ឈ្នះរង្វាន់កាន់តែច្រើនជាមួយអម្រឹតនិងវីង
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
សីហា 1, 2021លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនពីវីងនិងអម្រឹត ដោយគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីងណាមួយដែលស្ថិតនៅក្បែរផ្ទះរបស់លោកអ្នក ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងបានយ៉ាងងាយស្រួលបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
កម្មវិធីប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
រង្វាន់រួមមានៈ
- ឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ចំនួន ១រង្វាន់
- ឈ្នះរង្វាន់ទូរទស្សន៍ទំហំ ៥៥អ៊ីង ចំនួន ១រង្វាន់ជារៀងរាល់ខែ
- ឈ្នះរង្វាន់ទូរស័ព្ទម៉ាក VIVO ចំនួន ៣រង្វាន់ជារៀងរាល់ខែ
- ឈ្នះទឹកប្រាក់សុទ្ធ ២០ម៉ឺនរៀល ចំនួន ១០រង្វាន់ជារៀងរាល់សប្តាហ៍
លក្ខខណ្ឌសម្រាប់អនុវត្តៈ
- លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនជាការស្រេច
- ការចាប់ឆ្នោតស្វែងរកអ្នកឈ្នះទឹកប្រាក់ ២០ម៉ឹនរៀល ចំនួន ១០រង្វាន់នឹងត្រូវប្រព្រឹត្តទៅជារៀងរាល់សប្តាហ៍
- ការចាប់ឆ្នោតស្វែងរកអ្នកឈ្នះទូរស័ព្ទម៉ាក VIVO ចំនួន ៣រង្វាន់ និងទូរទស្សន៍ទំហំ ៥៥អ៊ីង ចំនួន ១រង្វាន់ នឹងត្រូវប្រព្រឹត្តទៅជារៀងរាល់ខែ
- ការចាប់ឆ្នោតស្វែងរកអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ចំនួន ១រង្វាន់នឹងត្រូវប្រព្រឹត្តទៅនៅដើមខែវិច្ឆិកាខាងមុននេះ
- ការប្រកាសអ្នកឈ្នះនឹងត្រូវបានប្រព្រឹត្តទៅតាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារវីង និងគេហទំព័រហ្វេសបុករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
- ធនាគារវីងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សូមរក្សាសិទ្ធក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន