ផ្ទេរប្រាក់ឥតគិតថ្លៃសេវាពីវីងទៅបាគង
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
ឧសភា 4, 2021ប្រម៉ូសិនដ៏រំភើបមួយទៀតបានមកដល់សម្រាប់អ្នកប្រើប្រាស់វីងនិងបាគង។ ឥឡូវនេះអតិថិជនវីងអាចរីករាយជាមួយនឹងការផ្ទេរប្រាក់ពីវីងទៅបាគងឥតគិតថ្លៃសេវា។ ប្រម៉ូសិននេះនឹងត្រូវអនុវត្តនៅពេលដែលអ្នកធ្វើការផ្ទេរប្រាក់ពីគណនីវីងរបស់អ្នកទៅបាគងចន្លោះចាប់ពី ០.០២៥ ដុល្លារឬ ១០០ រៀលទៅ ៥០ ដុល្លារឬ ២០០.០០០ រៀលដោយមិនកំណត់ចំនួនប្រតិបត្តិការ។
កម្មវិធីនេះប្រូម៉ូសិនផ្តល់ជូនសម្រាប់អតិថិជនវីងទាំងអស់ទាំងគណនីពេញលេញ និងគណនីមិនពេញលេញទាំងអ្នកដែលប្រើប្រាស់វីងអេប និងUSSD (*989#)ទាំងអស់ ។
រយៈពេលប្រម៉ូសិន៖ ចាប់ផ្តើមពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
តារាងថ្លៃសេវាកម្ម៖
ដុល្លារ(USD) | ||
---|---|---|
ទំហំចាប់ពី | ទំហំរហូតដល់ | ថ្លៃសេវា |
0.025 | 25.00 | 0.00 |
25.01 | 50.00 | 0.00 |
50.01 | 100.00 | 0.90 |
100.01 | 500.00 | 1.30 |
500.01 | 1,000.00 | 1.50 |
រៀល(KHR) | ||
---|---|---|
ទំហំចាប់ពី | ទំហំរហូតដល់ | ថ្លៃសេវា |
100.00 | 100,000.00 | 0.00 |
100,100.00 | 200,000.00 | 0.00 |
200,100.00 | 400,000.00 | 3,600.00 |
400,100.00 | 2,000,000.00 | 5,200.00 |
2,000,100.00 | 4,000,000.00 | 6,000.00 |