ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

តើវីង​អាជីវកម្ម ឬ WingSME​ ជាអ្វី?

វីងអាជីវកម្ម ឬ WingSME ព្យាយាមផ្តល់ជូនសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាជាមួយនឹងផលិតផល និងសេវាកម្មដែលមានតម្លៃសមរម្យនិងមានប្រសិទ្ធភាពខ្ពស់ ដែលរួមចំណែកក្នុងការធ្វើឱ្យការប្រកួតប្រជែង ផលិតភាព និងការរីកចម្រើននៃអាជីវកម្មឱ្យកាន់តែមានភាពប្រសើរឡើង។

ជាមួយនឹងដំណោះស្រាយនៃការគ្រប់គ្រងសាច់ប្រាក់ពីWingSME លោកអ្នកនិងអតិថិជនរបស់លោកអ្នកអាចធ្វើប្រតិបត្តិការបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមប្រព័ន្ធអ៊ីនធើណេតនៅលើកុំព្យូទ័រ​​ ឬស្មាតហ្វូនរបស់លោកអ្នក ឬតាមរយៈភ្នាក់ងារវីងលើសពី ១០.០០០ កន្លែងទូទាំងប្រទេសយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

ដោយគ្រាន់តែជ្រើសរើសយក WingSME លោកអ្នកអាចចំណេញពេលវេលាពីការទូទាត់សាច់ប្រាក់តាមបែបប្រពៃណី មកតាមបែបឌីជីថល។

តើអ្នកកំពុងគ្រប់គ្រង ឬ​ មានអាជីវកម្មមែនទេ?

អត្ថប្រយោជន៍របស់ WingSME

WingSME ផ្ដល់ជូននូវមធ្យោបាយក្នុងការគ្រប់គ្រងសាច់ប្រាក់ដែលមានមុខងារសំខាន់ៗដូចតទៅ៖

  • គ្រប់គ្រងអាជីវកម្មរបស់លោកអ្នកគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា៖ លោកអ្នកអាចត្រួតពិនិត្យ និងតាមដានការប្រមូលប្រាក់និងការចំណាយប្រាក់ប្រកបដោយសុវត្ថិភាពតាមរយៈតាមប្រព័ន្ធឌីជីថលដូចជាស្មាតហ្វូន និងកុំព្យូទ័របានភ្លាមៗ។
  • ប្រមូលវិក្កយបត្របានយ៉ាងស្រួលនិងមានសុវត្ថិភាព៖​ គឺជាដំណោះស្រាយថ្មីមួយដែលអនុញ្ញាតឱ្យអ្នកធ្វើការប្រមូលវិក្កយបត្រពីអតិថិជនដោយងាយស្រួល។ អតិថិជនរបស់អ្នកអាចធ្វើការទូទាត់វិក្កយបត្រដល់អ្នក បានគ្រប់ភ្នាក់ងារវីងជិត ១០,០០០កន្លែងនៅទូទាំងប្រទេស។
  • ដាក់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកដោយស្វ័យប្រវត្តិ៖ មធ្យោបាយទូទាត់ផ្សេងៗ មិនថាការចំណាយទៅលើប្រាក់បៀវត្សរបស់បុគ្គលិក ឬបង់ប្រាក់ទៅឱ្យអ្នកផ្គត់ផ្គង់របស់លោកអ្នក ប្រកបដោយសុវត្ថិភាព។
  • ទូទាត់ដោយស្វ័យប្រវតិ្តដោយប្រើ Direct debit/standing order៖ ប្រសិនបើលោកអ្នកត្រូវប្រមូលប្រាក់ជាទៀងទាត់ពីអតិថិជន ចំនួនទឹកប្រាក់ដែលត្រូវបង់នឹងត្រូវកាត់ចេញពីអតិថិជនរបស់លោកអ្នកដោយស្វ័យប្រវត្តិហើយត្រូវបានបញ្ចូលទៅក្នុងគណនីរបស់លោកអ្នកជាទៀងទាត់ដូចដែលបានព្រមព្រៀង។
  • មុខងារទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយមានសុវត្ថិភាព១០០%៖ ទទួលសាច់ប្រាក់ពីអតិថិជនរបស់លោកអ្នកតាមរយៈការស្កេន QR Code ចំនួនទឹកប្រាក់នឹងត្រូវបញ្ចូនទៅក្នុងគណនីរបស់លោកអ្នកដើម្បីកាត់បន្ថយរាល់ហានិភ័យដែលពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាសប្រាក់។

