បានលុយវិញ $3 ពេលទូទាត់តាម វីសា ក្រេឌីតកាត!
រយៈពេលផ្សព្វផ្សាយ: កក្កដា 22, 2024 ទៅ មីនា 31, 2025
កក្កដា 19, 2024ប្រូម៉ូសិនពិសេសសម្រាប់ម្ចាស់ វីសា ក្រេឌីតកាត របស់ធនាគារ វីង! លោកអ្នកនឹងទទួលបានលុយត្រឡប់ទៅវិញ 3 ដុល្លារ រាល់ពេលធ្វើការទូទាត់ដោយប្រើប្រាស់ វីសា ក្រេឌីតកាត របស់ធនាគារ វីង ដែលចំណាយចាប់ពី 20 ដុល្លារឡើងទៅ ក្នុងមួយវិក្កយបត្រជារៀងរាល់សប្ដាហ៍។ លោកអ្នកអាចរីករាយជាមួយនឹងការផ្តល់ជូនសម្រាប់រាល់ការទូទាត់តាមអនឡាញ និងចំណាយនៅតាមផ្សារទំនើប ឬហាងទំនិញនានានៅក្នុង និងក្រៅប្រទេស។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 ឬ រហូតដល់ចំនួនកំណត់
លក្ខខន្តិក
- ប្រូម៉ូសិននេះមានសម្រាប់ វីសា ហ្គោល ក្រេឌីតកាត និង វីសា ផ្លាទីនីម ក្រេឌីតកាត របស់ធនាគារ វីង តែប៉ុណ្ណោះ។
- អតិថិជននឹងទទួលបានសារជូនដំណឹងពីប្រាក់ត្រឡប់ដែលទទួលបាន លើរាល់ការចំណាយដែលជោគជ័យចាប់ពី 20 ដុល្លារ ក្នុងមួយប្រតិបត្តិការ។
- ម្ចាស់ វីសា ក្រេឌីតកាត របស់ធនាគារ វីង ម្នាក់អាចទទួលបានការផ្តល់ជូននេះតែម្តងប៉ុណ្ណោះក្នុងមួយសប្តាហ៍។
- ប្រូម៉ូសិននេះមានសម្រាប់តែម្ចាស់កាតដើមតែប៉ុណ្ណោះ។
- ប្រូម៉ូសិននេះមានចំនួនកំណត់ ហើយការផ្តល់ជូនលុយត្រឡប់ មានសុពលភាពសម្រាប់ 500 កាតប៉ុណ្ណោះក្នុងមួយសប្តាហ៍ (250 កាតសម្រាប់ វីសា ហ្គោល ក្រេឌីតកាត និង250 កាតសម្រាប់ វីសា ផ្លាទីនីម ក្រេឌីតកាត។ អ្នកធ្វើប្រតិបត្តិការមុននឹងទទួលបានមុនដូចគ្នា ។
- ការផ្តល់លុយត្រឡប់ 3 ដុល្លារ នេះ នឹងត្រូវបានបង្ហាញនៅក្នុងរបាយការណ៍វិក្កយបត្រ ដើម្បីទូទាត់ជាមួយនឹងចំនួនឥណទានរបស់អ្នក។
- ធនាគារ វីង និងក្រុមហ៊ុន វីសា រក្សាសិទ្ធិក្នុងការកែប្រែ និងលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។
របៀបស្នើសុំកាត
សូមអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត ឬឆាតជាមួយសហការីយើងខ្ញុំតាម វីងឆាត ឬទាក់ទងមកលេខ 023 999 989។
សំនួរញឹកញាប់
-
1. តើអ្វីទៅជាប្រូម៉ូសិនលុយត្រឡប់ 3 ដុល្លារ?
ប្រូម៉ូសិនលុយត្រឡប់ 3 ដុល្លារ គឺជាប្រូម៉ូសិនដែលអនុញ្ញាតឱ្យម្ចាស់ វីសា ក្រេឌីតកាត របស់ធនាគារ វីង ទទួលបានលុយត្រឡប់ 3 ដុល្លារមកវិញ នៅរាល់ពេលធ្វើប្រតិបត្តិការតាមអនឡាញ ឬដោយផ្ទាល់ និងទូទាត់តាមរយៈ វីសា ក្រេឌីតកាត របស់ធនាគារ វីង នៅតាមគ្រប់ហាងដែលមានទទួលទូទាត់តាមវីសា។ -
2. តើប្រូម៉ូសិននេះមានសុពលភាពដល់ត្រឹមថ្ងៃណា?
ប្រូម៉ូសិននេះមានចាប់ពីថ្ងៃទី22 ខែកក្កដា ឆ្នាំ 2024 រហូតដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2025 ឬរហូតដល់ចំនួនកំណត់។ -
3. តើអ្នកណាខ្លះមានសិទ្ធិទទួលបានការផ្តល់ជូននេះ?
ការផ្តល់ជូននេះមានសម្រាប់យម្ចាស់ វីសា ហ្គោល ក្រេឌីតកាត និង វីសា ផ្លាទីនីម ក្រេឌីតកាត របស់ធនាគារ វីង តែប៉ុណ្ណោះ។ -
4. តើខ្ញុំអាចក្លាយជាម្ចាស់ វីសា ក្រេឌីតកាត របស់ធនាគារ វីងដោយរបៀបណា?
