ធនាគារវីងបាននាំមកជូនលោកអ្នកនូវសេវាកម្មថ្មី នៅលើកម្មវិធីស្មាតហ្វូនវីង នោះគឺ “របាយការណ៌ឥណទាន” ដែលអនុញ្ញាត្តិឲ្យអតិថិជនអាចស្នើសុំរបាយណ៌ឥណទានផ្ទាល់ខ្លួនពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (“ស៊ីប៊ីស៊ី”) បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ របាយការណ៍ឥណទានផ្ទាល់ខ្លួន​ គឺជារបាយការណ៍ ដែលបង្ហាញពី​ប្រវត្តិ​នៃការ​សងត្រលប់​​របស់​ បុគ្គលម្នាក់ៗ​ទៅកាន់​ស្ថាប័ន​ធនាគារ ឬស្ថាប័ន​ហិរញ្ញវត្ថុ​​ណា​មួយ។​

របៀបស្នើសុំ

អតិថិជនទាំងអស់ត្រូវមានកម្មវិធីស្មាតហ្វូនវីង ទើបអាចធ្វើការស្នើសុំបាន

ទាញយកវីងអេប :http://onelink.to/wingmoney

របៀបចុះឈ្មោះ :https://bit.ly/WingAccount

ខ និងលក្ខខណ្ឌ

ដោយចុចលើពាក្យថា “ខ្ញុំបានយល់ព្រម” លោកអ្នកបានព្រមព្រៀងលើ ខចែង និងលក្ខខណ្ឌ នៃការស្នើសុំរបាយការណ៏ឥណទានពី ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (“ស៊ីប៊ីស៊ី”) តាមរយៈបណ្ដាញប្រព័ន្ធឌីជីថលរបស់ ធនាគារ វីង (ខេមបូឌា)។ លោកអ្នកបានយល់ព្រមលើ ខចែង និងលក្ខខណ្ឌ ខាងក្រោមនេះបន្ថែមលើ ខ និងលក្ខខណ្ឌ ​ទាំងឡាយ ដែលមានវិសាលភាពអនុវត្តចំពោះលោកអ្នក សម្រាប់ការប្រើប្រាស់សេវារបស់ធនាគារវីង (ខេម​បូឌា) ម.ក ។

  • លោកអ្នកបានព្រមព្រៀងដោយស្ម័គ្រចិត្ត និងស្របតាមឆន្ទៈក្នុងការផ្ដល់នូវការយល់ព្រមអោយ ស៊ីប៊ីស៊ី ផ្អែកតាមប្រកាសស្ដីពីការចែករំលែកព័ត៌មានឥណទាន ក្នុងការទាញយករបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់លោកអ្នក ផ្ញើទៅកាន់លោកអ្នក។
  • លោកអ្នកបានយល់ព្រម និងអះអាងថា អាសយដ្ឋានសារអេឡិចត្រូនិចដែលលោកអ្នក ផ្ដល់អោយសម្រាប់ផ្ញើរបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់លោកអ្នក គឺពិតជាត្រឹមត្រូវ និង ស្ថិតក្រោមការគ្រប់គ្រងរបស់លោកអ្នក។​ លោកអ្នកបានយល់ព្រម ទទួលខុសត្រូវទាំងស្រុង នៅក្នុងករណីអាសយដ្ឋានសារអេឡិចត្រូនិចនេះមិនដំណើរការ ឬមានកំហុសឆ្គងដោយការសរសេរអាសយដ្ឋានសារអេឡិចត្រូនិចនេះ ដោយលោកអ្នក។
  • លោកអ្នកបានព្រមព្រៀង និងបានអនុញ្ញាតអោយ ធនាគារឯកទេសវីងកាត់កម្រៃសេវាដែលទាក់ទងនឹងការស្នើសុំរបាយការណ៍ឥណទានរបស់លោកអ្នក​ ពីគណនីវីង​របស់លោកអ្នក។
  • ក្នុងករណីដែលលោកអ្នកមានបញ្ហា ឬសំនួរទាក់ទងនឹងការរបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលក្រៅពីសំនួរទាក់ទងទៅនឹងការធ្វើប្រតិបត្តិការធនាគារជាមួយធនាគារវីង សូមលោកអ្នកទាក់ទងមក ស៊ីប៊ីស៊ី តាមរយៈលេខទូរស័ព្ទ (៨៥៥) ២៣ ៩៩៩០០៦ ឬ តាមរយៈអាសយដ្ឋាន៖ អគារវឌ្ឍនៈកាពីតាល (ជាន់ទី​៩) អគារលេខ ៦៦ មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តម្លៃសេវា

តម្លៃ ២០.០០០រៀលក្នុងការស្នើសុំម្ដង។

Credit Report