បញ្ចុះតម្លៃ 15% ពេលទិញសំបុត្រឡានតាម Camboticket
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មេសា 6, 2023បញ្ចុះតម្លៃ 15% ពេលទិញសំបុត្រឡានតាម Camboticket លើអេប Wing Bank
កំពុងរកទិញសំបុត្រឡានក្រុង សម្រាប់ដំណើរកម្សាន្តខាងមុខនេះមែនទេ? ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ធនាគារ វីង និង Camboticket ផ្តល់ជូនការបញ្ចុះតម្លៃពិសេស 15% លើការទិញសំបុត្រឡាន តាមមុខងារ Camboticket ដែលមាននៅលើអេប Wing Bank ហើយទូទាត់តាមធនាគារ វីង។ ប្រូម៉ូសិននេះផ្តល់ជូន ចាប់ពីថ្ងៃទី 6 រហូតដល់ ថ្ងៃទី 20 ខែមេសា ឆ្នាំ 2023។
ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដែលចូលរួម៖
- Kimseng Express
- Ekarach Express
- Go Ho Travel
- Champa Tourist Bus
- Kampot Transports
- Olongpich Transport
- Saly VIP
លក្ខន្តិកៈប្រម៉ូសិន
- ការបញ្ចុះតម្លៃអាចប្រើប្រាស់បានចំពោះការទូទាត់អនឡាញ ជាមួយធនាគារ វីង (ចំពោះសេវាកម្មប្រមូលសាច់ប្រាក់មិនត្រូវបានរាល់បញ្ចូលទេ)។
- ការបញ្ចុះតម្លៃនេះអនុវត្តចំពោះតែការកក់សំបុត្រឡានក្រុងតែប៉ុណ្ណោះ(ទូក តាក់ស៊ី និង ការកម្សាន្តរយៈពេលខ្លី មិនរាប់បញ្ចូលឡើយ)។
- ការផ្តល់ជូននេះមិនអាចប្រើប្រាស់រួមជាមួយការបញ្ចុះតម្លៃផ្សេងទៀត ដែលផ្តល់ដោយ Camboticket នោះទេ។
- ការបញ្ចុះតម្លៃនេះអាចប្រើបានលើសពីម្តងសម្រាប់អតិថិជនម្នាក់។
- ធនាគារ វីង និង Camboticket រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែប្រូម៉ូសិននេះ ដោយគ្មានការជូនដំណឹងជាមុន។
- ក្នុងករណីមានជម្លោះ ឬការតវ៉ា ការសម្រេចចិត្តរបស់ ធនាគារ វីង និង Camboticket ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។
លក្ខខណ្ឌនៃប្រូម៉ូសិនត្រូវបានអនុវត្ត។