អ្នកអាចស្នើសុំកាតនេះ ដោយគ្រាន់តែអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព ឯកសារបញ្ជាក់ប្រាក់ចំណូល សម្រាប់បុគ្គលិក ឬ របាយការណ៍ចំណូលចំណាយសម្រាប់ រយៈពេលមួយឆ្នាំចុងក្រោយ កិច្ចសន្យាជួល អាជ្ញាប័ណ្ណអាជីវកម្ម ឬ ប៉ាតង់ សម្រាប់ ម្ចាស់អាជីវកម្ម និងឯកសារផ្សេងៗទៀត ប្រសិនបើតម្រូវ។ សម្រាប់ជនបរទេស សូមភ្ជាប់ជាមួយលិខិតឆ្លងដែន និងទិដ្ឋាការសម្រាប់ការស្នាក់នៅ និងមានរយៈពេលស្នាក់នៅប្រទេសកម្ពុជាយូរជាង 182 ថ្ងៃ, ឬភ្ជាប់ជាមួយកិច្ចសន្យាការងារ ឬ លិខិតបញ្ជាក់ការចុះបញ្ជីអាជីវកម្ម។ -
5. តើការចំណាយអប្បបរមាចំនួនប៉ុន្មាន ដើម្បីមានសិទ្ធិទទួលបានលុយត្រឡប់វិញ 3 ដុល្លារ?
ដើម្បីទទួលបានលុយត្រឡប់ 3 ដុល្លារ នេះអ្នកត្រូវតែចំណាយចាប់ពី 20 ដុល្លារឡើងទៅ ក្នុងមួយប្រតិបត្តិការ។ -
6.តើប្រូម៉ូសិននេះមានសម្រាប់ម្ចាស់កាតបន្ថែម ដែរឬទេ?
ប្រូម៉ូសិននេះមានសម្រាប់តែម្ចាស់កាតដើមតែប៉ុណ្ណោះ។ -
7. តើខ្ញុំអាចទទួលបានលុយត្រឡប់មកវិញចំនួនប៉ុន្មាន?
អ្នកនឹងទទួលបានលុយត្រឡប់ 3 ដុល្លារ សម្រាប់ប្រតិបត្តិការដែលគោរពតាមលក្ខខណ្ឌនៃការចំណាយ។ -
8. តើខ្ញុំអាចទទួលបានលុយត្រឡប់នេះច្រើនដងដែរទេ?
ម្ចាស់កាតម្នាក់អាចទទួលបានលុយត្រឡប់នេះច្រើនដងក្នុងអំឡុងពេលប្រូម៉ូសិន ប៉ុន្តែមានសិទ្ធត្រឹមតែ 1 ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។ ប៉ុន្តែអ្នកត្រូវគោរពតាមគោលការណ៍ អ្នកធ្វើមុននឹងទទួលបានមុនដូចគ្នា។ -
9. តើការផ្តល់ជូននេះអនុវត្តសម្រាប់ការទូទាត់អនឡាញ ឬទូទាត់ដោយផ្ទាល់?
អ្នកអាចរីករាយជាមួយការផ្តល់ជូននេះទាំងអនឡាញ និងដោយផ្ទាល់ នៅតាមបណ្តាហាងដែលទទួលទូទាត់ជាមួយ វីសា ក្រេឌីតកាត របស់ធនាគារ វីង ដែលមាននៅទូទាំងពិភពលោក។ -
10. តើខ្ញុំត្រូវចុះឈ្មោះ ដើម្បីចូលរួមក្នុងកម្មវិធីនេះដែរទេ?
មិនចាំបាច់នោះទេ! ដរាបណាអ្នកជាម្ចាស់ វីសា ក្រេឌីតកាត ហើយគោរពតាមគោលការណ៍ការចំណាយ នោះអ្នកនឹងទទួលបានការផ្តល់ជូននេះ។ -
11. តើខ្ញុំទទួលបានលុយត្រឡប់ 3 ដុល្លារ នេះដោយរបៀបណា?
នៅរាល់ពេលដែលអ្នកធ្វើប្រតិបត្តិការទូទាត់បានជោគជ័យ អ្នកនឹងទទួលបានសារជូនដំណឹងភ្លាមៗ។ ហើយលុយត្រឡប់ 3 ដុល្លារ នឹងបង្ហាញនៅក្នុងរបាយការណ៍វិក្កយបត្រនៅថ្ងៃទី 21 នៃខែនីមួយៗ ដើម្បីទូទាត់ជាមួយនឹងចំនួនឥណទានរបស់អ្នក។ -
12. តើខ្ញុំអាចបូកប្រម៉ូសិននេះជាមួយការផ្តល់ជូនដទៃបានទេ?
សិទ្ធិនៃការរួមបញ្ចូលប្រូម៉ូសិននេះ ជាមួយនឹងការផ្តល់ជូនពិសេសដទៃឬការបញ្ចុះតម្លៃផ្សេងទៀត អាស្រ័យលើលក្ខខណ្ឌនៃការផ្តល់ជូននីមួយៗ។ សូមមើលព័ត៌មានលម្អិតដែលបានផ្តល់ជូន ឬទាក់ទងមកកាន់ធនាគារ វីង តាមរយៈលេខ 023 999 989 ។ ប្រូម៉ូសិននេះជាប្រូម៉ូសិនបន្ថែម និងផ្តាច់មុខពី ធនាគារ វីង ផ្តល់ជូនពិសេសសម្រាប់តែម្ចាស់ វីសា ក្រេឌីតកាត របស់ធនាគារ វីង តែប៉ុណ្ណោះ។