ទទួលបានឈុតអាហារដ៏ប្រណិត ឬ High Tea សម្រាប់មនុស្សពីរនាក់ ជាមួយ វីង វីសាផ្លាទីនីមកាត

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មីនា 29, 2024

ទទួលយកបទពិសោធន៍នៃការទទួលទានអាហារដ៏ប្រណិត នៅតាមភោជនីយដ្ឋានដែលចូលរួមដូចជា៖ Raffle Hotel, Khéma, Courtyard by Marriott, Malis, Yi Sang និងជាច្រើនផ្សេងទៀត ជាមួយ វីង វីសាផ្លាទីនីមកាត។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ទទួលបានការផ្តល់ជូននូវឈុតអាហារឥតគិតថ្លៃ ឬ High Tea សម្រាប់មនុស្សពីរនាក់។ រួសរាន់ទទួលយកការផ្តល់ជូននេះឱ្យទាន់ពេល និងបង្កើនបទពិសោធន៍នៃការទទួលទានអាហាររបស់អ្នកជាមួយ រសជាតិនៃម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅថ្ងៃនេះ!

របៀបនៃការកក់

  • ដើម្បីទទួលបានបទពិសោធន៍ដ៏ងាយស្រួល យើងខ្ញុំសូមណែនាំឱ្យលោកអ្នកធ្វើការកក់យ៉ាងតិច 3 ថ្ងៃមុន (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក)។ ដោយទំនាក់ទំនងទៅកាន់លេខ +885 96 674 5007, ឬផ្ញើសារទៅកាន់ Telegram តាមលេខ +885 70 340 485, ឬផ្ញើអ៊ីម៉ែលទៅកាន់អាសយដ្ឋាន៖ cbdprivilege@vathanagul.com ឬចុចទៅនេះ
  • នៅពេលដែលការកក់របស់អ្នកបានជោគជ័យ, អ្នកនឹងទទួលបានអ៊ីម៉ែលបញ្ជាក់ពីការកក់ ក្នុងអំឡុងពេល 1 ថ្ងៃនៃថ្ងៃធ្វើការ ផ្អែកលើការ​ផ្ទៀងផ្ទាត់​ និង​ចំនួន​ដែល​នៅ​ទំនេរ​។​
  • នៅពេលអញ្ជើញមកដល់ សូមបង្ហាញ វីង វីសាផ្លាទីនីមកាត របស់អ្នក។ ឈ្មោះ​ម្ចាស់​កាត​ ​ត្រូវ​តែ​ដូច​គ្នា​នឹង​ឈ្មោះ​ ដែល​បាន​កក់​។
  • ប្រសិនជាអ្នកត្រូវការផ្លាស់ប្តូរថ្ងៃកក់ សូមទាក់ទងមកកាន់លេខ +885 96 674 5007 ឱ្យបានមុនមួយថ្ងៃ ឬផ្ញើសារទៅកាន់ Telegram តាមលេខ +885 70 340 485។
  • ប្រសិនជាម្ចាស់កាតមិនបានបង្ហាញខ្លួន នៅក្នុងថ្ងៃដែលបានកក់, កញ្ចប់​អាហារ​ដែល​បើក​បាន​តែ​ម្ដងនោះ​ នឹង​ត្រូវ​រាប់​បញ្ចូល​ហើយ​ម្ចាស់​កាត​អាច​ធ្វើការ​កក់​សារ​ជា​ថ្មី​នៅ​ខែ​បន្ទាប់​។
  • ​ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​បន្ថែម​ លើស​ពី​កញ្ចប់​ដែល​បាន​ផ្ដល់​ជូន​ ម្ចាស់​កាត​ត្រូវ​រ៉ាប់រង​ចេញថ្លៃ​ចំណាយ​នោះ​ ដោយផ្ទាល់​។​

