ចុះថ្លៃ 15% សម្រាប់ការទិញសំបុត្រឡានតាម Camboticket

រយៈពេលផ្សព្វផ្សាយ: ធ្នូ 17, 2024 ទៅ មករា 15, 2025

ធ្នូ 17, 2024

ដំណើរកម្សាន្តឆ្នាំថ្មីរបស់អ្នកកាន់តែពិសេសជាមួយធនាគារវីង! ទទួលបានការបញ្ចុះតម្លៃ 15% ផ្តាច់មុខលើការកក់សំបុត្រឡាន ក្រុង, តាក់ស៊ី, កប៉ាល់ និងការកក់សកម្មភាពភាពដំណើរកម្សាន្តផ្សេងៗតាមរយៈ CamboTicket ហើយទូទាត់ប្រាក់ជាមួយគណនី ធនាគារ វីង។ មិនថាជាការធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំជាមួយមនុស្សជាទីស្រលាញ់ ឬស្វែងរកគោលដៅកម្សាន្តថ្មីនោះទេ— ធនាគារ វីង នឹងធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែចំណេញ និងមានភាពងាយស្រួល។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 15 ខែមករា ឆ្នាំ 2025

របៀបកក់សំបុត្រ

• ចូលទៅកាន់អេប Wing Bank ឬ អេប Camboticket ឬគេហទំព័រ www.camboticket.com.
• ជ្រើសរើសទិសដៅ និងកាលបរិច្ឆេទចេញដំណើររបស់អ្នក
• ជ្រើសរើសក្រុមហ៊ុន ឡានក្រុង កប៉ាល់ ឬសកម្មភាពដែលអ្នកត្រូវការ
• ជ្រើសរើសការទូទាត់ជាមួយគណនីធនាគារ វីង ដើម្បីទទួលបានការបញ្ចុះតម្លៃ 15%

លក្ខន្តិក

· ការបញ្ចុះតម្លៃអាចប្រើប្រាស់បានចំពោះការទូទាត់អនឡាញ ជាមួយធនាគារ វីង (ចំពោះសេវាកម្មប្រមូលសាច់ប្រាក់មិនត្រូវបានរាល់បញ្ចូលទេ)។
· ការបញ្ចុះតម្លៃនេះអនុវត្តសម្រាប់ការកក់សំបុត្រឡានក្រុង, តាក់ស៊ី, កប៉ាល់, ឬសកម្មភាពជាច្រើនផ្សេងទៀត។
· ការផ្តល់ជូននេះមិនអាចប្រើប្រាស់រួមជាមួយការបញ្ចុះតម្លៃផ្សេងទៀត ដែលផ្តល់ដោយ CamboTicket នោះ
· ការបញ្ចុះតម្លៃនេះអាចប្រើបានលើសពីម្តងសម្រាប់អតិថិជនម្នាក់។
· ការបញ្ចុះតម្លៃ 15% នឹងអនុវត្តភ្លាមៗ នៅពេលដែលអ្នកធ្វើការទូទាត់តាម ធនាគារ វីង។
· ក្នុងករណីមានការតវ៉ាណាមួយ ការសម្រេចចិត្តរបស់ធនាគារ វីង និង CamboTicket ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។
· ធនាគារ វីង និង CamboTicket រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែប្រូម៉ូសិននេះ ដោយគ្មានការជូនដំណឹងជាមុន។
· លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើការបញ្ចុះតម្លៃនេះអនុវត្តលើគ្រប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដែរឬទេ?

    ពិតណាស់! ការចុះថ្លៃ 15% នេះអនុវត្តលើគ្រប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ដែលមានលើ CamboTicket។
  • 2. តើខ្ញុំអាចប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងពីនេះដែរឬទេ?

    មិនបានទេ! ការបញ្ចុះតម្លៃនេះ ផ្តល់ជូនពិសេសសម្រាប់ការទិញសំបុត្រហើយ ទូទាត់អនឡាញតាម ធនាគារ វីង។

  • 3. តើការបញ្ចុះតម្លៃនេះ មានកំណត់ចំនួននៃការកក់របស់ខ្ញុំដែរ ឬទេ?

    មិនមានដែនកំណត់សម្រាប់ចំនួននៃការកក់របស់អ្នកនោះទេ។ តែទោះជាយ៉ាងណា ការផ្តល់ជូនគឺអាស្រ័យលើភាពជាក់ស្តែង នៃចំនួនកៅអីដែលទំនេរ និងលក្ខខណ្ឌរបស់ក្រុមហ៊ុនដឹកអ្នកដំណើរនីមួយៗ។
  • 4. តើមានការគិតថ្លៃបន្ថែម ឬថ្លៃសេវាពាក់ព័ន្ធនឹងការបញ្ចុះតម្លៃដែរ ឬទេ?

    ទេ! ការបញ្ចុះតម្លៃ 15% គឺត្រូវបានគិតទៅលើតម្លៃពេញនៃការកក់សំបុត្រឡានតាមប្រភេទកៅអីនីមួយរួចជាស្រេច និងគ្មានការ គិតតម្លៃបន្ថែមនោះទេ។
  • 5. ត្រូវការជំនួយ?

    សម្រាប់ជំនួយបន្ថែម សូមទាក់ទងមកកាន់សហការីរបស់ធនាគារ វីង តាមវីងឆាតដែលមានលើអេប Wing Bank ឬបុគ្គលិកផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុន CamboTicket។