សៀវភៅមូលប្បទានបត្រ របស់ធនាគារ វីង ផ្តល់ជូនអតិថិជនជាបុគ្គល អាជីវកម្ម និងជាស្ថាប័នហិរញ្ញវត្ថុ។ មិនថាលោកអ្នកត្រូវការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន ឬប្រតិបត្តិការអាជីវកម្មនោះទេ មូលប្បទានបត្រធនាគារ វីង ផ្តល់នូវវិធីសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រងការទូទាត់ប្រាក់ ការដាក់ប្រាក់ និងការផ្ទេរប្រាក់ជាដើម។
ធនាគារ វីង បានដាក់ចេញមូលប្បទានបត្រនេះឡើងដើម្បីឱ្យអ្នកប្រើប្រាស់អាចទូទាត់ប្រាក់ទៅកាន់អ្នកទទួលផលដែលត្រូវបានតែងតាំងបានយ៉ាងងាយស្រួល។ ចំនួនទឹកប្រាក់នឹងត្រូវបានកាត់ចេញពីគណនីរបស់លោកអ្នកភ្លាមៗ ហើយលោកអ្នកអាច យកមូលប្បទានបត្រនេះទូទាត់ជាមួយដៃគូសហការអ្នកបានភ្លាមៗ។ មធ្យោបាយនេះអាចកាត់បន្ថយនូវហានិភ័យនៃការកាន់សាច់ប្រាក់ច្រើន និងជួយលោកអ្នកក្នុងការរក្សាបាននូវសុវត្ថិភាពប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
អត្ថប្រយោជន៍
ងាយស្រួលផ្ទេរប្រាក់រវាងគណនីធនាគារក្នុងស្រុក។
ងាយស្រួលធ្វើការទូទាត់ ដកប្រាក់ ឬដាក់ប្រាក់ចូលក្នុងគណនីនៅតាមធនាគារណាមួយណាក៏បាន។
ធ្វើប្រតិបត្តិការយ៉ាងមានសុវត្ថិភាព ដោយមិនបារម្ភរឿងកាន់សាច់ប្រាក់ច្រើន។
មុខងារពិសេសៗ
កាន់បន្ថយការកាន់សាច់ប្រាក់ ច្រើន
ទូទាត់ប្រាក់ទៅឱ្យអ្នកលក់ដោយ សុវត្ថិភាព និង គ្មានហានិភ័យលើការកាន់សាច់ប្រាក់ច្រើន។
ទូទាត់ទៅកាន់នណាម្នាក់នៅក្នុងប្រទេសកម្ពុជា
មូលប្បទានបត្ររបស់ធនាគារ វីង អាចទូទាត់ជាសាច់ប្រាក់ ឬដាក់ ប្រាក់ចូលក្នុងគណនី របស់ធនាគារណាមួយ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។
ភាពបត់បែននៃរូបិយប័ណ្ណ
ការទូទាត់មូលប្បទានបត្រ គឺត្រូវ បានធ្វើឡើងដោយការកាត់ប្រាក់ ចេញពីគណនីដែលមានស្រាប់ របស់អ្នក ដែលអាចជាប្រាក់ដុល្លារ ឬ ប្រាក់រៀល។
ថ្លៃសេវា
សៀវភៅមូលប្បទានបត្រ៖ មានតម្លៃត្រឹមតែ 10 ដុល្លារ ឬ 40,000 រៀលប៉ុណ្ណោះ
ព័ត៌មានចំបាច់បន្ថែម
ត្រូវប្រាកដថា អ្នកបានត្រួតពិនិត្យយ៉ាងល្អិតល្អន់នូវឈ្មោះអ្នកទទួលផលរបស់អ្នក ពេលដែលសរសេរមូលប្បទានបត្រ។
ការបោះពុម្ពមូលប្បទានបត្រឡើងវិញ អាចនឹងត្រូវចំណាយបន្ថែម។
របៀបប្រើប្រាស់សៀវភៅមូលប្បទានបត្រ
- ស្នើប្រើប្រាស់មូលប្បទានបត្រ / សែក៖ អញ្ជើញមកកាន់សាខាធនាគារ វីង ឬទាក់ទងទៅកាន់ ផ្នែកបម្រើអតិថិជនរបស់យើង។
- សរសេរមូលប្បទានបត្រ/ សែក៖ បំពេញព័ត៌មានលម្អិតមួយចំនួនអំពីការទូទាត់របស់អ្នក, ដកសាច់ ប្រាក់ ឬដាក់ប្រាក់ចូលគណនី។
- ធ្វើប្រតិបត្តិការតាមរយៈមូលប្បទានបត្រ/ សែក៖ ទៅកាន់ធនាគារ ណាមួយដើម្បីបញ្ចប់ប្រតិបត្តិការ។
របៀបស្នើសុំ
- អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត។
- ទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជន ដោយទាក់ទងមកលេខ 023 999 989 / 012 999 489 ឬអ៊ីម៉ែលមកកាន់ care.centre@wingbank.com.kh
- បំពេញពាក្យស្នើសុំ៖ បំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនក្នុងទម្រង់ពាក្យស្នើសុំ។
- ទទួលយកសៀវភៅមូលប្បទានបត្រ / សែក៖ នៅពេលដែលសៀវភៅមូលប្បទានបត្រលោកអ្នកត្រូវបាន អនុម័តលោកអ្នកអាចប្រើប្រាស់សៀវភៅនោះភ្លាម។