លក្ខខន្តិក

  • កញ្ចប់ពិសេសនេះ សម្រាប់ម្ចាស់ វីង វីសាផ្លាទីនីមកាត ដែលត្រូវបានកំណត់ផ្ដល់ជូន 55  ឈុត សម្រាប់អាហារ និង 10 ឈុត សម្រាប់ High Tea  នៅរៀង​រាល់​ខែ។ ម្ចាស់កាតអាចជ្រើសរើសជា ឈុតអាហារ ឬឈុត High Tea ពី​ភោជនីយដ្ឋានដែល​ចូលរួម​។
  • ម្ចាស់ វីង វីសាផ្លាទីនីមកាតអាចទទួលបានការផ្តល់ជូននេះរហូតដល់ 2 ដងក្នុងអំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ ហើយអាចជ្រើសរើសជា ឈុតអាហារ ឬ High tea ពីភោជនីយដ្ឋានដែលចូលរួម។
  • ការផ្តល់ជូននេះគោរពតាមគោលការណ៍ “មកមុនបានមុន” និង​រហូត​អស់​ចំនួន​កំណត់។
  • ការផ្តល់ជូននេះមិនអាចបើកឬប្តូរជាសាច់ប្រាក់បានទេ។
  • ធនាគារ វីង, ក្រុមហ៊ុន Visa និងភោជីយដ្ឋានដែលចូលរួម រក្សាសិទ្ធក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនានា ឬបញ្ចប់ការផ្តល់ជូនពិសេសនេះដោយគ្មានការជូនដំណឹងជាមុន។
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​វីង,​ ក្រុមហ៊ុន​ Visa​ និង ភោជីយដ្ឋានដែលចូលរួម  ​អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយតប​ណាមួយ​ឡើយ​។​
  • លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។

បញ្ជីភោជនីយដា្ឋនដែលចូលរួម

ឈុតអាហារឥតគិតថ្លៃ ឬ High Tea សម្រាប់មនុស្សពីរនាក់គឺអាចរកបាននៅភោជនីយដ្ឋានដែលចូលរួម និងយោងតាមតារាងពេលវេលាខាងក្រោម៖
ហាង កាលបរិច្ឆេទ ម៉ោង ការផ្តល់ជូន
Malis ចន្ទ – អាទិត្យ 10:30 ព្រឹក – 3:00 រសៀល ឈុតអាហារ
5:00 ល្ងាច – 10:30 យប់ ឈុតអាហារ
Le Phnom 1929 – Raffle Hotel ចន្ទ – អាទិត្យ 11:00 ថ្ងៃត្រង់ – 10:30 យប់ ឈុតអាហារ
Le Royal – Raffle Hotel អង្គារ – អាទិត្យ 6:30 ល្ងាច – 10:30 យប់ ឈុតអាហារ
The Writer’s Bar – Raffle Hotel ចន្ទ – អាទិត្យ 2:30 រសៀល – 5:30 ល្ងាច High Tea
Café d Angkor – Raffles Grand Hotel d’Angkor ចន្ទ – អាទិត្យ 12:00 ថ្ងៃត្រង់ – 2:30 រសៀល ឈុតអាហារ
6:00 ល្ងាច – 10:30 យប់ ឈុតអាហារ
1932 – Raffles Grand Hotel d’Angkor ចន្ទ – អាទិត្យ 6:30 ល្ងាច – 10:30 យប់ ឈុតអាហារ
The Conservatory – Raffles Grand Hotel d’Angkor ចន្ទ – អាទិត្យ 2:30 រសៀល – 4:30 ល្ងាច High Tea
Yi Sang – (Sothearos and The Garden) ចន្ទ – អាទិត្យ 11:30 ថ្ងៃត្រង់ – 2:30 រសៀល ឈុតអាហារ
ចន្ទ – អាទិត្យ 5:00 ល្ងាច – 10:00 យប់ ឈុតអាហារ
Khéma – (Pasteur, La Poste and Flatiron) ចន្ទ – អាទិត្យ 11:00 ថ្ងៃត្រង់ – 2:30 រសៀល ឈុតអាហារ
ចន្ទ – អាទិត្យ 2:00 រសៀល – 5:00 ល្ងាច High Tea
The Mekong – Courtyard by Marriott Phnom Penh ចន្ទ – អាទិត្យ 12:00 ថ្ងៃត្រង់ – 10:00 យប់ ឈុតអាហារ
ចន្ទ – អាទិត្យ 2:00 រសៀល – 5:30 ល្ងាច High Tea
The Lounge – Courtyard by Marriott Phnom Penh ចន្ទ – អាទិត្យ 2:00 រសៀល – 5:30 ល្ងាច High Tea
Siena Restaurant & Wine Bar ចន្ទ – អាទិត្យ 6:00 ល្ងាច – 10:00 យប់ ឈុតអាហារ