ាងដូចម្តេច?

    ការធានារ៉ាប់រងនេះ នឹងអនុវត្តនៅខែទី 2 បន្ទាប់ពី ចាប់ពីប្រតិបត្តិការចុងក្រោយរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនជាអ្នកផ្ទេរប្រាក់នៅខែកក្កដា នោះអ្នកនឹងទទួលបានការធានារ៉ាប់រងនៅខែសីហា។ ហើយប្រសិនជាអ្នកមិនមានប្រតិបត្តិការនៅខែបន្ទាប់ទេនោះ ការធានារ៉ាប់រងនឹងគ្មានសុពលភាពបន្តដូចគ្នា។
  • 4. តើខ្ញុំអាចទទួលបានការធានារ៉ាប់រងច្រើនដងដែរ ឬទេ ប្រសិនជាខ្ញុំមានតម្រូវការផ្ទេរប្រាក់ច្រើនដងក្នុងមួយខែ?

    ទេ! អ្នកអាចទទួលបានការធានារ៉ាប់រងមួយដងប៉ុណ្ណោះក្នុងមួយខែ ទោះបីជាអ្នកមានតម្រូវការផ្ទេរប្រាក់ច្រើនដងក៏ដោយ ហើយការធានារ៉ាប់រងទៀតសោត នឹងត្រូវផ្តល់ជូន ផ្អែកលើប្រតិបត្តិការចុងក្រោយរបស់អ្នកនៃខែនីមួយៗ។
  • 5. តើការធានារ៉ាប់រងនេះមានតម្លៃប៉ុន្មាន?

    ការធានារ៉ាប់រងនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ពីធនាគារ វីង។
  • 6. តើការធានារ៉ាប់រងនេះគ្រប់ដណ្តប់ទូទាំងពិភពលោកដែរទេ ប្រសិនជាខ្ញុំធ្វើដំណើរទៅក្រៅប្រទេស?

    ពិតណាស់! ការធានារ៉ាប់រងនេះគ្រប់ដណ្តប់ទូទាំងពិភពលោក។