សេវាបើកប្រាក់បៀវត្សដែលរហ័ស ដោយគ្មានការរំខាន ងាយៗ មាននៅក្នុងដំណោះស្រាយ Wing Biz+ របស់ធនាគារ វីង។
មិនថាអាជីវកម្មរបស់លោក អ្នកមានទំហំប៉ុណ្ណា រឺប្រភេទអ្វីនោះទេ ធនាគារ វីង បានបង្កើតនូវប្រព័ន្ធឌីជីថល សំរាប់ធ្វើប្រតិបត្តិការនៃការបើកប្រាក់បៀវត្ស ដ៏ល្អមួយ ដែលធានានូវការធ្វើលំហូរសាច់ប្រាក់ទាន់ពេលវេលា និងដោយសុវត្ថិភាព។ ប្រព័ន្ធ iBanking របស់យើងធានានូវបទពិសោធន៍អតិថិជនដ៏ល្អបំផុតក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទាំងអស់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ចំពោះទាំងនិយោជក និងទាំងនិយោជិត។
កាន់តែពិសេសជាងនេះទៀត ចាប់ពីថ្ងៃនេះតទៅ ធនាគារ វីង នឹងមានការផ្តល់ជូនយ៉ាងពិសេស ទៅកាន់និយោជកដែលជាម្ចាស់ស្ថាប័នទាំងអស់ រួមមានសហគ្រាស រោងចក្រ ក្រុមហ៊ុននិងអង្គការនានា ដែលលោកអ្នកអាចបើកប្រាក់បៀវត្សជូនបុគ្គលិកទាំងអស់ តាមប្រព័ន្ធឌីជីថល របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវាឡើយ។
Wing Biz+ លើសពីសេវាកម្មបើកប្រាក់បៀវត្ស
អត្ថប្រយោជន៍សម្រាប់និយោជក
កំណើនផលិតភាពការងារ
- ដំណោះស្រាយបើកប្រាក់បៀវត្សរហ័សដល់បុគ្គលិក
- ចំណេញពេលវេលាក្នុងការរៀបចំសាច់ប្រាក់ និងមិនចាំបាច់ត្រូវការតម្រង់ជួររង់ចាំ
- កាត់បន្ថយលើការចំណាយផ្សេងៗដែលមិនចាំបាច់
- ទទួលបានជំនួយនិងការគាំទ្រផ្សេងៗពីក្រុមការងាររបស់វីងរហ័សទាន់ចិត្ត
កាត់បន្ថយហានិភ័យនៃអាជីវកម្ម
- គ្មានហានិភ័យក្នុងការកាន់សាច់ប្រាក់ដោយផ្ទាល់ដែលអាចកើតឡើងជាយថាហេតុ
- តម្រូវការឯកសារនិងដំណើរការស្នើសុំងាយស្រួលមិនស្មុគស្មាញ
- រក្សាបាននូវដំណើរការបើកប្រាក់បៀវត្សប្រកបដោយស្ថេរភាព ដោយគ្មានការព្រួយបារម្ភពីការលាឈប់របស់បុគ្គលិក
- ត្រួតពិនិត្យនិងរក្សាទុកនូវរបាយការណ៍បើកប្រាក់បៀវត្សបុគ្គលិក និងប្រតិបត្តិការផ្សេងៗបានយ៉ាងងាយស្រួលនៅក្នុងប្រព័ន្ធអេឡិចត្រូនិច Business Portal របស់វីង
អត្ថប្រយោជន៍ផ្នែកហរិញ្ញវត្ថុ
- មិនមានការចំណាយលើសេវាបើកប្រាក់បៀវត្ស
- ទទួលប្រាក់ពីក្រៅប្រទេសតាម Swift ដោយឥតគិតថ្លៃសេវា
- ទទួលបានអត្រាការប្រាក់កាន់តែពិសេសសម្រាប់គណនីសន្សំ និងអាចស្នើកម្ចីអាជីវកម្មដោយមិនចាំបាច់មានទ្រព្យបញ្ចាំ
- ផ្ទេរប្រាក់តាមបាគងដោយឥតគិតថ្លៃនៅលើ iBanking
- មិនមានការគិតកម្រៃបន្ថែម ជាមួយនឹងជំនួយពីក្រុមការងាររបស់វីងរហ័សទាន់ចិត្ត
អត្ថប្រយោជន៍គោលសម្រាប់និយោជិត
- ដកប្រាក់ដោយឥតគិតថ្លៃដោយគ្មានកំណត់ ពីសាខា វីង និង ម៉ាស៊ីន ATM ទូទាំងប្រទេស
- ទទួលបានកាតធនាគារ និងវីងក្រេឌីតកាតវីសា ដោយមិនគិតសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង
- ទទួលបានគណនីសន្សំជាមួយសុវត្ថិភាពខ្ពស់ និងដកប្រាក់ឥតកំណត់
- ខ្ចីភ្លាម បានភ្លាម តាមរយៈអេប Wing Bank ជាមួយឌីជីថលឡូនដោយមិនត្រូវការទ្រព្យបញ្ចាំ
- ទទួលប្រាក់ភ្លាមៗពីធនាគារដែលជាសមាជិកបាគងផ្សេងទៀតតាម KHQRធនាគារ វីង
- បង់ទឹកភ្លើង និងទូទាត់វិក្កយបត្រនានាតាមអេប Wing Bank ដោយមិនគិតថ្លៃ
អត្ថប្រយោជន៍បន្ថែម
- បញ្ជូលលុយទូរស័ព្ទបានគ្រប់ប្រព័ន្ធ និងគ្រប់ពេលវេលា
- ផ្ញើប្រាក់ងាយៗទោក្រៅប្រទេសរហូតដល់១៩៥ប្រទេស និងតំបន់ទូទាំងពិភពលោក
- បង់វិក្កយបត្រតាមអេប Wing Bank យ៉ាងងាយស្រួល ដែលមានដូចជា បង់ទឹកភ្លើង ទិញសំបុត្រឡានក្រុង បង់ធនារ៉ាប់រង បង់ថ្លៃសាលារៀន បង់កម្ចីធនាគារ … និងទូទាត់ទៅដៃគូជាច្រើនផ្សេងៗទៀត
- រីករាយជាមួយនឹងសេវាដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសរបស់ Wing Mall
- អាចស្នើសុំកម្ចីផ្សេងៗទៀតដូចជា កម្ចីផ្ទះ កម្ចីយាបយន្ត ឬការបង់រំលស់នានា
- ជជែកជាមួយភ្នាក់ងារបម្រើអតិថិជនរបស់យើង ២៤ម៉ោងតាមរយៈ វីងឆាត លើអេប Wing Bank
- អាចរីករាយជាមួយសេវាកម្ម និងប្រូម៉ូសិនពិសេសៗជាច្រើនទៀតដែលមាននៅក្នុងអេប Wing Bank
ដៃគូសហការរបស់យើង
ទាក់ទងមកកាន់យើងឥឡូវនេះ!
យើងខ្ញុំចង់ឮពីអ្នក!