កញ្ចប់​ផលិតផល​ និង​សេវាកម្ម​របស់​ WingSME

គោលបំណងអ្នក មុខងារពិសេសៗរបស់ វីងអាជីវកម្ម Basic Gold Platinum
គ្រប់គ្រងចរន្តសាច់ប្រាក់អ្នក
របាយការណ៍អាជីវកម្មតាមប្រព័ន្ធឌីជីថល (Business Portal)      
ដាក់ប្រាក់ & ដកប្រាក់ពីគណនីរបស់អ្នកផ្ទាល់ គ្មានដែនកំណត់ ជាមួយភ្នាក់ងារវីងលើសពី ១០,០០០ កន្លែង
គ្មានដែនកំណត់ ជាមួយភ្នាក់ងារវីងលើសពី ១០,០០០ កន្លែង      
ប្រមូលប្រាក់អតិថិជន
មុខងារទូទាត់ដោយគណនីគោល-រង (Main & Sub Account Collection)      
មុខងារទូទាត់វិក័យប័ត្រជាមួយ Biller Code​ របស់អ្នក (Business payment)      
មុខងារទូទាត់ដោយមិនប្រើសាច់ប្រាក់ (Cashless QR Payment)      
ផ្ទេរប្រាក់ពីអ្នកគ្មានគណនីវីង មកគណនីវីង (Code to Wing)      
មុខងារកាត់ប្រាក់ដោយស្វ័យប្រវត្តិ Direct Debit / Standing order      
ទូទាត់ប្រាក់ទៅដៃគូនិងស្ថាប័ននានា
មុខងារទូទាត់ការចំណាយ ដោយឡែកនិងជាចាំបាច់ (Payment disbursement)      
សេវាផ្ទេរប្រាក់ និងទទួលប្រាក់ទៅ200ប្រទេស ជាមួយប្រូម៉ូសិនពិសេស      
សេវាបង់វិក្កយបត្ររដ្ឋ ដូចជា ទឹក ភ្លើង សំរាម…. (Utility payment)      
បើកប្រាក់ខែបុគ្គលិក
សេវាបង់វិក្កយបត្ររដ្ឋ ដូចជា ទឹក ភ្លើង សំរាម…. (Utility payment)      
សេវាបើកប្រាក់បៀរវត្សបុគ្គលិក តាមប្រព័ន្ធឌីជីថល      
ផ្ទេរប្រាក់ពីគណនីវីង ទៅអ្នកមាននិងគ្មានគណនីវីងបានយ៉ាងងាយ      
ទូទាត់ប្រាក់កម្ចី
ផ្ទេរប្រាក់រវាងគណនីវីងនិងធនាគារ (Wing to Bank/Bank to Wing)      
សងប្រាក់កម្ចីធនាគារនានា តាមគណនីវីង​ ដោយសុវត្ថិភាព      
អត្ថប្រយោជន៍បន្ថែម
សន្សំ និងទទួលអត្រាការប្រាក់ចូលក្នុងគណនីអ្នកជារៀងរាល់ខែ   0.30% (USD) / 0.55% (KHR) 0.55% (USD) / 0.80% (KHR)
ស្នើសុំកម្ចីពីធនាគារវីង មានជំរើសកម្ចីច្រើន ជាមួយអាត្រាការប្រាក់ដ៏ទាក់ទាញ
មានឪកាសក្នុងការដាក់លក់ផលិតផលអ្នកលើវីងម៉ល (Wing Mall) ដាក់បង្ហាញផលិតផលនិងបង្កើនការលក់របស់អ្នកអោយកាន់តែខ្លាំង
បញ្ចូលកាតទូរស័ព្ទ ហើយ ទទួលបានប្រាក់មកវិញជារៀងរាល់ខែ ទទួលបាន ២% សម្រាប់គ្រប់ប្រព័ន្ធ & ៣% សម្រាប់ Cellcard
ទទួលបានប្រូម៉ូសិនភ្លាមៗ នៅពេលណែនាំអតិថិជនថ្មីពេលចុះឈ្មោះ យក ១២ ខែទទួលបានដល់ ១៤ ខែ និង មានការលើកទឹកចិត្ត ១០% បន្ថែមទៀត

លក្ខខ័ណ្ឌ៖

  • សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី
  • ធនាគារវីង សូមរក្សាសិទ្ធក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន
  • ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត
លោក​អ្នក​អាច​ទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំសម្រាប់​ព័ត៌មាន​លម្អិតតាមរយៈ អ៊ីម៉ែល៖ clientservices@wingbank.com.kh
ឬ​ តាមរយៈលេខទូរស័ព្ទ ០៧៧​ ៩៨៧ ៦៣៩/ ០៧៨ ៧០៩ ៦០៨​ ។ សូមអរគុណ!