វីងម៉ាឃីត ត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការងារប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួននៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយបានឈ្នះពានរង្វាន់ការច្នៃប្រឌិតផលិតផលប្រចាំឆ្នាំ 2023 ពី Global SME Finance Awards 2023។ ចូលរួមជាមួយយើងក្នុងការអបអរសាទរយុគសម័យថ្មីនៃពាណិជ្ជកម្ម ដែលរាល់ប្រតិបត្តិការទាំងអស់គឺជាជំហានឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងដំណើរអាជីវកម្មរបស់អ្នក។
អត្ថប្រយោជន៍
គាំទ្រដល់សហគ្រាសធុនតូចបំផុត តូច និងកណ្តាល (MSMEs) ដែលផ្តល់នូវភាពងាយស្រួលទៅដល់ពួកគាត់ក្នុងការចូលទៅកាន់ទីផ្សារដ៏ធំទូលាយបែបឌីជីថល
ផ្តល់ជូននូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួល នៃការទូទាត់អនឡាញ ដែលផ្តល់ជូននូវសេវាហិរញ្ញប្បទាន ទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់តាមរយៈធនាគារ វីង។
មុខងារពិសេសៗ
បញ្ជាទិញបែបឌីជីថល
ទូទាត់ប្រាក់បានយ៉ាងមានសុវត្ថិភាព និងងាយស្រួល
ស្វែងរក អ្នកផ្គត់ផ្គង់បានច្រើនក្នុងពេលតែមួយ
អន្តរកម្មរវាងភាគីទី 3 សម្រាប់សេវាកម្មដឹកជញ្ជូន
គ្រប់គ្រងខ្សែសង្វាក់ផលិតកម្មយ៉ាងមានប្រសិទ្ធភាព
ប្រាក់កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្ម
តម្លៃដែលមានភាពបត់បែន
គ្រប់គ្រងបុគ្គលិក និងអ្នកប្រើប្រាស់បានច្រើនសាខា
របៀបដែលអេបនេះដំណើរការ
វីងម៉ាឃីត ធ្វើឱ្យការទិញកាន់តែងាយស្រួល ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការបញ្ជាទិញជាមួយដៃគូអាជីវកម្ម (អ្នកផ្គត់ផ្គង់) បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្មានកម្រៃជើងសារបន្ថែម។ ការទូទាត់ និងការបញ្ជាទិញអាចធ្វើឡើងតាមរយៈគណនីធនាគារ វីង របស់អ្នក និងតាមវីង KHQR ដែលជួយសម្រួលដល់ដំណើរការប្រតិបត្តិការ និងធានាបាននូវតម្លាភាព។
របៀបប្រើប្រាស់អេប វីងម៉ាឃីត
ចុះឈ្មោះ បង្កើតគណនីវីងម៉ាឃីត
ស្វែងរកផលិតផល ឬសេវាកម្មដែលអ្នកចង់កុម្ម៉ង់
ជ្រើសរើសការទូទាត់ជាមួយធនាគារ វីង ឬស្កេនទូទាត់តាម វីង KHQR
អាចប្រើប្រាស់កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្ម និងចូលប្រើប្រាស់មុខងារគ្រប់គ្រងផ្សេងៗ
តាមដានការបញ្ជាទិញ និងគ្រប់គ្រងទំនិញយ៉ាងរលូន
កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្ម តាម វីងម៉ាឃីត
គោលការកំណត់ | ដៃគូពាណិជ្ជកម្ម |
គោលបំណង | បង្វិលដើមទុនក្នុងរយៈពេលខ្លី |
គ្រឿងបរិក្ខារ | ការផ្តល់កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្មបែបឌីជីថល |
ចំនួន | រហូតដល់ 50,000 ដុល្លារ |
អត្រាការប្រាក់ | 12% |
រយៈពេល | 3 ខែ |
រូបិយប័ណ្ណ | ដុល្លារ |
ថ្លៃដំណើរការ | 1% |
សេវាបង់មុន | ឥតគិតថ្លៃ |
ថ្លៃបន្តឡើងវិញ | ឥតគិតថ្លៃ |
តម្រូវការ | មានប្រវត្តិបញ្ជាទិញយ៉ាងតិច 12 ខែ |
របៀបស្នើសុំ
ដើម្បីចាប់ផ្តើមប្រើប្រាស់ វីងម៉ាឃីត ដំបូងត្រូវចុះឈ្មោះបង្កើតគណនីនៅលើគេហទំព័រ ឬតាមអេបជាមុនសិន។ សម្រាប់អាជីវករ ដែលចាប់អារម្មណ៍ក្នុងការក្លាយជាដៃគូ ឬចង់ទទួលបានកម្ចីសម្រាប់ផ្គត់ផ្គង់សង្វាក់អាជីវកម្ម សូមទាក់ទងមកកាន់ក្រុមការងាររបស់យើង ដើម្បីទទួលបានព័ត៌មានបន្ថែម។