ការបង់វិក្កយបត្រ

ការបង់វិក្កយបត្រមានភាពងាយស្រួលពេលអ្នកប្រើគណនីវីង! គ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីងនិងជ្រើសយកការបង់ប្រាក់ជាមួយដៃគូសហការជាច្រើននៅក្នុងនោះតែប៉ុណ្ណោះ។ ពីការបង់វិក្កយបត្រទឹកភ្លើង អ៊ីនធឺណិត រហូតដល់ការបង់កាតឥណទាន មានគណនីវីងមានន័យថាអ្នកមិនចាំបាច់ឈរតម្រង់ជួរដើម្បីបង់វិក្កយបត្រប្រចាំខែរបស់អ្នកនោះទេ។

សេវាកម្មបង់វិក្កយបត្រសម្រាប់អាជីវកម្មរបស់អ្នក

"មិនថាអ្នកបើកអាជីវកម្មឯកជន ឬក្រុមហ៊ុននោះទេ អ្នកអាចអោយអតិថិជនរបស់អ្នកធ្វើការបង់វិក្កយបត្ររបស់ពួកគេបានយ៉ាងងាយស្រួលជាមួយសេវាកម្មបង់វិក្កយបត្រវីង។ ទោះជាស្ថិតនៅពេលបច្ចុប្បន្ននេះក៏ដោយ ក៏នៅមានមនុស្សជាច្រើនមិនទាន់មានគណនីធនាគារដែរ ហើយពួកគេត្រូវទៅបង់វិក្កយបត្ររបស់ពួកគេនៅតាមបញ្ជររបស់ក្រុមហ៊ុននីមួយៗ។ វីងមានភ្នាក់ងារច្រើនរហូតជិត 8,000 កន្លែងទូទាំងប្រទេសដែលរងចាំបម្រើសេវាកម្មដល់អតិថិជន! ការបង់វិក្កយបត្រតាមភ្នាក់ងារវីងគឺរហ័ស ងាយស្រួល និងសុវត្ថិភាព។ ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើអាជីវកម្មជាមួយអ្នកដោយប្រើប្រាស់សេវាកម្មបង់វិក្កយបត្រជាមួយវីង!"

ហេតុអ្វីជ្រើសរើសវីងជាដៃគូសម្រាប់អាជីវកម្មរបស់អ្នក

  1. វីងគឺជាធនាគារតាមទូរស័ព្ទដៃនិងអ្នកផ្តល់សេវាទូទាត់ដ៏គួរឲ្យទុកចិត្តបំផុតនៅប្រទេសកម្ពុជា
  2. ភ្នាក់ងារវីងមានទីតាំងនៅគ្រប់ទីកន្លែងទូទាំងប្រទេសដែលបម្រើការ 7 ថ្ងៃក្នុងមួយសប្តាហ៍តាមតម្រូវការរបស់អតិថិជន។
  3. វីងផ្តល់ការទូទាត់ដែលមានសុវត្តិភាពនិងឆាប់រហ័សទាំងតាមទូរស័ព្ទដៃនិងនៅតាមបញ្ជបង់ប្រាក់
  4. វីងផ្តល់ការជូនដំណឹងតាមសារទូរស័ព្ទដៃភ្លាមៗក្នុងការបង់ប្រាក់ជោគជ័យ
  5. វីងផ្តល់របាយការណ៍ភ្លាមៗទៅកាន់ដៃគូសហការអាជីវកម្ម

ដៃគូសហការបង់វិក្កយបត្រតាមវីង