ភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិ និងទទួលបាន 10% ជាវីងភ័ញត្រលប់វិញ

រយៈពេលផ្សព្វផ្សាយ: សីហា 9, 2024 ទៅ ធ្នូ 31, 2024

សីហា 8, 2024

ធនាគារ វីង រីករាយបង្ហាញពីមុខងារថ្មីគឺការ ភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិ—មុខងារនេះត្រូវបានបង្កើតឡើង​ជាពិសេស ដើម្បីជួយសម្រួលដល់ការទូទាត់វិក្កយបត្ររបស់លោកអ្នក។ ជាមួយការភ្ជាប់សេវាទូទាត់ដោយស្វ័យប្រវត្តិ លោកអ្នកនឹងទទួលបានភាពងាយស្រួល និងអាចទូទាត់វិក្កយបត្របានទាន់ពេលនៅរៀងរាល់ខែ។ យើងក៏មានការផ្តល់ជូននូវ 10% ជាវីងភ័ញត្រលប់ទៅវិញដែលច្រើនបំផុតរហូតដល់ 500 វីងភ័ញ ពេលដែលអ្នកធ្វើការភ្ជាប់ការទូទាត់ដោយ​ស្វ័យ​ប្រវត្តិ​ និង​ទូទាត់ប្រាក់ជា​លើក​ដំបូង។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024

លក្ខខន្តិក

  • ការភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិនេះ ផ្តល់ជូនសម្រាប់តែអតិថិជនដែលមិនធ្លាប់​បានភ្ជាប់​សេវា​កម្ម​នេះ​ពី​មុនមកប៉ុណ្ណោះ។
  • អតិថិជនអាចភ្ជាប់វិក្កយបត្រភ្លើងបានច្រើនវិក្កយបត្រ ហើយអាចទទួលបានវីងភ័ញត្រលប់មកវិញ 10% ឬរហូតដល់ 500 វីងភ័ញ​រាល់ពេល​ទូទាត់។ លេខកូដវិក្កយបត្រមួយអាចទទួលបានការផ្តល់ជូន​វីងភ័ញ​តែម្តង​ប៉ុណ្ណោះ​ក្នុងអំឡុងពេលប្រូម៉ូសិន។
  • គណនីអាជីវកម្មមិនអាចចូលរួមជាមួយប្រូម៉ូសិននេះបានទេ។
  • វីងភ័ញ នឹងត្រូវទូទាត់ចូលទៅកាន់គណនីធនាគារ វីងរបស់អតិថិជនបន្ទាប់ពីការទូទាត់វិក្កយបត្របានជោគជ័យ នៅរៀងរាល់ថ្ងៃទី 10 ថ្ងៃនៃខែបន្ទាប់។
  • ប្រូម៉ូសិននេះមានកំណត់ និងគោរពតាមគោលការណ៍ ធ្វើប្រតិបត្តិការមុន ទទួលបានមុន ឬរហូតដល់ចំនួនកំណត់។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបអាចចូលរួមក្នុងប្រូម៉ូសិននេះ?

    ដើម្បីចូលរួម អ្នកត្រូវតែជាអតិថិជនដែលមិនធ្លាប់បានភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិពីមុនមក ហើយតម្រូវឱ្យអ្នកទូទាត់លើកដំបូង បន្ទាប់ពីការភ្ជាប់រួចរាល់។
  • 2. តើការភ្ជាប់វិក្កយបត្រមានកំណត់ចំនួនដែរឬទេ?

    មិនមានទេ! អ្នកអាចភ្ជាប់បានច្រើនវិក្កយបត្រ ហើយអាចទទួលបានវីងភ័ញត្រលប់មកវិញ 10% ឬរហូតដល់ 500 វីងភ័ញ រាល់ពេលទូទាត់ ប៉ុន្តែលេខកូដវិក្កយបត្រមួយអាចទទួលបានការផ្តល់ជូន វីងភ័ញតែម្តងប៉ុណ្ណោះ។
  • 3. តើខ្ញុំអាចទទួលបានវីងភ័ញនៅពេលណា?

    វីងភ័ញ នឹងត្រូវទូទាត់ចូលទៅកាន់គណនីធនាគារ វីងរបស់អ្នកបន្ទាប់ពីការទូទាត់វិក្កយបត្របានជោគជ័យ នៅរៀងរាល់ថ្ងៃទី 10 ថ្ងៃនៃខែបន្ទាប់ ។
  • 4. តើប្រូម៉ូសិននេះមានសុពលភាពដល់ថ្ងៃណា?

    ប្រូម៉ូសិននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024 ឬរហូតដល់ចំនួនកំណត់។
  • 5. តើមានអ្វីកើតឡើងប្រសិនជាខ្ញុំធ្លាប់ភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីមុនរួចមកហើយ?

    អ្នកនឹងមិនទទួលបានការផ្តល់ជូនវីងភ័ញនេះទេ។ ប្រូម៉ូសិននេះមានសម្រាប់តែអតិថិជនថ្មី ដែលមិនទាន់ភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីមុនប៉ុណ្ណោះ។
  • 6. តើខ្ញុំអាចកែប្រែការភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិរបស់ខ្ញុំដោយរបៀបណា?

    អ្នកអាចបន្ថែម, លុបចោល ឬកែប្រែការភ្ជាប់វិក្កយបត្ររបស់អ្នកបានយ៉ាងងាយស្រួលគ្រប់ពេល តាមអេប Wing Bank។
  • 7. តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ ប្រសិនជាខ្ញុំមានបញ្ហាជាមួយការភ្ជាប់របស់ខ្ញុំ?

    ប្រសិនជាអ្នកមានបញ្ហាជាមួយការភ្ជាប់វិក្កយបត្រទូទាត់ដោយស្វ័យប្រវត្តិ អ្នកអាចទាក់ទងទៅកាន់សហការីរបស់យើងតាមមុខងារ អនឡាញខល ក្នុងវីងឆាត ដែលមានលើអេប Wing Bank។