នៅធនាគារ វីង យើងយល់ពីសារៈសំខាន់នៃការជំរុញកំណើនអាជីវកម្មរបស់លោកអ្នក ដូច្នេះទើបយើងផ្តល់ជូននូវកម្ចីអាជីវកម្មដែលមានភាពសម្បូរបែប សមស្របទៅនឹងតម្រូវការហិរញ្ញវត្ថុជាក់លាក់របស់លោកអ្នក។ មិនថាលោកអ្នកជាម្ចាស់អាជីវកម្មទើបតែបង្កើតថ្មី ឬជាប្រភេទសាជីវកម្មនោះទេ យើងមានដំណោះស្រាយដ៏ស័ក្តិសមសម្រាប់លោកអ្នក។
អត្ថប្រយោជន៍
- អត្រាការប្រាក់ប្រកួតប្រជែង៖ ទទួលបានប្រាក់កម្ចីដែលលោកអ្នកត្រូវការជាមួយអត្រាការប្រាក់ប្រកួតប្រជែង
- ផលិតផលហិរញ្ញវត្ថុសម្បូរបែប៖ ជ្រើសរើសផលិតកម្ចីដែលស័ក្តិសមទៅនឹងតម្រូវការអាជីវកម្មរបស់លោកអ្នក
- មធ្យោបាយទូទាត់មានភាពបត់បែន៖ រីករាយជាមួយជម្រើសនៃការបង់សង ដែលមានភាពបត់បែន ស័ក្តិសមទៅនឹងលំហូរសាច់ប្រាក់របស់លោកអ្នក
- ទទួលបានជំនួយងាយស្រួល៖ សំនួរ ឬចម្ងល់ផ្សេងៗ ដ៏ដូចជាដំណើរការស្នើសុំកម្ចីមានភាពងាយស្រួល
តម្រូវការទ្រព្យធានា/ បញ្ចាំ
យើងទទួលយកជម្រើសទ្រព្យធានាជាច្រើនជម្រើស ដើម្បីធានាលើប្រាក់កម្ចីរបស់លោកអ្នក៖
- អចលនទ្រព្យអាចជា ប្លង់រឹង/ទន់
- ប្រាក់បញ្ញើ
- យានយន្ត, គ្រឿងចក្រ, បរិក្ខារ និងទ្រព្យសម្បត្តិផ្សេងៗទៀត
- ការធានាពីភាគីទីបី, ការធានាពីសាជីវកម្ម និងលិខិតធានាពីធនាគារជាដើម
- ទ្រព្យធានា/បញ្ចាំផ្សេងទៀត (អាចចរចាបានជាមួយធនាគារ)
ការវិនិច្ឆ័យ និងសិទ្ធទទួលបានកម្ចី
ដើម្បីមានសិទ្ធស្នើកម្ចីអាជីវកម្មលោកអ្នកត្រូវតែ៖
- ជាម្ចាស់ក្រុមហ៊ុន (សាជីវកម្ម) ឬមានអាជីវកម្មផ្ទាល់ខ្លួនដែលមានស្ថេរភាព និងអាចទុកចិត្តបាន
- ដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី 12 ខែ ឬមានបទពិសោធន៍គ្រប់គ្រងប្រភេទអាជីវកម្មដូចគ្នា
- មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និងមិនត្រូវឱ្យលើស 65 ឆ្នាំក្នុងកំឡុងនៃរយៈពេលកម្ចីឡើយ
- ត្រូវតែមានប្រតិបត្តិការអាជីវកម្មរបស់អ្នកជាមួួយធនាគារ វីងយើង
- មានប្រវត្តិសងប្រាក់ល្អ
ត្រៀមខ្លួនពង្រីកអាជីវកម្មរបស់លោកអ្នកហើយឬនៅ?
ទំនាក់ទំនងមកកាន់យើងខ្ញុំថ្ងៃនេះ ដើម្បីពិភាក្សាអំពីតម្រូវការ កម្ចីអាជីវកម្មរបស់លោកអ្នក។ សហការីរបស់យើងនឹងនៅទីនេះជួយសម្រួលដល់តម្រូវការពង្រីកអាជីវកម្មរបស់លោកអ្នកជានិច្ច។
លេខទំនាក់ទំនង
- ទូរសព្ទ៖ +855 23 999 989
- អ៊ីម៉ែល៖ care.centre@wingbank.com.kh
- អាសយដ្ឋានធនាគារ វីងសាខាបូកគោ៖ ផ្ទះលេខ721, មហាវិថីព្រះមនុវង្ស, ភូមិភូមិ 9, សង្កាត់បឹងកេងកងទី 3, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ។