ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

Send Money

ផ្ទេរប្រាក់តាម UnionPay   

ផ្ទេរប្រាក់ទៅមនុស្សជាទីស្រលាញ់នៅប្រទេសចិនកាន់តែរហ័ស និងងាយស្រួលតាមមុខងារ UnionPay ដែលមាននៅលើអេប Wing Bank។ ជាមួយសេវាផ្ទេរប្រាក់ក្រៅប្រទេសនេះ លោកអ្នកនឹកប្រាកដបានថាប្រាក់ដែលលោកអ្នកផ្ទេរនឹងទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព ជាមួយនឹងកម្រៃសេវាទាបសមរម្យ។    

អត្ថប្រយោជន៍៖  

  • ងាយស្រួល – មិនចាំបាច់បង្កើតកាត UnionPay មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់
  • ចំណេញពេលវេលា – ផ្ទេរប្រាក់ទៅប្រទេសចិនបានយ៉ាងងាយស្រួលតាមអេប Wing Bank គ្រប់ពេលវេលា និងគ្រប់ទីកន្លែង 
  • សេវាកម្មរហ័ស– ទឹកប្រាក់ផ្ទេរនឹងត្រូវវេរចូលទៅក្នុងគណនីរបស់អ្នកទទួលបានភ្លាមៗ
  • ការផ្តល់ជូន– ទទួលបាននូវសេវាផ្ទេរប្រាក់ដ៏ងាយស្រួល រហ័ស និងមានសុវត្ថិភាព   
  • តម្លៃសេវាប្រកួតប្រជែង – ផ្ទេរប្រាក់ទៅប្រទេសចិនជាមួយថ្លៃសេវាល្អជាងមុន 

 

តម្លៃសេវា និង ចំនួនទឹកប្រាក់ផ្ទេរ   

 

រូបិយប័ណ្ណ 

ចំនួនទឹកប្រាក់

ថ្លៃសេវា  (គិតជាដុល្លារ)

ដុល្លារ

1.01 - 500 

500.01 - 1,000

9

1,000.01 - 1,500

13.50   

1,500.01 - 2,000

18 

2,000.01 - 2,500

23

 

របៀបផ្ទេរប្រាក់តាមអេប Wing Bank  

ដើម្បីផ្ទេរប្រាក់ទៅប្រទេសចិនតាមមុខងារ UnionPay ដែលមាននៅលើអេប Wing Bank អ្នកអាចអនុវត្តតាមជំហានខាងក្រោម៖   

  1. ចូលទៅកាន់អេប Wing Bank 
  2. ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"   
  3. ជ្រើសរើសប្រទេស "ចិន" 
  4. ជ្រើសរើសដៃគូ "UnionPay" 
  5. បំពេញព័ត៌មានចាំបាច់ទាំងអស់ រួចចុចពាក្យ "ផ្ញើ" 
  6. សូមផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និង ចំនួនទឹកប្រាក់ រួចចុច "បញ្ជាក់"  
  7. បញ្ចូលលេខកូដ PIN 4 ខ្ទង់ របស់គណនីធនាគារ វីងរបស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ 
  8. អ្នកនឹងទទួលបានផ្ទាំងបញ្ជាក់ថា "ប្រតិបត្តិការជោគជ័យ"