យុទ្ឋនាការ ៤០០០រៀល ដើម្បីកម្ពុជាគ្មានគ្រាប់មីន
កក្កដា 17, 2023ធនាគារ វីង បានសហការជាមួយ សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា និងកាសែតខ្មែរថាមស៍ ក្នុុងយុទ្ធនាការ “4000រៀលដើម្បីកម្ពុជាគ្មានមីន” ដើម្បីរៃអង្គាសថវិកា ជួយដល់អាជ្ញាធរមីន ក្នុងយុទ្ធនាការដោះសម្អាតមីន និងធ្វើឲ្យកម្ពុជាគ្មានមីនត្រឹមឆ្នាំ2025។
យោងតាមរបាយការណ៌របស់អាជ្ញាធរមីន ចាប់ពីខែមករា ឆ្នាំ1979 ដល់ ខែឧសភា ឆ្នាំ2023 មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន 65,024នាក់ ដោយក្នុងនោះមានជនរងគ្រោះស្លាប់ចំនួន 19,820នាក់ របួសចំនួន36,120 និងពិការអវយវៈចំនួន 9,084។
គិតត្រឹមឆ្នាំ2023នេះ ប្រទេសកម្ពុជាមានប្រជាជនជាង 16 លាននាក់ ហើយផ្ទៃដីដែលមិនទាន់មានសុវត្ថិភាពមីន មានចំនួន563គីឡូម៉ែត្រក្រឡា ដែលនៅតែបង្កការគម្រាមកំហែង ដល់តម្រូវការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ។ ហើយដើម្បីសម្អាតមីនទាំងនោះ កម្ពុជាត្រូវការថវិកាប្រមាណជាជាង 138 លានដុល្លារ។
តាមរយៈយុទ្ធនាការនេះ យើងរំពឹងថា ការបរិច្ចាគបន្តិចម្នាក់ពីសំណាក់សប្បុរសជន នឹងអាចជួយសម្រាលបន្ទុកអាជ្ញាធរមីនបានខ្លះក្នុងការប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។