ចុះថ្លៃ 30% នៅសួនកម្សាន្ត Sunshine Family Park
រយៈពេលផ្សព្វផ្សាយ: មករា 27, 2025 ទៅ មេសា 26, 2025
មករា 28, 2025ត្រៀមខ្លួនទទួលយកបទពិសោធន៍ការកម្សាន្តដ៏រីករាយជាមួយក្រុមគ្រួសារ នៅអាណាចក្រទឹកកក និង Sunshine Family Park! អតិថិជនរបស់ធនាគារ វីង ទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេស 30% លើសំបុត្រចូលទស្សនានៅក្នុងសួនកម្សាន្ត Sunshine Family Park ដែលនឹងធ្វើឱ្យការចូលកម្សាន្តរបស់អ្នកកាន់តែងាយស្រួល និងអាចបង្កើតការចងចាំល្អៗដែលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។
កុំខកខានឱកាសដ៏អស្ចារ្យនេះ ដើម្បីទទួលយកបទពិសោធន៍ដ៏រីករាយនៅ អាណាចក្រទឹកកក និង Sunshine Family Park ក្នុងតម្លៃពិសេស។ ទិញសំបុត្ររបស់អ្នកនៅថ្ងៃនេះ និងរីករាយជាមួយការសប្បាយគ្មានទីបញ្ចប់ពីធនាគារ វីង!
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 26 ខែមេសា ឆ្នាំ 2025
លក្ខន្តិក
- ផ្តល់ជូនការបញ្ចុះតម្លៃផ្តាច់មុខលើថ្លៃសំបុត្រចូលទស្សនានៅក្នុងសួនកម្សាន្ត Sunshine Family Park ទាំងពីរ ប្រភេទដូចជា៖ អាណាចក្រទឹកកក និងសួនកម្សាន្តសាន់សាញ។
- ការទូទាត់ត្រូវតែធ្វើឡើងតាមរយៈការស្កេន វីង KHQR ប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះផ្តល់ជូនសម្រាប់តែ មួយប្រតិបត្តិការ ក្នុងអតិថិជនម្នាក់ប៉ុណ្ណោះ។
- អតិថិជនអាចរីករាយជាមួយប្រូម៉ូសិននេះ ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលប្រូម៉ូសិន។
- ការផ្តល់ជូននេះមិនអាចរួមបញ្ចូលគ្នាជាមួយ ប្រូម៉ូសិនដទៃបានទេ។
- ធនាគារ វីង និង Sunshine Family Park រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។
សម្រាប់សំនួរ ឬជំនួយបន្ថែមសូមទំនាក់ទំនងផ្នែកបម្រើសេវាកម្មរបស់យើងតាមរយៈវីងឆាតដែលមានលើអេប Wing Bank, ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ឬតាមរយៈ WhatsApp ដែលមានលេខទូរសព្ទ 078 999 489។