បញ្ចុះតម្លៃ 50% ភ្លាមៗ សម្រាប់ការធ្វើដំណើរតាម Nham24 ទូទាត់តាមកាតវីង វីសា
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មីនា 27, 2023បញ្ចុះតម្លៃ 50% ភ្លាមៗ សម្រាប់ការធ្វើដំណើរតាម Nham24 ទូទាត់តាមកាតវីង វីសា
ធនាគារ វីង និង Nham24 Taxi មានផ្ដល់ជូនប្រូម៉ូសិនដ៏ពិសេសជូនម្ចាស់កាតវីង វីសាទាំងអស់លើថ្លៃធ្វើដំណើរ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ម្ចាស់កាតវីង វីសាទាំងអស់នឹងទទួលបានការចុះថ្លៃ 50% ភ្លាមៗ រាល់ពេលធ្វើដំណើរតាម Nham24 Taxi ហើយទូទាត់តាមកាតវីង វីសា។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី27 ខែមីនា រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2023 ឬរហូតដល់រង្វាន់អស់ពីស្តុក។
ជំហានងាយៗ ដើម្បីទទួលបានការផ្តល់ជូននេះ
- កក់ និងធ្វើដំណើរតាម Nham24 Taxi។
- ជ្រើសរើសកាតវីង វីសា ជាការទូទាត់ ហើយកំណត់វាជាការទូទាត់លំនាំដើម។
- ការបញ្ចុះតម្លៃនឹងត្រូវបានផ្តល់ជូនដោយស្វ័យប្រវត្តិនៅពេលបង់ប្រាក់បញ្ចប់ការធ្វើដំណើរ។
លក្ខន្តិកៈប្រម៉ូសិន
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាតវីង វីសាទាំងអស់ (កាតឥណពន្ធ កាតឥណទាន រួមទាំងកាតនិម្មិត)
- ការបញ្ចុះតម្លៃនេះអនុវត្តលើការធ្វើដំណើរជាមួយកម្មវិធី Nham24 សម្រាប់សេវាកម្ម ម៉ូតូកង់បី(TukTuk) និង ឡានតែប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះអនុវត្តចំពោះការដាក់កាតវីង វីសា ជាជម្រើសអាទិភាពសម្រាប់បង់ប្រាក់ និងទូទាត់នៅលើកម្មវិធីNham24។
- ការបញ្ចុះតម្លៃនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិនៅពេលបញ្ចប់ការធ្វើដំណើរ។
- អតិថិជនអាចទទួលបានការបញ្ចុះតម្លៃប្រចាំថ្ងៃគ្មានដែនកំណត់។
- ការបញ្ចុះតម្លៃអតិបរមាចំនួន 5 ដុល្លារ សម្រាប់ការជិះមួយលើក។
- ការផ្តល់ជូននេះមានចំនួនកំណត់ត្រឹមតែ 10,000 ដងប៉ុណ្ណោះ ហើយផ្អែកលើគោលការណ៍ មកមុនបានមុន។
- ធនាគារ វីង ក្រុមហ៊ុន Visa និង Nham24 សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយគ្មានការជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ វីង ក្រុមហ៊ុន Visa និង Nham24 លើបញ្ហាណាមួយដែលទាក់ទងនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។