កាត វីងវីសា មិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំទី 2
មករា 4, 2024ចាប់ផ្តើមប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកជាមួយកាត វីង វីសា របស់ធនាគារវីង និងទទួលយកការផ្តល់ជូនពិសេស គឺការមិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំទីពីរ។ ផ្លាស់ប្តូរបទពិសោធន៍ទូទាត់ និងរីករាយជាមួយសេរីភាពហិរញ្ញវត្ថុថ្ងៃនេះជាមួយធនាគារ វីង!
អត្ថប្រយោជន៍នៃការប្រើប្រាស់កាត វីងវីសា
- រីករាយជាមួយការមិនគិតថ្លៃសេវាប្រចាំឆ្នាំ សម្រាប់ឆ្នាំទី 2។
- កាតវីង វីសា របស់ធនាគារ វីង បំពាក់ទៅដោយបច្ចេកវិទ្យា Contactless ដែលផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ការទូទាត់ទាំង អនឡាញ, ឬតាមហាងនានា នឹងត្រូវបានទទួលស្គាល់ដោយ វីសាទូទាំងពិភពលោក។
- សុវត្ថិភាពខ្ពស់ និងប្រាកដបានថារាល់ប្រតិបត្តិការហិរញ្ញវត្ថុដែលអ្នកបានធ្វើ ត្រូវបានការពារតាមរយៈមុខងារសុវត្ថិភាព។
លក្ខខន្តិក
- ដើម្បីមានសិទ្ធទទួលបានការផ្តល់ជូននេះអ្នកត្រូវតែគោរពតាមគោលការណ៍ចំណាយ គឺត្រូវតែមានប្រតិបត្តិការយ៉ាងតិច 12 ប្រតិបត្តិការ គិតចាប់ពីថ្ងៃទី15 ខែធ្នូ ឆ្នាំ2023។
- ការមិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំទី 2 ផ្តល់ជូនសម្រាប់វីង វីសាកាតគ្រប់ប្រភេទទាំងអស់។
- លក្ខខណ្ឌនៃការចំណាយ គឺតម្រូវឲ្យអនុវត្តទាំងលើកាតដើម និងកាតបន្ថែម (ប្រសិនបើមាន)។
- លក្ខខណ្ឌនានានៃធនាគារ វីងត្រូវអនុវត្ត
សំនួរញឹកញាប់
-
1. តើធ្វើដូចម្តេចទើបខ្ញុំអាចមានសិទ្ធទទួលបាន ការមិនគិតសេវាលើកាតសម្រាប់ឆ្នាំទី 2 បាន?
អ្នកគ្រាន់តែប្រើប្រាស់ ឬធ្វើការចំណាយឲ្យបានយ៉ាងតិច 12 ប្រតិបត្តិការនៃ វីង វីសាកាតរបស់អ្នក ក្នុងអំឡុងពេលចាប់ពីថ្ងៃទី15 ខែធ្នូ ឆ្នាំ2023 រហូតដល់ មុនថ្ងៃបញ្ចប់ប្រូម៉ូសិន មិនគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូង (រាប់ចាប់ពីថ្ងៃបើកដំណើរការ)។ -
2. តើការចំណាយដែលធ្វើឡើងតាមកាតដើម អនុវត្តចំពោះកាតបន្ថែមដែរឬទេ?
ពិតណាស់! ការចំណាយដែលធ្វើឡើងតាមកាតដើម ដែលគោរពតាមគោលការណ៍ចំណាយ គឺត្រូវបានអនុវត្តចំពោះកាតបន្ថែមដូចគ្នា មានន័យថាកាតបន្ថែម ក៏ត្រូវគោរពតាមគោលការណ៍ចំណាយដូចបានចែងក្នុងលក្ខខណ្ឌដែរ។
-
3. តើសិទ្ធចូលរួមក្នុងប្រូម៉ូសិននេះមានអ្វីខ្លះ?
ការផ្តល់ជូននេះគឺសម្រាប់ វីង វីសាកាតទាំងអស់ដែលបើកកាតក្នុងអំឡុងពេល ប្រូម៉ូសិន “មិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង” (ចាប់ពីខែកុម្ភះ ២០២៣ រហូតដល់ ខែធ្នូ ២០២៤)។