អបអរសាទរ ដល់អ្នកឈ្នះរង្វាន់ចុងក្រោយនៃកម្មវិធី បើកគណនីវីង ឈ្នះ!ឈ្នះ!
កញ្ញា 23, 2016ភ្នំពេញ៖ ធនាគារឯកទេសវីងថ្មីៗនេះបានធ្វើការចាប់រង្វាន់ចុងក្រោយ ក្នុងកម្មវិធីបើកគណនីវីងឈ្នះ!ឈ្នះ! ការចាប់រង្វាន់នេះនិងធ្វើកាប្រកាសលទ្ធផលដល់អ្នកឈ្នះរង្វាន់ ម៉ូតូហុងដា Scoopy 2016, ទូរស័ព្ទ Samsung Galaxy S7 និងទូរទស្សន៍ Samsung LED ។ កម្មវិធីចាប់រង្វាន់លើកចុងក្រោយ និងបានទៅលើអតិថិជនដែលបើកគណនីវីង ហើយធ្វើប្រតិ្តបត្តិការ នៅក្នុងខែសីហា ឆ្នំា ២០១៦។ ឈ្មោះអ្នកឈ្នះរង្វាន់ និងធ្វើការប្រកាសលទ្ធផល នៅគេហទំព័របស់វីង www.wingmoney.com រស្មីកម្ពុជា និងកោះសន្តិភាព។
លោកស្រី Franchette Chingcuanco Cardona នាយកផ្នែក ផលិតផល និងទីផ្សារ បានអោយដឹងថា “ក្រុមហ៊ុនសូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីបើកគណនីវីងឈ្នះ!ឈ្នះ! និងសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគំាទ្រសេវាកម្មវីងកន្លងមក។ ខ្ញុំជឿជាក់ថាអតិថិជននិងធ្វើ ប្រត្តិបត្តិការបន្ថែមទៀត និងអ្នកដែលមិនទាន់មានគណនីវីងគួរតែទៅចុះឈ្មោះបើគណនីវីង។ ក្រៅពីការឈ្នះរង្វាន់នេះ អតិថិជនដែលមានគណនីវីងទំាងអស់ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។”
ដើម្បីប្រើប្រាស់គណនីវីង លោកអ្នកគ្រាន់តែ ចុច *989# នៅលើទូរស័ព្ទដៃរបស់លោកអ្នក ឬទាញយកកម្មវិធី Wing Money Mobile app ពី app store សម្រាប់ប្រភេទទូរស័ព្ទ IOS និង Google Play សម្រាប់ប្រភេទទូរស័ព្ទAndroid។ ក្រមហ៊ុនវីងនិងធ្វើការទាក់ទងទៅអ្នកឈ្នះរង្វាន់ ដោយមិនតំរូវអោយមានការបង់ប្រាក់ឡើយ។
សម្រាប់អ្នកដែលមិនទាន់មានគណនីវីង លោកអ្នកអាចទៅបើកគណនីវីងដោយឥតគិតថ្លៃនៅភ្នាក់ងារវីងណាមួយដែលនៅជិតលោកអ្នកនៅទូទំាងប្រទេស។ដោយលោកអ្នកគ្រាន់តែភ្ចាប់ជាមួយនឹងឯកសាណាមួយក៏បានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ប័ណ្ណបើកបរ ដើម្បីធ្វើការបើកគណនី។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមកកាន់គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងមកកាន់លេខ ០២៣៩៩៩ ៩៨៩។