បញ្ចុះតម្លៃពី 15% ដល់ 20% ពី Sarai Resort & Spa
រយៈពេលផ្សព្វផ្សាយ: កក្កដា 9, 2024 ទៅ ធ្នូ 31, 2024
កក្កដា 9, 2024ធនាគារ វីង និង Sarai Resort & Spa បាន សហការគ្នាផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដល់អតិថិជនធនាគារ វីង។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 អ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសលើការស្នាក់នៅ និងសេវាកម្មស្ប៉ានៅ Sarai Resort & Spa ដែលមានដូចជា ការបញ្ចុះតម្លៃ 15% លើតម្លៃបន្ទប់ និងការបញ្ចុះតម្លៃ 20% លើសេវាកម្មស្ប៉ា មិនថាអ្នកកក់តាមអនឡាញ ឬអញ្ជើញមកផ្ទាល់នោះទេ—វិស្សមកាលបន្ទាប់របស់អ្នកនឹងកាន់តែចំណេញជាមួយការផ្តល់ជូនដ៏អស្ចារ្យទាំងនេះ។
ដើម្បីធ្វើការកក់សេវាកម្ម អ្នកអាចចូលទៅកាន់វេបសាយ Sarai Resort website ឬ អ៊ីម៉ែល ឬទូរសព្ទលេខ៖ (+855) 93 962200។
របៀបទទួលបានការផ្តល់ជូន
- កក់ការស្នាក់នៅ ឬសេវាកម្មស្ប៉ាតាមរយៈវេបសាយ Sarai Resort ឬអញ្ជើញមកផ្ទាល់។
- ទូទាត់តាមអេប Wing Bank ឬប្រើប្រាស់ វីងវីសាកាត ឬម៉ាស្ទ័រកាត។
- ប្រសិនជាលោកអ្នកធ្វើការកក់សេវាកម្មតាមរយៈអនឡាញ សូមបញ្ចូលលេខកូតបញ្ចុះតម្លៃ WING15 នៅពេលដែលធ្វើការឆែកបន្ទប់ ហើយធ្វើការទូទាត់តាម វីងវីសាកាត ឬ វីងម៉ាស្ទ័រកាត ។
លក្ខខន្តិក
- ការផ្តល់ជូននេះមានសម្រាប់តែអតិថិជនរបស់ធនាគារ វីង ប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនឹងត្រូវបានអនុវត្ត សម្រាប់តែការទូទាត់ដែលធ្វើឡើងតាមអេប Wing Bank វីងវីសាកាតឬវីងម៉ាស្ទ័រកាត ប៉ុណ្ណោះ។
- ការផ្តល់ជូននេះ នឹងអនុវត្តលើភាពជាក់ស្តែងនៃការកក់របស់អតិថិជន។
- ការផ្តល់ជូននេះមិនអាចបូកបញ្ចូលជាមួយការផ្តល់ជូនដទៃបានទេ។
- ការកក់សេវាកម្មតាមរយៈអនឡាញ តម្រូវឱ្យធ្វើការបង្ហាញ វីង វីសាកាត ឬម៉ាស្ទ័រកាត ទៅកាន់អ្នកគិតលុយនៅពេលដែលអ្នកអញ្ជើញដល់
- ធនាគារ វីង និង Sarai Resort & Spa រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានាត្រូវបានអនុវត្ត។
ទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែម ឬជំនួយផ្សេងៗសូមទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ធនាគារ វីង តាមរយៈលេខ 023 999 989 ឬ Sarai Resort & Spa តាមលេខ
093 962 200។
សំនួរញឹកញាប់
-
1. តើខ្ញុំអាចទទួលការផ្តល់ជូននេះបានយ៉ាងដូចម្តេច?
អ្នកអាចទទួលបានការផ្តល់ជូននេះ ដោយគ្រាន់តែធ្វើការកក់បន្ទប់ស្នាក់នៅ ឬសេវាកម្មស្ប៉ា តាមរយៈអនឡាញ ឬទៅផ្ទាល់ ហើយជ្រើសរើសទូទាត់តាមWing Bank, វីងវីសាកាត ឬវីងម៉ាស្ទ័រកាត។ -
2. តើអ្នកណាខ្លះមានសិទ្ធសម្រាប់ប្រូម៉ូសិននេះ?
ប្រូម៉ូសិននេះមានសម្រាប់អតិថិជនរបស់ធនាគារ វីងទាំងអស់។ -
3. តើខ្ញុំត្រូវបង្ហាញអ្វីខ្លះ ប្រសិនបើខ្ញុំកក់សេវាកម្មអនឡាញតាមរយៈវេបសាយ Sarai Resort និងទូទាត់ប្រាក់តាមកាតវីង?
ប្រសិនបើអ្នកកក់សេវាកម្មអនឡាញ អ្នកតម្រូវឱ្យបង្ហាញ វីងវីសាកាត ឬវីងម៉ាស្ទ័រកាតរបស់អ្នកទៅកាន់អ្នកគិតលុយនៅពេលអញ្ជើញដល់។