ផ្ទេរប្រាក់ឥតគិតថ្លៃ ពីកូរ៉េខាងត្បូង មកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មេសា 4, 2024ចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមនុស្សជាទីស្រលាញ់របស់អ្នកនៅប្រទេសកម្ពុជា! សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ អាចផ្ទេរប្រាក់ទៅកាន់គណនីធនាគារ វីង របស់ក្រុម គ្រួសារ ឬមនុស្សជាទីស្រលាញ់នៅប្រទេសកម្ពុជាដោយឥតគិតថ្លៃ តាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារ វីងដែលមានដូចជា៖ Global Money Express, E9pay, GmoneyTrans និង Hanpass ។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 25 ខែមីនា រហូតដល់ ថ្ងៃទី24 ខែមេសា ឆ្នាំ2024
លក្ខន្តិក៖
- ប្រូម៉ូសិននេះអនុវត្តសម្រាប់ការផ្ទេរប្រាក់គ្រប់ទំហំនៃប្រតិបត្តិការ។
- អនុវត្តសម្រាប់ការផ្ទេរប្រាក់ចូលគណនីធនាគារ វីង របស់អ្នកទទួលដោយផ្ទាល់។
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។
សំនួរញឹកញាប់
1. តើប្រូម៉ូសិននេះមានចាប់ពីថ្ងៃណាដល់ថ្ងៃណា?
ប្រូម៉ូសិននេះចាប់ពីថ្ងៃទី 25 ខែមីនា រហូតដល់ ថ្ងៃទី24 ខែមេសា ឆ្នាំ2024។
2. តើការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជាតម្រូវឱ្យមានអ្វីខ្លះ?
ដើម្បីទទួលបានការផ្តល់ជូននេះ អ្នកត្រូវតែធ្វើប្រតិបត្តិការផ្ទេរប្រាក់នៅតាមបណ្តាដៃគូរបស់ធនាគារ វីង ដោយផ្ទាល់ដែលមានដូចជា ៖ Global Money Express, E9pay, GmoneyTrans, និង Hanpass។
3. តើអ្នកទទួល អាចទទួលប្រាក់បានយ៉ាងដូចម្តេចខ្លះ?
ប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនីធនាគារ វីង អ្នកទទួលដោយផ្ទាល់ ហើយអ្នកទទួលមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារដើម្បីដកប្រាក់នោះទេ។
4. តើការផ្ទេរប្រាក់ត្រូវចំណាយពេលប៉ុន្មាន?
ប្រតិបត្តិការផ្ទេរប្រាក់ត្រូវធ្វើឡើងភ្លាមៗ និងប្រាកដថាការផ្ទេរប្រាក់របស់អ្នកនឹងមានភាពរហ័ស និងងាយស្រួល។
5. តើការផ្ទេរប្រាក់អតិបរមាក្នុងមួយថ្ងៃបានចំនួនប៉ុន្មាន?
អ្នកអាចផ្ទេរប្រាក់បានរហូតដល់ USD 2,500 ក្នុងមួយប្រតិបត្តិការ ឬ USD 10,000 ក្នុងមួយថ្ងៃ។
6. តើអ្នកទទួលអាចទទួលប្រាក់ជាពីរប្រភេទរូបិយប័ណ្ណ ដុល្លារ និងខ្មែរមែនទេ?
ពិតណាស់! អ្នកទទួលអាចទទួលប្រាក់ជា ពីរប្រភេទរូបិយប័ណ្ណ។