អបអរសាទរអ្នកឈ្នះគូប៉ុងការស្នាក់នៅដ៏ប្រណិតដែលមានតម្លៃ $600!

កក្កដា 7, 2024

ធនាគារ វីង រីករាយប្រកាសពីអ្នកឈ្នះរង្វាន់ពីកម្មវិធី “ផ្ទេរប្រាក់ក្រៅប្រទេស” ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ! សូមអបអរសាទរដល់លោក SULLIVAN ANDREW MICHAEL, លោក ULMER DAVID ELLIOTT​ និងកញ្ញា Roxanne Arenas ដែ​ល​បាន​ឈ្នះ​គូប៉ុងការសស្នាក់នៅសណ្ឋាគារផ្កាយ 5 ដ៏ប្រណិត តាមរយៈការប្រើប្រាស់មុខងារ Western Union សម្រាប់​ការផ្ទេរ​ប្រាក់ទៅ​ក្រៅ​ប្រទេសលើអេប Wing Bank។

ឱកាសឈ្នះដ៏រំភើបនេះ គឺជាផ្នែកមួយនៃកម្មវិធី ផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ Western Union ដែលមានគ្រប់សាខាធនាគារ វីង ភ្នាក់ងារ វីង ឬតាមអេប Wing Bank ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024 កន្លងទៅ ។

ធនាគារ វីងនឹងនាំនូវប្រូម៉ូសិនពិសេសថ្មីៗបន្ថែមទៀតនាពេលអនាគតជូនលោកអ្នក! សូមបន្តរង់ចាំតាមដានប្រូម៉ូសិនថ្មីៗ​ ដែលនឹងមានឆាប់ៗនេះ!